The Cambodia Daily Khmer

The Cambodia Daily Khmer This is the official page of The Cambodia Daily Khmer They are operated in Washington DC by Cambodians and Cambodian-Americans.

សារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាខ្មែរ (The Cambodia Daily Khmer) និងសារព័ត៌មាន ឌឹ ខេមបូ ឌាដេលី ភាសាអង់គ្លេស (The Cambodia Daily English) ជាកម្មសិទ្ធិរបស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily LLC) ដែលជាក្រុមហ៊ុនរបស់អាមេរិកាំង។ សារព័ត៌មានទាំងនេះ បើកដំណើរការក្នុងរដ្ឋធានីវ៉ាស៊ីនតុន ដោយពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែរ-អាមេរិកាំង។ សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អិល.អិល.ស៊ី (The Cambodia Daily

LLC) មិនមានជាប់ពាក់ព័ន្ធជាមួយម្ចាស់អតីតក្រុមហ៊ុន កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) នៅក្នុងទីក្រុងភ្នំពេញ ដែលបានបិទទ្វារនៅខែកញ្ញា ឆ្នាំ២០១៧ នោះទេ។

The Cambodia Daily Khmer and The Cambodia Daily English are owned by the Cambodia Daily LLC, a US company. The Cambodia Daily LLC is not affiliated with The Cambodia Daily newspaper company in Phnom Penh that closed in September 2017.

នាយទាហាន​ថៃ បកស្រាយ​រឿង​អាជីវករ​ជនជាតិ​ចិន នៅ​ឃុំ​ថ្មដា លើក​ទង់ជាតិ​ចិន​និង​រើ​បន្លា​លួស⏰ ផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦...
01/16/2026

នាយទាហាន​ថៃ បកស្រាយ​រឿង​អាជីវករ​ជនជាតិ​ចិន នៅ​ឃុំ​ថ្មដា លើក​ទង់ជាតិ​ចិន​និង​រើ​បន្លា​លួស

⏰ ផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

👁‍👁‍ អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2026/01/17/00/46/86402/

🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f

🔽

ជនជាតិ​ចិន​មួយ​ក្រុម​បើក​ហាង​លក់​ម្ហូបអាហារ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ជាប់​ព្រំដែន​ថៃ ខេត្ត​ត្រាត បាន​នាំគ្នា​រុះរើ​លួស​បន្លា​ដែល​យោធា​ថៃ បាន​រាយ​ព័ទ្ធ​ទីតាំង​លក់ដូរ​របស់​គេ។

តាម​កាសែត​ថៃ ថៃ​រដ្ឋ ផ្សាយ​នៅ​ថ្ងៃទី​១៥ ខែ​មករា នេះ បាន​ស្រង់​សម្ដី​នាយទាហាន​ម៉ារីន​ថៃ មេបញ្ជាការ ថាំម៉ានូន វណ្ណា ជនជាតិ​ចិន ទាំងនោះ​បាន​រើ​ទាញ​លួស​បន្លា​ច្រើន​ជាន់​ពីក្រោយ​ហាង ទៅ​ដាក់​នៅ​មុខ​ហាង ដោយ​ខ្លាច​មាន​ចោរ​ចូល​គាស់​លួច​ទំនិញ។ យោធា​ថៃ បាន​ចរចា​ជាមួយ​អាជីវករ​ចិន​ទាំងនោះ ហើយ​ក៏​មាន​ការ​យល់​គ្នា​ទៅវិញ​ទៅមក គឺ​រក្សា​ទុក​លួស​បន្លា​នៅ​ដដែល ដោយ​ទាហាន​ថៃ ប្រចាំការ​ជាប់​ទីនោះ។

មេបញ្ជាការ ថាំម៉ានូន វណ្ណា ប្រាប់​កាសែត​ថា ជនជាតិ​ចិន​ទាំងនោះ​បង្ហូត​ទង់ជាតិ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ច្រក​ចេញ​ចូល​ទីប្រជុំជន​នោះ និង​ដឹក​ទំនិញ​ចេញ​ចូល​តាមចិត្ត។

ករណី​នេះ ពលរដ្ឋ​ខ្មែរ​ឆ្ងល់​ថា តើ​ជនជាតិ​ចិន បោះ​ទីតាំង​លំនៅឋាន និង​អាជីវកម្ម​ទីនោះ មកពី​ណា ហេតុ​អ្វី​ដោត​ទង់ជាតិ​ប្រទេស​ចិន?

រឿង​ដោយឡែក​មួយ​ទៀត អ្នក​នាំពាក្យ​យោធា​ថៃ កាលពី​ថ្ងៃទី​១៣ ខែ​មករា បាន​ប្រាប់​កាសែត​ថា ភាគី​ខ្មែរ​បាន​បង្ហោះ​ដ្រូន​ចូល​ដែនដី​ថៃ ក្នុង​សណ្ឋាន​បែប​ស៊ើបការណ៍ ហើយ​គេ​បាន​ប្រាប់​ឲ្យ​យោធា​ខ្មែរ​បញ្ឈប់​សកម្មភាព​នេះ។

ដំណាល​ពេល​គ្នា​នេះ ក្រសួង​ការពារ​ជាតិ​ថៃ ឲ្យ​កាសែត​ដឹង​ថា នៅ​ថ្ងៃទី​១២ ខែ​មករា គេ​បាន​ចុះ​កិច្ចសន្យា​ទិញ​រថពាសដែក IFVs កង់​កៅស៊ូ​៨ ម៉ាក VN1 ដែល​ផ្ទុក​កាណុង ១២០​មិល្លីម៉ែត្រ​ចំនួន ៣៨​គ្រឿង​ថែមទៀត​ពី​ក្រុមហ៊ុន​ឧស្សាហកម្ម​សព្វាវុធ​ចិន NORINCO ដើម្បី​បង្គ្រប់​យុទ្ធភណ្ឌ​ប្រើប្រាស់​សរុប​ចំនួន ១១១​គ្រឿង ក្នុង​តម្លៃ ៣២​លាន​ដុល្លារ៕

📢 អានព័ត៌មានលម្អិតលើគេហទំព័រ https://www.cambodiadaily.com/

សហគមន៍​អន្តរជាតិ​នៅតែ​ផ្ដោត​ការ​ចាប់អារម្មណ៍​លើ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ⏰ ផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦...
01/16/2026

សហគមន៍​អន្តរជាតិ​នៅតែ​ផ្ដោត​ការ​ចាប់អារម្មណ៍​លើ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

⏰ ផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

👁‍👁‍ អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2026/01/17/00/31/86400/

🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f

🔽

អ្នក​ច្បាប់​នៅ​ប្រទេស​កម្ពុជា លើកឡើង​ថា សហគមន៍​អន្តរជាតិ​នៅតែ​ផ្ដោត​ការ​ចាប់អារម្មណ៍​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ ព្រោះ​ពួកគេ​ចង់​ឃើញ​ដំណោះស្រាយ​នយោបាយ​នៅ​ប្រទេស​នេះ ជាពិសេស​ការ​ផ្សះផ្សា​ជាតិ​ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ។

សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ មករា នេះ​ថា ស្ថិត​ក្នុង​ស្ថានភាព​ប្រទេស​ជាតិ​ទទួល​រង​នូវ​អំពើ​ឈ្លានពាន​ពី​បរទេស ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​ការ​ឈឺចាប់ បំផុស​នូវ​ចរន្ត​ចង់​ឲ្យ​មេដឹកនាំ និង​អ្នក​នយោបាយ​ខ្មែរ​ផ្សះផ្សា បង្រួបបង្រួម សាមគ្គី និង​ឯកភាព​ជាតិ។

មេធាវី​រូប​នេះ​លើកឡើង​ថា រហូត​ដល់​ពេលនេះ សហគមន៍​អន្តរជាតិ ដូចជា​សហភាព​អឺរ៉ុប កាណាដា អូស្ត្រាលី និង​សហរដ្ឋ​អាមេរិក ជាដើម នៅតែ​ផ្ដោត​ការ​ចាប់អារម្មណ៍​លើ​ករណី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​នៅ​ប្រទេស​កម្ពុជា សព្វថ្ងៃ​នេះ។

អ្នកស្រី ម៉េង សុភារី បញ្ជាក់​ថា បរទេស​ទាំងនោះ​នៅតែ​ចង់​ឃើញ​ការ​ផ្សះផ្សា​ជាតិ​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​ប្រយោជន៍​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ ទោះបីជា​មាន​បុគ្គល​ខ្លះ​កំពុង​បំបែក​បំបាក់​មិន​ឲ្យ​ខ្មែរ​ផ្សះផ្សា រួបរួម​សាមគ្គី​ជាតិ​ក៏ដោយ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា ទំនាស់​អ្នក​នយោបាយ​ខ្មែរ​នៅតែ​ក្តៅ​គគុក ទោះបីជា​ប្រទេស​ជាតិ​បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​នៃ​ចម្បាំង​រាំងជល់​ជាមួយ​ប្រទេស​ជិតខាង​ក៏ដោយ។

កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៦ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា លោក​ពិត​ជា​បាន​ឃើញ​ច្បាស់​នូវ​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ​រឹងមាំ​រវាង​ខ្មែរ និង​ខ្មែរ ជាមួយ​នឹង​ការ​ប្ដេជ្ញាចិត្ត​ដ៏​មោះមុត​របស់​ប្រជាជន​នៅ​គ្រប់​ទិសទី​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ឱ្យ​បាន​រឹងមាំ ក្នុង​គ្រា​ដ៏​លំបាក​ដែល​ប្រទេស​ជាតិ​បាន​ទទួល​រង​នូវ​ការ​វាយប្រហារ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ខ្លួន។

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ស្ថានភាព​ចាំបាច់​ចំពោះ​មុខ​នា​ពេលនេះ កម្ពុជា​ត្រូវការ​ការ​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ជាមួយ​នឹង​ការ​ប្ដេជ្ញាចិត្ត​រួម​របស់​ជាតិ ដើម្បី​ពង្រឹង​សក្ដានុពល​ជាតិ​លើ​គ្រប់​វិស័យ និង​លុបបំបាត់​អសកម្មភាព​ទាំងឡាយ​ក្នុង​សង្គម​ជាតិ ដែល​ធ្វើ​ឱ្យ​ជាតិ​ចុះ​ខ្សោយ។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា គន្លឹះ​សំខាន់​នា​ពេលនេះ គឺ​កម្ពុជា​ត្រូវ​ប្រែ​ក្លាយ​ការ​លំបាក​របស់​ជាតិ និង​ការ​ប្ដេជ្ញាចិត្ត​ដ៏​មោះមុត​របស់​ខ្មែរ​គ្រប់​រូប ឱ្យ​ក្លាយ​ទៅ​ជា​កម្លាំង​តស៊ូ​ដ៏​រឹងមាំ ពោល​គឺ​ការ​រួម​សាមគ្គីភាព​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ការពារ​ជាតិ​មាតុភូមិ និង​ធ្វើ​ឱ្យ​ជាតិ​ខ្មែរ​រឹងមាំ​យូរអង្វែង។

យ៉ាងណាក៏ដោយ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១០ ធ្នូ កន្លង​ទៅ​ថា ក្នុង​ពេល​ដែល​សង្គ្រាម​កម្ពុជា-ថៃ ផ្ទុះ​ឡើង ពលរដ្ឋ​ខ្មែរ​មាន​ស្មារតី​រួបរួម​រួច​ជាស្រេច​ហើយ តែ​បញ្ហា​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​អាច​ប្រមូល​ស្មារតី​នៃ​ការ​រួបរួម​នេះ​បាន ឬ​ក៏​អត់​ប៉ុណ្ណោះ។

លោក ម៉ែន ណាត លើកឡើង​ថា កត្តា​ដែល​នាំ​ឱ្យ​មាន​ការ​រួបរួម​កម្លាំង​សាមគ្គី​ជាតិ​ខ្មែរ ត្រូវ​ចាប់ផ្តើម​ដោយ​បក្ស​កាន់​អំណាច រីឯ​ការ​រួបរួម​ពិតប្រាកដ មិនមែន​ត្រឹមតែ​និយាយ​តែ​នឹង​មាត់​ដូច​ពេល​កន្លង​ដែល​រដ្ឋាភិបាល​ប្រកាស​រួបរួម​ហើយ តែ​នៅ​បន្ត​ចាប់​អ្នក​មិន​ស្រប​នឹង​ខ្លួន​ដាក់​គុក ឬ​ចាប់​ជំរិត​ក្រុម​ប្រឆាំង​ឱ្យ​ចុះចូល​ជាមួយ​ខ្លួន​នោះ​ទេ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ឱ្យ​មាន​ការ​រួបរួម​រវាង​ខ្មែរ និង​ខ្មែរ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់ ដូចជា​សកម្មជន​សង្គម និង​អ្នក​នយោបាយ ជាដើម ជាពិសេស​មេដឹកនាំ​បក្ស​ប្រឆាំង គឺ​លោក កឹម សុខា ដែល​កំពុង​ត្រូវ​បាន​ឃុំ​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នកវិភាគ​លើកឡើង​ថា ការ​បន្ត​ឃុំ​ខ្លួន និង​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​ក្រុម​អ្នក​មាន​មតិ​ផ្ទុយ​ដែល​រិះគន់​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល គឺជា​កត្តា​នាំ​ទៅ​ដល់​ការ​បែកបាក់​សាមគ្គី​ជាតិ​ធ្ងន់ធ្ងរ ហើយ​ក៏​ជា​ដំណើរ​ធ្វើ​ឱ្យ​ជាតិ​ចុះ​ខ្សោយ​ដែរ។

ក្រៅពី​បញ្ហា​ក្នុង​ស្រុក ពលរដ្ឋ​ខ្មែរ​ក៏​ជួបប្រទះ​នឹង​បញ្ហា​ពី​ខាងក្រៅ​ដែរ។ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ពុធ ទី​១៤ ខែ​មករា បាន​ប្រកាស​ព្យួរ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​សញ្ជាតិ​ខ្មែរ​ធានា​ដោយ​សមាជិក​គ្រួសារ ឬ​ម្ចាស់​ក្រុមហ៊ុន​នៅ​សហរដ្ឋ​អាមេរិក ហៅថា immigrant visa ជាមួយ​នឹង​ប្រទេស​ចំនួន ៧៥ ឯ​ទៀត​ក្នុង​ពិភពលោក ចាប់ពី​ថ្ងៃទី​២១ ខែ​មករា ខាងមុខ​នេះ​ទៅ។ ក្នុង​ចំណោម​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន មាន​ប្រទេស​បួន គឺ​ប្រទេស​កម្ពុជា ថៃឡង់ដ៍ លាវ និង​ម្ញ៉ាន់ម៉ារ៍ ឬ​ភូមា។

ក្រសួង​ការបរទេស​អាមេរិក បញ្ជាក់​ថា ក្រសួង​បាន​ដក​យក​ទិដ្ឋាការ​ដែល​ផ្តល់​ឲ្យ​ជនបរទេស​ចំនួន ១​សែន​នាក់​ក្នុង​ឆ្នាំ​២០២៥ រួម​បញ្ចូល​ទាំង​អ្នក​ស្នាក់​ហួស​ថ្ងៃ​ខែ​កំណត់ និស្សិត​ប្រមាណ ៨​ពាន់​នាក់ កម្មករ​ជំនាញ ២៥០០​នាក់ ដោយ​គេ​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ មាន​តាំង​ពី​បើកបរ​រថយន្ត​ពេល​ស្រវឹង ដល់​អំពើ​លួច​ឆក់ ជាដើម៕

📢 អានព័ត៌មានលម្អិតលើគេហទំព័រ https://www.cambodiadaily.com/

អតិថិជន​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រមូលផ្ដុំ​តវ៉ា​ទាមទារ​ផ្ទះ និង​ដី​ឡូត៍​ដែល​ពួកគេ​បាន​ទិញ​អស់​ជាច្រើន​ឆ្នាំ⏰ ផ្សាយ...
01/16/2026

អតិថិជន​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រមូលផ្ដុំ​តវ៉ា​ទាមទារ​ផ្ទះ និង​ដី​ឡូត៍​ដែល​ពួកគេ​បាន​ទិញ​អស់​ជាច្រើន​ឆ្នាំ

⏰ ផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦

👁‍👁‍ អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2026/01/17/00/14/86394/

🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f

🔽

ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ដី​ឡូត៍​ឧកញ៉ា ឡេង ណាវ៉ាត្រា ជាង ១០០​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ហៅ​អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថា​ជា​ជន​ឆបោក និង​ទាមទារ​ឱ្យ​ចេញ​មុខ​ដោះស្រាយ​ការ​ខកខាន​ប្រគល់​ផ្ទះ និង​ដី​ឡូត៍​ដែល​ពួកគេ​បាន​ទិញ​ពី​ក្រុមហ៊ុន​របស់​គាត់​អស់​ជាច្រើន​ឆ្នាំ​កន្លង​មក​នោះ។

ពលរដ្ឋ​រងគ្រោះ​ក្នុង​គម្រោង​ផ្លូវជាតិ​លេខ ៦A និង​គម្រោង​ជ្រែ១០០ នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រមាណ​ជាង ១០០​នាក់ នៅ​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៦ នេះ បាន​ឈរ​កាន់​បដា និង​ប្រើ​គ្រឿង​ឧគ្ឃោសនស័ព្ទ​បំពង​សំឡេង​ដោយ​នាំគ្នា​បិទ​ផ្លូវ​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ទាមទារ​យុត្តិធម៌។

ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ស្រែក​ខ្លាំងៗ​ព្រមៗ​គ្នា​តាម​ឧបករណ៍​បំពង​សំឡេង​ថា ឧកញ៉ា ឡេង ណាវ៉ាត្រា គឺជា​ឧកញ៉ា​បោកប្រាស់ ព្រោះ​គាត់​តែងតែ​បង្ហាញ​លុយ និង​រថយន្ត​ទំនើប​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន ប៉ុន្តែ​បែរជា​មិន​យក​លុយ​ដែល​ខ្លួន​បង្អួត​ទាំងនោះ​មក​ចាក់​ដី​បំពេញ​ដី​ឡូត៍ និង​សាងសង់​ផ្ទះល្វែង​ដែល​ពលរដ្ឋ​រងគ្រោះ​បាន​ទិញ​ទៅវិញ។

ពលរដ្ឋ​ទាំងនេះ​សរសេរ​អក្សរ​ធំៗ​លើ​ផ្ទាំង​បដា​ដោយ​ភ្ជាប់​ជាមួយ​រូបថត​ឧកញ៉ា ឡេង ណាវ៉ាត្រា ថា «ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវតែ​សង​លុយ​ពួកគេ​ដែល​បាន​ទិញ​ផ្ទះ​ក្នុង​គម្រោង​ជ្រែ១០០ ត្រឡប់​ឲ្យ​ពួកគេ​វិញ»។ ចំណែក​បដា​ខ្លះ​សរសេរ​ថា «ឧកញ៉ា​មាន​លុយ​ថត​បង្អួត​ដាក់​ហ្វេសប៊ុក លុយ​ចាយ​ទិញ​សម្ភារៈ​ទំនើបៗ និង​អាហារ​ថ្លៃៗ តែ​មិន​មាន​លុយ​សាងសង់​ផ្ទះ​ដែល​ពួកគេ​បាន​ទិញ»។

ពលរដ្ឋ​រងគ្រោះ​ក្នុង​គម្រោង​ផ្លូវជាតិ​លេខ ៦A និង​គម្រោង​ជ្រែ១០០ ស្នើ​ឱ្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ជួយ​រក​យុត្តិធម៌ ព្រោះ​ពួកគេ​បាន​ចាញ់បោក​ក្នុង​គម្រោង​ដី​ឡូត៍​របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា អស់​ជាច្រើន​ឆ្នាំ​មក​ហើយ។

ការ​ចេញ​តវ៉ា​ទាមទារ​នេះ ធ្វើឡើង​បន្ទាប់ពី​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ចេញ​មុខ​ដោះស្រាយ​ការ​ខកខាន​ការ​ប្រគល់​ផ្ទះ​ឱ្យ​នាយទាហាន​ខ្មែរ​ម្នាក់​ដែល​បាន​ចេញ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៦ មន្ត្រី​យោធា​ខ្មែរ​មួយ​រូប​ឈ្មោះ វ៉ិត គឹមសាន ដែល​ចាញ់បោក​គម្រោង​ដី​ឡូត៍​ផ្លូវជាតិ​លេខ ៦A របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​អង្វរ​សុំ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ជួយ​ធ្វើ​អន្តរាគមន៍​រក​ដំណោះស្រាយ ក្រោយ​ក្រុមហ៊ុន​នេះ​មិន​ប្រគល់​ផ្ទះ​ឱ្យ​ខ្លួន​អស់​ជាច្រើន​ឆ្នាំ។

ក្រោយ​ការ​ចេញ​មុខ​ទាមទារ​នេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​អះអាង​កាលពី​ថ្ងៃទី​១៤ ខែ​មករា ថា ក្រោម​ការ​សម្របសម្រួល​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ការ​យោគយល់​របស់​លោក វ៉ិត គឹមសាន ព្រម​ទទួលយក​ដំណោះស្រាយ ក្រុមហ៊ុន​នឹង​រៀបចំ​បន្ត​ការ​សាងសង់​តាម​ស្មារតី​អង្គប្រជុំ​ក្នុង​ខែ​មករា ឆ្នាំ​២០២៦ នេះ​បន្ត​ទៀត។

គម្រោង​ដី​ឡូត៍ និង​ផ្ទះល្វែង​ផ្លូវជាតិ​លេខ ៦A និង​គម្រោង​ជ្រែ១០០ របស់​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​ខកខាន​ផ្តល់​ដី និង​ផ្ទះ​ឱ្យ​អតិថិជន​តាំងពី​អំឡុង​ឆ្នាំ​២០២៣ មក ក្នុង​នោះ ភស្តុតាង​ទិញ-លក់​រវាង​ក្រុមហ៊ុន និង​អតិថិជន​ជាច្រើន​បាន​បង្ហាញ​ថា ក្រុមហ៊ុន​មួយ​នេះ​មិន​បាន​អនុវត្ត​តាម​កិច្ចសន្យា​ទេ ហើយ​បើ​គិត​តាំង​ពី​ពេល​ដែល​ចុះ​កិច្ចសន្យា​មក រហូត​ដល់​ពេលនេះ គឺ​មាន​រយៈពេល​ប្រមាណ​ជា ៧​ឆ្នាំ​ហើយ។

ជាក់ស្តែង កាលពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០២៣ អតិថិជន​រងគ្រោះ​ពី​ការ​ទិញ​លំនៅឋាន​ក្នុង​បុរី​ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​លាតត្រដាង​ថា ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឧកញ៉ា​រូប​នេះ​បាន​រំលោភ​កិច្ចសន្យា​ទិញ-លក់​ផ្ទះ​ជាមួយ​ខ្លួន​ជាច្រើន​ឆ្នាំ ព្រោះ​ខាង​ភាគី​ក្រុមហ៊ុន​មិន​បាន​សាងសង់​ផ្ទះ​ឱ្យ​ខ្លួន​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ឡើយ ព្រោះ​ថា​បើ​គិត​មក​ដល់​ឆ្នាំ​២០២៦ នេះ ប្រហែលជា ៧​ឆ្នាំ​ហើយ​ដែល​ក្រុមហ៊ុន​មិន​បាន​ផ្តល់​ផ្ទះ និង​ដី​ឱ្យ​អតិថិជន​ទាំងនោះ។

បន្ថែម​ពី​នេះ អតិថិជន​ខ្លះ​ទៀត​បាន​ទម្លាយ​ថា ខ្លួន​បាន​ទិញ​ផ្ទះ​ពី​បុរី ឡេង ណាវ៉ាត្រា ក្នុង​គម្រោង​ផ្លូវជាតិ​លេខ ៦A ដោយ​ចុះ​កិច្ចសន្យា​រយៈពេល ២៤​ខែ ក្រុមហ៊ុន​នឹង​សង់​ផ្ទះ​ឱ្យ​រួចរាល់ ប៉ុន្តែ​មក​ដល់​ពេលនេះ ក្រុមហ៊ុន​មិន​ទាន់​បាន​សង់​ផ្ទះ​ឱ្យ​ខ្លួន​នៅឡើយ​ទេ គិត​ចាប់តាំងពី​ខែ​តុលា ឆ្នាំ​២០២១ មក ខណៈ​រូបគេ​បាន​បង់​លុយ​ផ្តាច់​ទៅ​ឱ្យ​ក្រុមហ៊ុន​អស់​ជិត ២​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​ហើយ​នោះ (១៧៨០០​ដុល្លារ)។

ទាក់ទិន​នឹង​បញ្ហា​នេះ អតីត​ឧកញ៉ា ហេង សិទ្ធី ដែល​កំពុង​ជាប់​ឃុំ​ដោយសារ​ការ​ទម្លាយ​រឿងអាស្រូវ​ត្រកូល​ហ៊ុន បាន​អះអាង​កាលពី​ពេល​កន្លង​ទៅ​ថា ការ​ដែល​ឧកញ៉ា ឡេង ណាវ៉ាត្រា លក់​ដី​ខ្យល់ និង​ផ្ទះ​ខ្យល់​ឱ្យ​ប្រជាពលរដ្ឋ ដោយសារតែ​គាត់​ធ្វើ​តាម​បញ្ជា​របស់​ឧកញ៉ា ហ៊ុន តូ ប៉ុណ្ណោះ។

អតីត​ពលករ​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង ឡេង ភត្រា ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ឧកញ៉ា ឡេង ណាវ៉ាត្រា ប្រើ​ពេល ៤​ឆ្នាំ​ក្នុង​អាជីវកម្ម​អចលនទ្រព្យ​ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤ បាន​ក្លាយ​ជា​អ្នក​មាន​ទ្រព្យធន​ស្តុកស្តម្ភ។

ក្រោយ​ក្លាយ​ជា​សេដ្ឋី​វ័យក្មេង ឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បាន​បង្ហាញ​លុយ​ដែល​ខ្លួន​បាន​ផ្តល់​ឱ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ជា​លុយ​សុទ្ធ​ក្រោម​រូបភាព​ជំនួយ​មនុស្សធម៌​ផ្សេងៗ​រហូត​ដល់​ជាង ២០​លាន​ដុល្លារ​អាមេរិក​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​សង្ស័យ​ថា ឧកញ៉ា​រូប​នេះ​កំពុងតែ​ឈរឈ្មោះ​រកស៊ី​លាង​លុយ​កខ្វក់​ឱ្យ​អ្នក​មាន​អំណាច​កំពូល​នៅ​ប្រទេស​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ៕

📢 អានព័ត៌មានលម្អិតលើគេហទំព័រ https://www.cambodiadaily.com/

01/16/2026

សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f
--------------------
ម្ចាស់ដីរងគ្រោះ អង្វរសុំឱ្យ ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ទៅបងប្អូនជីដូនមួយរបស់គាត់ប្រគល់ដីទំហំ៥ហិកតារ ដែល អ្នកស្រី ឌី ភាជ បានរំលោភយកដោយខុសច្បាប់ ឱ្យពួកគេវិញ។

01/16/2026

សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f
--------------------
ប្រជាពលរដ្ឋរងគ្រោះក្នុងគម្រោងអភិវឌ្ឍដីឡូតិ៍ឧកញ៉ា ឡេង ណាវ៉ាត្រា ជាង១០០នាក់ បានប្រមូលផ្តុំគ្នា នៅថ្ងៃព្រហស្បតិ៍ នេះដោយហៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថា ជាជនឆបោក និងទាមទារឱ្យចេញមុខដោះស្រាយការខកខានប្រគល់ផ្ទះ និងដីឡូតិ៍ដែលពួកគេបានទិញពីក្រុមហ៊ុនរបស់គាត់អស់ជាច្រើនឆ្នាំកន្លងមកនោះ។

01/16/2026

សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f
--------------------
អ្នកច្បាប់នៅប្រទេសកម្ពុជា លើកឡើងថា សហគមន៍អន្តរជាតិ នៅតែផ្តោតការចាប់អារម្មណ៍លើប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងត្រូវបានឃុំខ្លួនក្នុងផ្ទះ ព្រោះពួកគេចង់ឃើញដំណោះស្រាយនយោបាយនៅប្រទេសនេះ ជាពិសេសការផ្សះផ្សាជាតិ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរ។

01/16/2026

សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f
--------------------
ជនជាតិចិនមួយក្រុមបើកហាងលក់ម្ហូបអាហារនៅឃុំថ្មដារ ស្រុកវាលវែង ជាប់ព្រំដែនថៃ ខេត្តត្រាត បាន នាំគ្នារុះរើលួសបន្លា ដែលយោធាថៃបានរាយព័ទ្ធទីតាំងលក់ដូររបស់គេ។

ម្ចាស់​ដី​មួយ​កន្លែង​នៅ​ក្រុង​ព្រះសីហនុ អះអាង​ថា​ប្អូនជីដូនមួយ​លោក ហ៊ុន សែន រំលោភ​យក​ដោយ​ខុស​ច្បាប់⏰ ផ្សាយថ្ងៃទី១៥ ខែមករ...
01/15/2026

ម្ចាស់​ដី​មួយ​កន្លែង​នៅ​ក្រុង​ព្រះសីហនុ អះអាង​ថា​ប្អូនជីដូនមួយ​លោក ហ៊ុន សែន រំលោភ​យក​ដោយ​ខុស​ច្បាប់

⏰ ផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦

👁‍👁‍ អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2026/01/16/01/04/86380/

🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f

🔽

ម្ចាស់​ដី​រងគ្រោះ អង្វរ​សុំ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ទៅ​បងប្អូន​ជីដូនមួយ​របស់​គាត់ ប្រគល់​ដី​ទំហំ ៥​ហិកតា​ដែល​អ្នកស្រី ឌី ភាជ បាន​រំលោភ​យក​ដោយ​ខុស​ច្បាប់ ឱ្យ​ពួកគេ​វិញ។

សារព័ត៌មាន The Cambodia Daily បាន​ទទួល​លិខិត​ពី​ម្ចាស់​ដី​រងគ្រោះ​នៅ​ថ្ងៃទី​១៤ មករា នេះ ដោយ​រៀបរាប់​ថា ប្អូនស្រី​ជីដូនមួយ​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ឌី ភាជ បាន​គប់គិត​ជាមួយ​ឈ្មោះ ស៊ុន ចាន់ រំលោភ​យក​ដី​របស់​ពួកគេ​ទំហំ ៥​ហិកតា ក្នុង​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ដោយ​ខុស​ច្បាប់។

ប្រភព​ដដែល រៀបរាប់​ថា ពួកគេ​បាន​ចូល​ហ៊ុន​គ្នា​ទិញ​ដី​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​៤ សង្កាត់​អូរត្រេះ ខណ្ឌ​ស្ទឹងហាវ ក្រុង​កំពង់សោម ខេត្ត​ព្រះសីហនុ ទំហំ ៥​ហិកតា ដោយ​ឈ្មោះ ស៊ុន ចាន់ ក៏​មាន​ចំណែក​ចូល​ហ៊ុន​លើ​ដី​នោះ​ទំហំ ៧៥​អា​ដែរ ប៉ុន្តែ​ឈ្មោះ ស៊ុន ចាន់ រួម​ជាមួយ​ឈ្មោះ លឹម យ៉ាន និង​ឈ្មោះ មុំ ថារ៉ា បាន​ចុះ​កិច្ចព្រមព្រៀង​ឈរឈ្មោះ​ជា​តំណាង​ម្ចាស់​ដី​ទាំងមូល ដើម្បី​តតាំង​ក្តី​ជាមួយ​ក្រុមហ៊ុន​ដែល​បាន​រំលោភ​យក​ដី​នោះ​កាលពី​ចុង​ឆ្នាំ​២០០៨។ បន្ទាប់ពី​ឈ្នះ​ការ​ប្តឹងផ្តល់​នោះ សាលាដំបូង​ខេត្ត​ព្រះសីហនុ ក៏បាន​ចេញ​ដីកា​សម្រេច​ស្ថាពរ ដោយ​ដាក់​ឈ្មោះ ស៊ុន ចាន់ ឱ្យ​ឈ្នះ​ក្តី​នោះ​តែម្តង។

ម្ចាស់​ដី​ទាំងនោះ អះអាង​ថា បន្ទាប់ពី​ឈ្នះ​ក្តី​រួច​មក ពួកគេ​ក៏​នាំគ្នា​ទៅ​ពឹងពាក់​អ្នកស្រី ឌី ភាជ ឱ្យ​ជួយ​ធ្វើ​ប្លង់​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ ជា​ថ្នូរ​នឹង​ការ​ផ្តល់​ថវិកា​ចំនួន ១​ម៉ឺន ៥​ពាន់​ដុល្លារ ដោយ​ប្រគល់​ឱ្យ​ជា​ដំណាក់កាល គឺ​លើក​ទី​១ ចំនួន ១​ម៉ឺន​ដុល្លារ ចំណែក​លើក​ទី​២ ចំនួន ២៥០០​ដុល្លារ និង​លើក​ទី​៣ ក៏​មាន​ចំនួន ២៥០០​ដុល្លារ​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អ្នកស្រី ឌី ភាជ ចូល​ទៅ​អុកឡុក​ក្នុង​សវនាការ​ករណី​ទំនាស់​ដីធ្លី​ដែល​ឈ្មោះ ស៊ុន ចាន់ បាន​រំលោភ​យក​កាលពី​ពេល​កន្លង​ទៅ​នោះ។

កាលពី​ពេល​ថ្មីៗ​នេះ មេធាវី​ការពារ​ក្តី​ឱ្យ​ម្ចាស់​ដី​រងគ្រោះ អ្នកស្រី តាំង ស៊ីនហុង បាន​ទម្លាយ​ថា ក្នុង​សវនាការ​សាលា​ឧទ្ធរណ៍​កាលពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៥ អ្នកស្រី ឌី ភាជ បាន​ចូល​ទៅ​អុកឡុក​ក្នុង​សវនាការ​ដោយ​សំអាង​ថា​ខ្លួន​ជា​សាក្សី​ឱ្យ​ឈ្មោះ ស៊ុន ចាន់ ទាំង​ដែល​ភាគី​ចុងចោទ​ឈ្មោះ ស៊ុន ចាន់ មិន​បាន​ដាក់​ឈ្មោះ​គាត់​ជា​សាក្សី​ក្នុង​ដំណាក់កាល​ទាញ​ហេតុផល​ទាំង​ពីរ​លើក​នៅ​សាលាដំបូង កាលពី​ពេល​កន្លង​ទៅ​ផង​នោះ។ ភាគី ស៊ុន ចាន់ ក៏​មិន​បាន​បង្ហាញ​ប្លង់​សម្គាល់​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ​លើ​ទំហំ​ដី ៥​ហិកតា​នោះ​ជូន​តុលាការ​ក្នុង​ដំណាក់កាល​ទាញ​ហេតុផល​ទាំង​ពីរ​លើក​ដែរ គឺ​ទើប​តែ​បង្ហាញ​ទៅ​តុលាការ​ភ្លាមៗ​ក្រោយ​សាលាដំបូង​សម្រេច​ក្តី​ប៉ុណ្ណោះ។

មេធាវី​រូប​នេះ អះអាង​ថា ចំពោះ​សំណុំរឿង​រដ្ឋប្បវេណី​នៅ​សាលាដំបូង ក្នុង​ដំណាក់កាល​ចៅក្រម​អកម្ម គឺ​ចៅក្រម​មិន​ធ្វើ​អ្វី​ទាំងអស់ ដោយ​រង់ចាំ​តែ​ភាគី​ដើមចោទ និង​ចុងចោទ​ផ្តល់​ដំណើររឿង​ជូន​តុលាការ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​នីតិវិធី​ទាញ​ហេតុផល​ទាំង​ពីរ​លើក តុលាការ​ត្រូវ​កំណត់​ចំណុច​វិវាទ បន្ទាប់​មក​ទើប​បង្គាប់​ឱ្យ​ភាគី​ទាំង​ពីរ​ដាក់​ភស្តុតាង និង​សាក្សី។ ប៉ុន្តែ​ភាគី​ចុងចោទ​ឈ្មោះ ស៊ុន ចាន់ មិន​បាន​ដាក់​ភស្តុតាង និង​អ្នកស្រី ឌី ភាជ ជា​សាក្សី​នោះ​ទេ រហូត​ទាល់តែ​សាលា​ឧទ្ធរណ៍​បើក​សវនាការ​នៅ​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៥ ស្រាប់តែ​ឈ្មោះ ស៊ុន ចាន់ នាំ​អ្នកស្រី ឌី ភាជ ចូល​មក​ប្រកាស​ថា​ជា​សាក្សី​តំណាង​ឱ្យ​ខ្លួន​តែម្តង។

ក្នុង​ករណី​ដែល​ភាគី​ទាំង​សងខាង​មិន​បាន​ដាក់​ភស្តុតាង និង​ដាក់​ជន​ណា​ម្នាក់​ជា​សាក្សី​ក្នុង​ដំណាក់កាល​ទាញ​ហេតុផល​នៅ​សាលាដំបូង​ទេ រាល់​ភស្តុតាង និង​សាក្សី​ទាំងអស់​ដែល​ត្រូវ​ដាក់​ជូន​តុលាការ​ភ្លាមៗ​នៅ​សាលា​ឧទ្ធរណ៍ គឺ​មិន​ស្រប​នឹង​នីតិវិធី​ច្បាប់​ដាច់ខាត ដែល​គេ​ហៅថា ថ្លោះ​សិទ្ធិ។

មេធាវី តាំង ស៊ីនហុង អះអាង​ថា ក្នុង​សវនាការ​នៅ​សាលា​ឧទ្ធរណ៍ អ្នកស្រី ឌី ភាជ បាន​ប្រមាថ​មាក់ងាយ​មក​លើ​ខ្លួន​ក្នុង​នាម​ជា​មេធាវី​យ៉ាង​ធ្ងន់ធ្ងរ ដោយ​សំអាង​ថា​គាត់​ជា​ប្អូនជីដូនមួយ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​ជា​ម្តាយមីង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៀត​ផង។

អ្នកស្រី តាំង ស៊ីនហុង បញ្ជាក់​ថា អ្នកស្រី ឌី ភាជ បាន​គំរាម​ក្នុង​សវនាការ​ថា អ្នកស្រី​រត់ការ​រឿងក្ដី​នេះ​អស់​ជាង ១០​ម៉ឺន​ដុល្លារ​ហើយ ដូច្នេះ​បើ​តុលាការ​ចង់​ដេញ​គាត់​ចេញពី​សវនាការ​នេះ ទាល់តែ​លោក ហ៊ុន សែន ដែល​ជា​បងជីដូនមួយ​គាត់​ដេញ​គាត់​ចេញ​ដោយ​ផ្ទាល់ ទើប​គាត់​ព្រម​ចេញ។

អ្នកស្រី ឌី ភាជ ជា​សាច់ញាតិ​ខាង​ម្តាយ​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ឌី ប៉ុក ដែល​ត្រូវ​ជា​ប្អូនជីដូនមួយ​លោក ហ៊ុន សែន និង​ជា​ម្តាយមីង​ជីដូនមួយ​លោក ហ៊ុន ម៉ាណែត។ អ្នកស្រី ឌី ភាជ គឺជា​បងប្អូន​បង្កើត​លោក ឌី ចូច និង​លោក ឌី ផេង រួម​ទាំង​អ្នកស្រី ឌី ប្រឹម ផង​ដែរ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​អ្នកស្រី ឌី ភាជ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​នៅឡើយ​ទេ​រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

📢 អានព័ត៌មានលម្អិតលើគេហទំព័រ https://www.cambodiadaily.com/

អ្នក​ឃ្លាំមើល​នៅតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ​ដូចជា ICJ និង ICC⏰ ផ្សាយថ្ងៃទី១៥ ខែមករា ឆ្...
01/15/2026

អ្នក​ឃ្លាំមើល​នៅតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ​ដូចជា ICJ និង ICC

⏰ ផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦

👁‍👁‍ អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2026/01/16/00/23/86382/

🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f

🔽

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ មករា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ត្រឹមតែ​រក្សា​ជំហរ​ប្រើ​ពាក្យ «ថៃ​ឈ្លាន​កម្ពុជា​បន្ត​ទៀត​ទេ» គឺ​ត្រូវតែ​ប្រញាប់​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ថែមទៀត ដើម្បី​បង្ហាញ​អន្តរជាតិ​ឱ្យ​ដឹង​កាន់តែ​ច្បាស់​ជុំវិញ​អំពើ​ឈ្លានពាន​របស់​ថៃ នោះ។

លោក ម៉ែន ណាត បញ្ជាក់​ថា កម្ពុជា​ក៏​ត្រូវ​បន្ត​យន្តការ​ការទូត​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត​ដែរ ដើម្បី​ដាក់​សម្ពាធ​ថៃ ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ឈ្លានពាន​ទៅ​លើ​ប្រទេស​កម្ពុជា និង​តម្រូវ​ឱ្យ​ពួកគេ​ត្រូវតែ​ប្រញាប់​ដក​កងទ័ព​ចេញ​ទឹកដី​កម្ពុជា ដែល​កំពុង​កាន់កាប់​ដោយ​ខុស​ច្បាប់​ក្រោយ​សង្គ្រាម​ឈ្លានពាន​កាលពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ត្រឡប់​មក​ប្រើ​ពាក្យ «ថៃ​ឈ្លានពាន​កម្ពុជា» វិញ បន្ទាប់ពី​រង​ការ​រិះគន់​របស់​ប្រជាពលរដ្ឋ​ជាបន្តបន្ទាប់​នោះ។

កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៦ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ពិសេស​ជុំវិញ​សង្គ្រាម​កម្ពុជា-ថៃ អស់​រយៈពេល ២១​ថ្ងៃ​កន្លង​ទៅ ស្ដីពី​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​នានា និង​ការ​វិលត្រឡប់​របស់​ពលរដ្ឋ​ភៀស​សឹក​ឡើងវិញ ក្រោយ​រង​ការ​បំផ្លាញ​ដោយសារ​សង្គ្រាម​រវាង​កម្ពុជា-ថៃ កន្លង​ទៅ​នោះ។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ បាន​រៀបរាប់​ពី​ផល​ប៉ះពាល់​លើ​ជីវភាព​ប្រជាពលរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល និង​សេវា​សាធារណៈ ដោយសារ​សង្គ្រាម រួម​ទាំង​ការ​ស្ដារ​ឡើងវិញ​នូវ​ជីវភាព​របស់​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​បញ្ហា​នេះ​ប៉ុណ្ណោះ។

ជុំវិញ​សេចក្តី​ថ្លែង​សារ​ពិសេស​នេះ លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ប្រើ​ពាក្យ​ថា «ផល​ប៉ះពាល់​ទាំងនេះ​បាន​កើតឡើង​ពី​ជម្លោះ​ព្រំដែន​ប៉ុណ្ណោះ» ប៉ុន្តែ​គាត់​មិន​បាន​ប្រើ​ពាក្យ​ថា «ផល​ប៉ះពាល់​ទាំងនេះ​បាន​កើតឡើង​ពី​ការ​ឈ្លានពាន​របស់​ថៃ» ឡើយ។

យ៉ាងណាក៏ដោយ លោក ហ៊ុន ម៉ាណែត បាន​ប្រើ​ពាក្យ «ថៃ​ឈ្លានពាន​លើ​កម្ពុជា» វិញ ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ស្ដីពី​ជំហរ​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា កាលពី​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៦ បន្ទាប់ពី​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ជាបន្តបន្ទាប់​មក​នោះ។

នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ សរសេរ​ថា ក្នុង​គ្រា​ដ៏​លំបាក​ដែល​ប្រទេស​កម្ពុជា​បាន​ទទួល​រង​នូវ​សង្គ្រាម​ឈ្លានពាន​មក​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី លោក​ពិត​ជា​បាន​ឃើញ​ច្បាស់​នូវ​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ជាតិ​ដ៏​រឹងមាំ​រវាង​ខ្មែរ និង​ខ្មែរ ក៏ដូចជា​បាន​ឃើញ​ច្បាស់​នូវ​ការ​ឈឺចាប់​របស់​ជាតិ និង​ប្រជាជន​ផង​ដែរ ដែល​បាន​បំផុស​នូវ​ទឹកចិត្ត​ស្នេហា​ជាតិ ជាមួយ​នឹង​ការ​ប្ដេជ្ញាចិត្ត​ដ៏​មោះមុត​របស់​ខ្មែរ​នៅ​គ្រប់​ទិសទី​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ឱ្យ​បាន​រឹងមាំ​ទៅ​ថ្ងៃ​មុខ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៥ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក Casey Barnett បាន​លើកឡើង​ថា ថៃ​បាន​យក​វិធី​ឈ្លានពាន​កម្ពុជា​កាលពី​ជិត ១០០​ឆ្នាំ​មុន មក​ប្រើ​ដើម្បី​ឈ្លានពាន​កម្ពុជា​ម្តង​ទៀត​នៅ​ឆ្នាំ​២០២៥ នេះ។

យ៉ាងណាមិញ លោក Casey Barnett មិន​បាន​ដឹង ឬ​មិន​ចង់​និយាយ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​រយៈកាល ១៨៦​ឆ្នាំ ពី​ឆ្នាំ​១៨៤០ ដែល​កងទ័ព​សៀម​ជួយ​ស្តេច​ខ្មែរ ព្រះអង្គ ឌួង ដេញ​ទ័ព​អាណ្ណាម​នៃ​ព្រះចៅ មិញ ម៉ាង ចេញពី​ទឹកដី​ខ្មែរ ដែល​កាន់កាប់​ខេត្ត​ពោធិ៍សាត់ និង​ព្យាយាម​បាន​ជួយ​ស្តេច​ខ្មែរ​ដណ្តើម​ដែនដី​កម្ពុជា​ក្រោម​មក​វិញ ប៉ុន្តែ​បរាជ័យ​ដោយសារ​ស្តេច​អង្គ ចន្ទ ចូល​ដៃ​ជាមួយ​ស្តេច មិញ ម៉ាង នោះ​ទេ។

ចំណែកឯ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​អះអាង​នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ ថា ប្រទេស​ថៃ គឺជា​អ្នក​ឈ្លានពាន​កម្ពុជា ព្រោះ​ថៃ​ជា​អ្នក​ចាប់ផ្តើម​ជម្លោះ​ព្រំដែន​សាជាថ្មី​ជាមួយ​កម្ពុជា​មុន​នោះ ក៏​កំពុង​ត្រូវ​សហគមន៍​អន្តរជាតិ រួម​ទាំង​ពលរដ្ឋ​អាមេរិកាំង រិះគន់​ចំអក​ឡកឡឺយ​ចំពោះ​ការ​ប្រើ​កម្លាំង​ទ័ព​ទៅ​ឈ្លានពាន ត្រួតត្រា កាន់កាប់​ប្រទេស​វេណេហ្ស៊ុយអេឡា ជា​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ​យ៉ាង​ខ្លាំងក្លា​ដែរ៕

📢 អានព័ត៌មានលម្អិតលើគេហទំព័រ https://www.cambodiadaily.com/

ក្រៅពី​ស្នើសុំ​ស៊ុយអែត និង​អាមេរិក​ឈប់​លក់​សព្វាវុធ​ឱ្យ​ទៅ​ថៃ បក្ស​ជំនាន់​ថ្មី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពង្រឹង​វិស័យ​...
01/15/2026

ក្រៅពី​ស្នើសុំ​ស៊ុយអែត និង​អាមេរិក​ឈប់​លក់​សព្វាវុធ​ឱ្យ​ទៅ​ថៃ បក្ស​ជំនាន់​ថ្មី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពង្រឹង​វិស័យ​ការពារ​ជាតិ

⏰ ផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦

👁‍👁‍ អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2026/01/16/00/32/86381/

🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f

🔽

ប្រធាន​បក្ស​ជំនាន់​ថ្មី ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គិតគូរ​ពី​ការ​អភិវឌ្ឍ​វិស័យ​ការពារ​ជាតិ​ឱ្យ​បាន​រឹងមាំ និង​ឆាប់​រហ័ស​បំផុត នៅ​ពេល​ដែល​ប្រទេស​ផលិត​អាវុធ ដូចជា​ប្រទេស​ស៊ុយអែត ជាដើម នៅតែ​បន្ត​លក់​សព្វាវុធ​ឱ្យ​ប្រទេស​ថៃ យក​មក​ប្រើប្រាស់​ដើម្បី​ឈ្លានពាន​កម្ពុជា​ទៀត​នោះ។

គួរ​បញ្ជាក់​ថា ប្រទេស​ណា​ក៏ដោយ គេ​ចំណាយ​ថវិកា​ទិញ​អាវុធ​យុទ្ធភណ្ឌ​ទំនើបៗ​ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​គេ​ជា​អាទិភាព។ រីឯ​ប្រទេស​ផលិត​អាវុធ​យុទ្ធភណ្ឌ​ធ្វើ​សង្គ្រាម ក៏​មិនមែន​ផលិត​ដាក់​តាំង​ទុក​មើល​ដែរ គឺ​គេ​ធ្វើ​លក់ បើ​ប្រទេស​ណា​ចង់បាន គេ​លក់​ឲ្យ ដោយ​ពិចារណា​លើ​ទំនាក់ទំនង​គ្នា តើ​ជា​មិត្ត ជា​សម្ពន្ធមិត្ត ជា​ដៃគូ​យុទ្ធសាស្ត្រ ឬ​ជា​ប្រទេស​អ្នក​ទិញ​ធម្មតា ភ្ជាប់​ជាមួយ​នឹង​លក្ខខណ្ឌ​ផ្សេងៗ។

ប្រទេស​ស៊ុយអែត ដែល​ផលិត​យន្តហោះ​ចម្បាំង​ធុន​ស្រាល Gripen Jas 39 ដោយ​រោងចក្រ​ឧស្សាហកម្ម SAAB ក៏​មិន​ខុស​ពី​ក្រុមហ៊ុន​ចិន នរិនកូ (NORINCO), ឥណ្ឌា, អាមេរិកាំង Boeing, Northrop, Grumman, រុស្ស៊ី ឬ​ក្រុមហ៊ុន​អង់គ្លេស, បារាំង, អាល្លឺម៉ង់, អ៊ីតាលី និង​ឆេក នោះ​ដែរ។ កងទ័ព​ខ្មែរ​ក៏​ទិញ​ពី​ចិន ក្នុង​បំណង​ដូច​គ្នា​ដែរ។

លោក មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់​ថ្មី ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មករា នេះ ដោយ​អះអាង​ថា ឆ្លងកាត់​សង្គ្រាម​ដែល​លោក​ថា​ថៃ​ឈ្លានពាន​លើ​ប្រទេស​កម្ពុជា​ទាំង​ពីរ​លើក​កាលពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​គួរតែ​ដឹង​ច្បាស់​ដោយ​ខ្លួនឯង​ហើយ​ថា ដើម្បី​ធានា​វិស័យ​ការពារ​ជាតិ​របស់​ខ្លួន​រឹងមាំ​យូរអង្វែង ត្រូវការ​កែសម្រួល​អ្វី​ខ្លះ ជាពិសេស​វិស័យ​កងទ័ព និង​បញ្ហា​អំពើពុករលួយ ជាដើម។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា ក្នុង​ពេល​ដែល​លោក​ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​វិស័យ​យោធា​កម្ពុជា លោក​ក៏បាន​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ស៊ុយអែត និង​អាមេរិក រួច​ហើយ​ដែរ ដើម្បី​ស្នើសុំ​ឈប់​ផ្ដល់​អាវុធ​ឲ្យ​ថៃ បន្ត​ទៅ​ទៀត រហូត​ដល់​មាន​ការ​ស៊ើបអង្កេត​ពេញលេញ​ពី​អន្តរជាតិ​ជុំវិញ​សង្គ្រាម​ដែល​ថា​ថៃ​បាន​ឈ្លានពាន​កម្ពុជា​នោះ។

ប្រធាន​គណបក្ស​ជំនាន់​ថ្មី​រូប​នេះ ផ្តល់​យោបល់​ឱ្យ​រដ្ឋាភិបាល​សម្លឹង​មើល​ឱ្យ​បាន​វែងឆ្ងាយ​ពី​អនាគត​ជាតិ​កម្ពុជា ថា​តើ​មហាអំណាច​មួយ​ណា​ដែល​គួរតែ​ជ្រើសរើស​ធ្វើ​ជា​សម្ពន្ធមិត្ត​របស់​ខ្លួន ជាពិសេស​ពិនិត្យ​មើល​បទពិសោធ​សង្គ្រាម ២១​ថ្ងៃ​ជាមួយ​ថៃ ថា​តើ​មហាអំណាច​មួយ​ណា​ដែល​ខ្នះខ្នែង​ជួយ​ប្រទេស​កម្ពុជា។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​បក្ស​ជំនាន់​ថ្មី​ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល​ស៊ុយអែត ស្នើសុំ​បញ្ឈប់​ផ្តល់​អាវុធ​ឲ្យ​ថៃ ដើម្បី​កុំ​ឱ្យ​ពួកគេ​ប្រើ​អាវុធ​ស៊ុយអែត វាយប្រហារ​ប្រទេស​កម្ពុជា​លើក​ក្រោយ​ទៀត។

កាលពី​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២៦ គណបក្ស​ជំនាន់​ថ្មី បាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​អាមេរិក និង​រដ្ឋសភា​ស៊ុយអែត ដោយ​ស្នើ​ឲ្យ​ឈប់​ផ្ដល់​អាវុធ​ឲ្យ​ប្រទេស​ថៃ និង​បិទ​មុខងារ​បច្ចេកទេស​យន្តហោះ​ចម្បាំង​ម៉ាក Gripen ជាបន្ទាន់​ផង​ដែរ។

គណបក្ស​ជំនាន់​ថ្មី បាន​លើកឡើង​នូវ​លក្ខខណ្ឌ​ចំនួន​៤ ក្នុង​ញត្តិ​នេះ ដោយ​ស្នើ​ឱ្យ​ប្រទេស​ស៊ុយអែត បិទ​មុខងារ​បច្ចេកទេស​យន្តហោះ​ចម្បាំង Gripen ដែល​កងទ័ព​ថៃ បាន​ប្រើប្រាស់​ឈ្លានពាន​កម្ពុជា និង​ទប់ស្កាត់​អវិសមភាព​យោធា​ផង​ដែរ ព្រោះ​សង្គ្រាម​ដែល​ថៃ ឈ្លានពាន​កម្ពុជា ថៃ​បាន​ប្រើ​យន្តហោះ​ចម្បាំង Gripen វាយប្រហារ ទាំង​ដែល​កម្ពុជា​គ្មាន​យន្តហោះ​ចម្បាំង​មួយ​គ្រឿង​ផង​នោះ។

ចំណុច​នេះ លោក​មិន​បាន​ពិនិត្យ​សមត្ថភាព​ទ័ព​អាកាស​ខ្មែរ ដែល​ប្រើ​យន្តហោះ មិក-១៧, មិក-១៩, មិក-២១ និង​ឧទ្ធម្ភាគចក្រ HIND Gunship នោះ​ទេ ដែល​គេ​តែង​ចោទ​សួរ​ថា មូលហេតុ​អ្វី​បាន​ជា​ទ័ព​អាកាស​ខ្មែរ​មិន​ប្រើ​យន្តហោះ​ទាំងនោះ? តើ​យន្តហោះ​ទាំងនោះ​ចត​នៅ​ឯណា?

ជាង​នេះ​ទៀត បក្ស​ជំនាន់​ថ្មី ក៏បាន​ស្នើ​ឱ្យ​បិទ​ការ​លក់ និង​បញ្ឈប់​ការ​ផ្តល់​ការ​ថែទាំ​នានា រួម​ទាំង​ផ្នែក​បច្ចេកទេស និង​ការ​ហាមឃាត់​ការ​លក់​យន្តហោះ​ចម្បាំង ឬ​ដ្រូន​បន្ថែម​ទៀត​ឱ្យ​យោធា​ថៃ ផង​ដែរ ព្រោះ​ប្រទេស​ស៊ុយអែត មិន​គួរ​ជាប់​ឈ្មោះ​ជា​ចំណែក​នៃ​អំពើ​រំលោភ​ច្បាប់​តាមរយៈ​ការ​ផ្ដល់​អាវុធ​ដល់​ភាគី​ឈ្លានពាន​កម្ពុជា​ឡើយ។

ទាក់ទង​នឹង​ចំណុច​នេះ លោក សុខ សុគន្ធ អ្នកវិភាគ​ស្ថានការណ៍​ស្រុក​ខ្មែរ​តាម​បណ្ដាញ​សង្គម ធ្លាប់​បាន​អធិប្បាយ​ថា គ្មាន​ប្រទេស​ឧស្សាហកម្ម​ផលិត​គ្រឿង​សព្វាវុធ​ចម្បាំង លក់​អាវុធ​ខ្លួន​ឲ្យ​ទៅ​ដើរ​ឈ្លានពាន​គេ​នោះ​ទេ គេ​ប្រើ​សម្រាប់​ការពារ​ខ្លួន។

គណបក្ស​ជំនាន់​ថ្មី ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក និង​រដ្ឋាភិបាល​ស៊ុយអែត ស៊ើបអង្កេត​ការ​ផ្ទុះ​សង្គ្រាម​នេះ ដោយ​ផ្អែកលើ​សន្ធិសញ្ញា​ប្រវត្តិសាស្ត្រ ដូចជា សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ក្រោម​មូលដ្ឋាន​ច្បាប់​អន្តរជាតិ។

សង្គ្រាម​កម្ពុជា-ថៃ ទាំង​ពីរ​លើក​មាន​រយៈពេល ២៦​ថ្ងៃ ខណៈ​កងទ័ព​ថៃ បាន​ប្រើ​យន្តហោះ​ចម្បាំង​គ្រប់​ប្រភេទ​ដែល​ខ្លួន​មាន វាយប្រហារ​លើ​កម្ពុជា ក្នុង​នោះ​ក៏​មាន​យន្តហោះ​ចម្បាំង​ម៉ាក Gripen របស់​ប្រទេស​ស៊ុយអែត ផង​ដែរ ដើម្បី​ទម្លាក់​គ្រាប់បែក​ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា​រាប់​សិប​គីឡូម៉ែត្រ។

យោង​តាម​គេហទំព័រ Smallarmsurvey បង្ហាញ​ថា ប្រទេស​ថៃ មាន​យន្តហោះ​ចម្បាំង​ដូចជា៖

> ប្រភេទ T-50TH ទិញ​ពី​ប្រទេស​កូរ៉េខាងត្បូង ចំនួន ១៤​គ្រឿង
> យន្តហោះ​ចម្បាំង​ប្រភេទ F-16 ទិញ​ពី​សហរដ្ឋ​អាមេរិក ចន្លោះ​ពី ៤៧ ដល់ ៥៤​គ្រឿង
> យន្តហោះ​ចម្បាំង​ម៉ាក Gripen ចន្លោះ​ពី ៧ ដល់ ១១​គ្រឿង
> យន្តហោះ​ចម្បាំង​ប្រភេទ Northrop F-5 Tiger II ចំនួន ១១​គ្រឿង
> និង​យន្តហោះ​ម៉ាក Dassault/Dornier Alpha Jet A ចំនួន ១៨​គ្រឿង​ផង​ដែរ។

កាលពី​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៥ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា លោក ខេស៊ី បាណែត បាន​អះអាង​ថា យោធា​ថៃ បាន​ប្រើ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា ចម្ងាយ ៩៨​គីឡូម៉ែត្រ ក្បែរ​តំបន់​ទេសចរណ៍​ភ្នំ​សំពៅ ខេត្ត​បាត់ដំបង។

ចំណែកឯ​ទូរទស្សន៍​ថៃ Thai PBS បាន​រាយការណ៍​ថា ថៃ​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​ឃ្លាំង​លាក់​អាវុធ​នៅ​តំបន់​ព្រំដែន​ដាច់ស្រយាល​នៃ​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៥ ឃ្លាំង​លាក់​អាវុធ​ក្នុង​កាស៊ីណូ​របស់​ឧកញ៉ា​ស្តេច​គ្រញូង ទ្រី ភាព នៅ​ថ្មដា ខេត្ត​ពោធិ៍សាត់៕

📢 អានព័ត៌មានលម្អិតលើគេហទំព័រ https://www.cambodiadaily.com/

វេណេហ្ស៊ុយអេឡា បន្ត​ដោះលែង​អ្នកទោស​នយោបាយ​ជាង ៤០០​នាក់ ខណៈ​អង្គការ​សិទ្ធិមនុស្ស​រក​ឃើញ​ថា​ភាគច្រើន​ជិត​ដល់​ថ្ងៃ​ដោះលែង⏰ ...
01/15/2026

វេណេហ្ស៊ុយអេឡា បន្ត​ដោះលែង​អ្នកទោស​នយោបាយ​ជាង ៤០០​នាក់ ខណៈ​អង្គការ​សិទ្ធិមនុស្ស​រក​ឃើញ​ថា​ភាគច្រើន​ជិត​ដល់​ថ្ងៃ​ដោះលែង

⏰ ផ្សាយថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦

👁‍👁‍ អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2026/01/16/00/37/86379/

🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f

🔽

ប្រធាន​រដ្ឋសភា​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា លោក Jorge (Horhé = Horhay) Rodriguez ប្រកាស​ថា​រដ្ឋាភិបាល​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ស្ដីទី​អ្នកស្រី Delcy Rodriguez បាន​ដោះលែង​អ្នកទោស​ជាង ៤០០​នាក់ ចាប់តាំងពី​សប្ដាហ៍​មុន​មក​នេះ។

ប្រធាន​រដ្ឋសភា​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា លោក Jorge Rodriguez បាន​ប្រកាស​ដូចនេះ​នៅ​ក្នុង​អំឡុង​សម័យប្រជុំ​សភា​កាលពី​ថ្ងៃ​អង្គារ ទី​១២ ខែ​មករា ឆ្នាំ​២០២៦។ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera នៅ​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៦។

លោក Jorge Rodriguez បាន​ប្រាប់​សមាជិក​សភា​វេណេហ្ស៊ុយអេឡា ថា ការ​ដោះលែង​អ្នកទោស​ទាំងនោះ​ជា​ស្មារតី​មួយ​នៃ​ការ​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​នយោបាយ​ក្នុង​ប្រទេស ប៉ុន្តែ​ប្រធាន​រដ្ឋសភា​រូប​នេះ​មិន​ហៅ​អ្នក​ទាំងនោះ​ជា​អ្នកទោស​នយោបាយ​អ្វី​ទេ ព្រោះ​ថា​ពួកគេ​ជា​អ្នក​នយោបាយ​មែន តែ​ពួកគេ​មាន​ទោស​ដោយសារ​រំលោភ​បំពាន​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​ប្រទេស​នេះ ដែល​លោក​ថា​អ្នកទោស​ទាំងនោះ​គ្រាន់តែ​ហៅ​ខ្លួនឯង​ជា​អ្នកទោស​នយោបាយ​ប៉ុណ្ណោះ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ដែល​ស្រង់​ប្រភព​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកទោស​ទាំង ៤០០​នាក់​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នោះ ក៏​មាន​ពលរដ្ឋ​អាមេរិកាំង​ផង​ដែរ។

មន្ត្រី​សេតវិមាន សាទរ​ដែល​ពលរដ្ឋ​អាមេរិកាំង​ត្រូវ​បាន​ផ្ដល់​សេរីភាព​ឡើងវិញ ដែល​ចាត់ទុក​ថា​នេះ​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ស្មារតី​សហប្រតិបត្តិការ​ល្អ​មួយ​ពី​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នៅ​វេណេហ្ស៊ុយអេឡា នៅ​ពេលនេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ចាត់ទុក​ជា​ការ​ដោះលែង​អ្នកទោស​នយោបាយ​យ៉ាង​ធំ​មួយ​ចាប់តាំងពី​ការ​ចាប់​ខ្លួន​លោក នីកូឡាស ម៉ាឌូរ៉ូ នៅ​ថ្ងៃទី​៣ ខែ​មករា ឆ្នាំ​២០២៦ មក​នេះ។

យ៉ាងណា ការ​ដោះលែង​អ្នកទោស​នៅ​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា ទាំង ៤០០​នាក់​នេះ សម្រាប់​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក រក​ឃើញ​ថា​មាន​អ្នកទោស​នយោបាយ​តែ ៧០​នាក់​ប៉ុណ្ណោះ ហើយ​ក្រៅពី​នេះ​ជា​អ្នកទោស​ដែល​ពួកគេ​ជិត​ដល់​ថ្ងៃ​ដោះលែង។

ចំណែកឯ​រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា វិញ​ច្រានចោល​ការ​ការ​លើកឡើង​របស់​អង្គការ​សិទ្ធិមនុស្ស​ទាំងនោះ។ រដ្ឋាភិបាល​វេណេហ្ស៊ុយអេឡា មិន​បាន​ប្រើ​ពាក្យ​ថា​អ្នកទោស​នយោបាយ​នោះ​ទេ ដោយ​អះអាង​ថា​ពួកគេ​ធ្វើ​សកម្មភាព​នយោបាយ តែ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ។

ចាប់តាំងពី​ការ​ផ្ទុះ​មហា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០២៤ មក មនុស្ស​ជាង ២០០០​នាក់ ក្នុង​នោះ អង្គការ​សិទ្ធិមនុស្ស​ប៉ាន់ប្រមាណ​ថា​មាន​សកម្មជន​នយោបាយ​ពី ៨០០​នាក់​ទៅ ១២០០​នាក់។

ទោះជា​យ៉ាងណា អ្នកស្រី Maria Corina Machado ប្រធាន​បក្ស​ប្រឆាំង​ដ៏​ល្បី​មួយ​នៃ​ប្រទេស​វេណេហ្ស៊ុយអេឡា ប្រកាស​សាទរ​ការ​ដោះលែង​អ្នកទោស​នយោបាយ​ទាំងនោះ។ អ្នកស្រី​និយាយ​ថា អយុត្តិធម៌​មិន​ត្រូវ​មាន​ក្នុង​សង្គម​វេណេហ្ស៊ុយអេឡា នោះ​ទេ។ របប​អយុត្តិធម៌ គ្មាន​អមតៈ​ឡើយ។ អ្នកស្រី Corina Machado ត្រូវ​គេ​រំពឹង​ថា​នឹង​ជួប​លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មករា ឆ្នាំ​២០២៦ នេះ​នៅ​ទីក្រុង​វ៉ាស៊ីនតោន។

តាម​សារព័ត៌មាន Bloomberg News នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ ប្រធានាធិបតី​ស្តីទី​វេណេហ្ស៊ុយអេឡា អ្នកស្រី Delcy Rodriguez នឹង​បញ្ជូន​ក្រុម​ជំនួយការ​របស់​អ្នកស្រី​មួយ​ក្រុម​ទៅ​ជួប​ក្រុម​មន្ត្រី​សេតវិមាន​នៃ​ប្រធានាធិបតី ត្រាំ ផង​ដែរ​នៅ​ទីក្រុង​វ៉ាស៊ីនតោន។

លោក ដូណាល់ ត្រាំ បាន​ថ្លែង​ថា លោក​កំពុង​សហការ​ជាមួយ​នឹង​ប្រធានាធិបតី​ស្ដីទី​វេណេហ្ស៊ុយអេឡា គឺ​អ្នកស្រី Delcy Rodriguez តែ​លោក ត្រាំ ព្រមាន​ថា បើ​អ្នកស្រី Delcy Rodriguez មិន​ព្រម​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក​ឱ្យ​បាន​ពេញលេញ​ទេ គឺ​របប​សេសសល់​ពី​លោក ម៉ាឌូរ៉ូ នឹង​ប្រឈមមុខ​នឹង​ការ​វាយប្រហារ​ម្ដង​ទៀត ហើយ​ចង់​មិន​ចង់ ប្រធានាធិបតី​ស្ដីទី Delcy Rodriguez នឹង​ជួប​វាសនា​អាក្រក់​ជាង​លោក ម៉ាឌូរ៉ូ ទៅ​ទៀត៕

📢 អានព័ត៌មានលម្អិតលើគេហទំព័រ https://www.cambodiadaily.com/

Address

712 H Street NE Suite 1839
Washington D.C., DC
20020

Website

https://t.me/withoutfearorfavorkh, https://www.instagram.com/cambodiadailykhmer/, https:

Alerts

Be the first to know and let us send you an email when The Cambodia Daily Khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share