RFA Khmer

RFA Khmer Radio Free Asia brings reliable, timely news to people living in Asian countries that censor or restrict free media.
(14573)

អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។

09/16/2026

អ្នកលក់ដូរអំពាវនាវឲ្យភ្ញៀវទេសចរ ចូលរួមការពារបរិស្ថានតំបន់ប្រាសាទភ្នំជីសូរ

អ្នកលក់ដូរភេសជ្ជៈនិងម្ហូបអាហា នៅរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រភ្នំជីសូរ ចង់ឃើញអ្នកទេសចរ រួមចំណែកថែរក្សាបរិស្ថាន៕

09/16/2026

ប្រាក់ខែកម្មកររោងចក្រឡើងអត់ទាន់ថ្លៃជួលផ្ទះ
---
កម្មកររោងចក្រមួយចំនួន ត្រូវធ្វើការថែមម៉ោង ទើបអាចចិញ្ចឹមជីវិតរស់ និងសងបំណុលធនាគារ ដោយសារប្រាក់ឈ្នួលមិនគ្រប់គ្រាន់៕

09/15/2026

សហជីព៖ «កម្មករហូបចុកខ្វះជីវជាតិ ដោយសារប្រាក់ឈ្នួលទាប»
---
ក្រុមសហជីពដាក់ញត្តិឱ្យក្រសួងការងារ ដំឡើងប្រាក់ឈ្នួលកម្មករក្នុងឆ្នាំ២០២៧ ឲ្យដល់២៥០ដុល្លារ៕

09/15/2026

លោក ហ៊ុន ម៉ាណែត កាន់​តែ «​រំលោភ​​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ»​​​​​​​
---
​​​​លោក ហ៊ុន ម៉ាណែត ​​កាន់​តែ​​​រំលោភ​​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរដោយ​ចាប់​ខ្លួន និង​​​​​​ផ្ដន្ទាទោស​​​​ពលរដ្ឋ​​​​​​​​​​​​ឱ្យ​ជាប់​​ពន្ធនាគារ​​​ ​ចន្លោះ​ពី​៥ ទៅ​១០​ឆ្នាំ ​​​​​​​ពាក់ព័ន្ធ​​ការ​​​​ឈឺឆ្អាល​​​​​​រឿងជាតិ៕

09/14/2026

អ្នករកស៊ីលើវិស័យទេសចរណ៍ ស្ទើរតែដាច់បាយ ព្រោះខ្សត់ភ្ញៀវបរទេស
---
ភ្ញៀវបរទេសមកទស្សនាតំបន់អង្គរ បានធ្លាក់ចុះចាប់តាំងពីវិបត្ដិកូវីដ-១៩មក ហើយកំពុងប៉ះពាល់ដល់មុខរបររបស់ពលរដ្ឋយ៉ាងខ្លាំង៕

09/14/2026

លោក ហ៊ុន ម៉ាណែត «ការពារអំណាចឲ្យឪពុក មិនបានការពារជាតិ»
---
មន្ត្រីរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលាបានលើកឡើងថា ការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត រយៈពេលឆ្នាំ៣ មកនេះ គឺបានត្រឹមជួយការពារអំណាចឲ្យឪពុកប៉ុណ្ណោះ មិនបានដោះស្រាយបញ្ហាជាតិនោះទេ៕

 #រូបត្លុកនយោបាយ៖ «ចុងបញ្ចប់នៃកូនអុក»--- សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!----អតីតពលករនៅកូរ៉េខាងត...
09/13/2026

#រូបត្លុកនយោបាយ៖ «ចុងបញ្ចប់នៃកូនអុក»
---
សូមប្រិយមិត្តចូលរួមដាក់ចំណងជើងឱ្យរូបត្លុកនេះទាំងអស់គ្នា!
----
អតីតពលករនៅកូរ៉េខាងត្បូងលោក ឡេង ណាវ៉ាត្រា បានបង្ហោះសារលើបណ្ដាញសង្គមទាំងទឹកភ្នែក ដោយហាក់ចង់អង្វរទៅលោក ហ៊ុន សែន ឲ្យជួយ បន្ទាប់ពីរដ្ឋាភិបាលរបស់ត្រកូល «ហ៊ុន» បានប្រកាសរឹបអូសទ្រព្យសម្បត្តិពីបងប្អូនរបស់លោកទាំងអស់ ដើម្បីយកលុយទៅសាងសង់ផ្ទះឲ្យពលរដ្ឋ។

លោក ឡេង ណាវ៉ាត្រា បានប្រកាសថា លោកសុខចិត្តឲ្យទាំងដីផ្នូរម្ដាយ និងបន្ថែមទោសប្រហារជីវិតលើលោកតែម្ដងទៅ។ ស្របពេលជាមួយគ្នានេះ លោកក៏បានលើកឡើងតាមវីដេអូមួយថា ការរឹបអូសទ្រព្យសម្បត្តិនេះ ប្រៀបបានដូចជាផែនការមួយ ចង់ធ្វើបាបរូបលោក។

សម្រាប់មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើលមួយចំនួន មើលឃើញថា ត្រូកូល«ហ៊ុន» ហាក់កំពុងរុញឲ្យលោក ឡេង ណាវ៉ាត្រា ទទួលខុសត្រូវតែម្នាក់ឯង ក្នុងការយកលុយពីពលរដ្ឋទៅចាយសម្រាប់ពង្រឹងអំណាយ ហើយមិនសាងសង់ផ្ទះឲ្យពលរដ្ឋ។ លើសពីនេះ ពួកគេថា ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក៏អាចជាប់ពាក់ព័ន្ធនឹងការរកស៊ីលាងលុយកខ្វក់ឲ្យក្រុមគ្រួសារត្រកូល ហ៊ុន ដែរ និងគួរមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យពលរដ្ឋមានការសង្ស័យ៕

09/12/2026

លោក ហ៊ុន សែន ធ្វើឲ្យកម្ពុជាខាតបង់ធ្ងន់ធ្ងរ រឿងស្វាគមន៍មេដឹកនាំរដ្ឋប្រហារភូមា
---
អង្គការសិទ្ធិមនុស្សអន្តរជាតិ បានរិះគន់រដ្ឋាភិបាលត្រកូល ហ៊ុន ដែលទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេដឹកនាំរដ្ឋប្រហារភូមា ខណៈមន្ត្រីបក្សប្រឆាំងមើលឃើញថា កម្ពុជានឹងខាតបង់ធ្ងន់ធ្ងរ៕

09/12/2026

កម្មវិធីផតខាសធ៍ (Podcast)ចង្រិតទួញវិទ្យុអាស៊ីសេរីភាគទី១៩
---
លោកអ្នកនាងជាទីមេត្រី! កម្ពុជា-អាមេរិក គ្រោងធ្វើសមយុទ្ធឆ្មាំអង្គរឡើងវិញ ក្រោយខកខានជិត ១០ ឆ្នាំ។ គម្រោងសមយុទ្ធនេះកើតឡើងក្នុងពេលយោធាថៃបន្តឈ្លានពានទឹកដីកម្ពុជា បើទោះជាប្រទេសកម្ពុជា និងថៃបានព្រមព្រៀង បង្កើតបទឈប់បាញ់កាលពីឆ្នាំ២០២៥។
កម្មវិធីផតខាសធ៍ (Podcast) ចង្រិតទួញរបស់វិទ្យុអាស៊ីសេរីសប្ដាហ៍នេះ លោក សំ ប៉ូលី និង លោក ប្រាជ្ញ ចេវ បានជជែកពីស្ថានការណ៍នៅព្រំដែន រួមទាំងបទសម្ភាសន៍របស់លោក សំ ប៉ូលី ជាមួយសកម្មជនបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ លោកស្រី ស៊ុន រដ្ឋា៖

09/11/2026

មេធាវីថា តុលាការគ្មានភស្តុតាងដាក់បន្ទុកលើលោក ខឿន វីរ៉ាត់
---
មេធាវីការពារក្តីឱ្យមន្ត្រីបក្សកម្លាំងជាតិលោក ខឿ ន វីរ៉ាត់ អះអាងនៅថ្ងៃទី៨ ខែកញ្ញាថា តុលាការគ្មានភស្តុតាងរឹងមាំ ដាក់បន្ទុកលើលោក ខឿន វីរ៉ាត់ ឡើយ៕

Address

2025 M Street NW
Washington D.C., DC
20036

Alerts

Be the first to know and let us send you an email when RFA Khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RFA Khmer:

Shortcuts

Share