Voice of Kampuchea Krom - VOKK

Voice of Kampuchea Krom - VOKK ប្រភពព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម ។

វិទ្យុសំឡេងកម្ពុជាក្រោម គឺជាសំឡេង របស់សហព័ន្ធខែ្មរកម្ពុជាក្រោម ផ្សាយ ចេញពីសហរដ្ឋអាមេរិក សម្រាប់បំរើ ដល់បងប្អូនជនរួមឈាមខែ្មរ និងខែ្មរក្រោម ដែលកំពុងរស់នៅ លើមាតុភូមិកំណើតដ៏ជាទីស្រឡាញ់របស់យើង ។

វិទ្យុសំឡេងកម្ពុជាក្រោម ផ្សាយជាខេមរ ភាសា ដែលផលិត ដោយសហព័ន្ធខែ្មរ កម្ពុជាក្រោម បានចាប់បដិសន្ធិនូវថៃ្ង ទី ០១ ខែមិថុនា ឆ្នាំ ២០០១ ក្នុងគោល បំណងផ្សព្វផ្សាយនូវ ព្រឹត្តិការណ៍ថ្មីៗ ពី មាតុភូមិកម្ពុជាក្រោម និងសកម្មភាព ចលនាតស៊ូ ដោយអហឹង្សា នៃសហព័ន្ធ ខែ្មរកម្ពុជាក្រោម លើឆាក អន្តរជាតិ ព្រមទាំងពាំនាំនូវទង្វើរំលោភសិទ្ធិមនុស្សពីសំណាក់ រដ្ឋអំណាចយួន កុម្មុយនិស្តទៅលើបងប្អូនជនជាតិដើម ខែ្មរក្រោម ។

វិទ្យុសំឡេងកម្ពុជាក្រោម ជាប្រភពព័ត៌មាន ពិត ដើម្បីផ្តល់នូវ ភាពយុត្តិធម៌ សច្ចធម៌ ក្នុង ការទាមទារសិទ្ធិសេរីភាព និងជំនឿ សាសនាពីរបបគ្រប់គ្រងក្រុងហាណូយ ជូនដល់បងប្អូនជន រួមឈាមខែ្មរក្រោម ដែលកំពុងទន្ទឹងរងចាំនូវ សិទ្ធិសម្រេច វាសនាខ្លួន ដោយខ្លួនឯង ស្របតាមច្បាប់ អង្គការសហប្រជាជាតិ ។

វិទ្យុសំឡេងកម្ពុជាក្រោម ផ្សាយជារៀង រាល់ថៃ្ង តាមប្រព័ន្ធ អ៊ីនធឺណិត http://vokk.net ។

ក្រុមការងារ នៃ វិទ្យុសំឡេងកម្ពុជាក្រោម សូមប្រសិទ្ធិពរជ័យ ដល់ប្រិយមិត្ត អ្នកតាមដានស្តាប់ និងទស្សនានៅគ្រប់មជ្ឈដ្ឋាន បានប្រកបដោយ ព្រះពុទ្ធ ពរទាំងឡាយ ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយហោង ៕

សូមអរព្រះគុណនិងអរគុណ !

តុលាការវៀតណាមផ្តន្ទាទោសសកម្មជនខ្មែរក្រោម លោក ថាច់ ចាន់ ត្រា ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ----តុលាការវៀតណាមក្នុងខេត្តលង់ហ...
09/24/2026

តុលាការវៀតណាមផ្តន្ទាទោសសកម្មជនខ្មែរក្រោម លោក ថាច់ ចាន់ ត្រា ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ ៦ ខែ
----
តុលាការវៀតណាមក្នុងខេត្តលង់ហោរ (វិញឡុង) នៅថ្ងៃទី ២៤ ខែកញ្ញា បានផ្តន្ទាទោសសកម្មជនខ្មែរក្រោម លោក ថាច់ ចាន់ ត្រា ឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ និង ៦ ខែ ក្រោមបទចោទប្រកាន់ «កេងប្រយោជន៍ពីសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ» តាមមាត្រា ៣៣១ នៃក្រមព្រហ្មទណ្ឌវៀតណាម ។

អាជ្ញាធរវៀតណាមអះអាងថា លោក ថាច់ ចាន់ ត្រា បានប្រើប្រាស់បណ្ដាញសង្គម ដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មានដែលពួកគេចាត់ទុកថា មិនពិត ព្រមទាំងចូលរួមពិភាក្សាអំពីបញ្ហានយោបាយ និងសាសនា ដែលរដ្ឋាភិបាលវៀតណាមចាត់ទុកថា ជាការបង្ខូចគោលនយោបាយរបស់រដ្ឋ និងបង្កការបែកបាក់សាមគ្គីភាពជាតិ។

លោក ថាច់ ចាន់ ត្រា ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ។ មាត្រា ៣៣១ ត្រូវបានអង្គការសិទ្ធិមនុស្សអន្តរជាតិរិះគន់ថា ជាបញ្ញត្តិមិនច្បាស់លាស់ ដែលរដ្ឋាភិបាលវៀតណាមប្រើប្រាស់ដើម្បីបង្ក្រាបអ្នកហ៊ានបញ្ចេញមតិ ជាពិសេសសកម្មជនខ្មែរក្រោម និងអ្នកដែលធ្វើយុទ្ធនាការតស៊ូមតិពាក់ព័ន្ធនឹងសិទ្ធិជនជាតិដើម សេរីភាពសាសនា និងបញ្ហានយោបាយ នៅលើទឹកដីកម្ពុជាក្រោម។

 #សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអរគុណ👏ចំពោះគ្រួសារ លោក ថាច់ វិន និងអ្នកស្រី គឹម កេត នៅទីក្រុង San Jose រដ្ឋ Californi...
09/22/2026

#សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអរគុណ👏ចំពោះគ្រួសារ លោក ថាច់ វិន និងអ្នកស្រី គឹម កេត នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដែលបានឧបត្ថម្ភថវិកាចំនួន 1០០$ សម្រាប់ធ្វើ "បន្ទប់ជាន់ខាងក្រោម" (Basement) នៃ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ។

09/22/2026

#បទសម្ភាសន៍៖ លោក សឺន ថាយ ធន នៃ សំឡេងកម្ពុជាក្រោម (VOKK) 🎤សម្ភាសន៍ លោក តាំង សារៈ ជាប្រធានតំបន់ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា អំពីប្រវត្តិខេត្តត្រពាំងចង្វា នៅដែនដី #កម្ពុជាក្រោម ។
--------------
តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម តាមរយៈកម្មវិធីផ្សាយជាផ្លូវការរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅលើទំព័រ៖
💙Kampuchea Krom TV
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

 #សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរព្រះគុណ 👏ចំពោះ ក្រុមគ្រួសារ អ្នកស្រី ត្រឹង ធី ម៉ី នៅទីក្រុង San Jose រដ្ឋ Califor...
09/22/2026

#សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរព្រះគុណ 👏ចំពោះ ក្រុមគ្រួសារ អ្នកស្រី ត្រឹង ធី ម៉ី នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក នៅក្នុងពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសកុសកជូន លោក ថាច់ ចយ បានឧបត្ថម្ភថវិកាចំនួន ២៦១០$ សម្រាប់ធ្វើ "បន្ទប់ជាន់ខាងក្រោម" (Basement) នៃ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ។

09/16/2026

🗣️ ការរាយការណ៍ព័ត៌មានអំពីការដែលវៀតណាមជំនួសទង់ជាតិព្រះពុទ្ធសាសនាដោយទង់ជាតិ វៀតណាម និងការជ្រៀតជ្រែករបស់រដ្ឋទៅលើវត្តអារាមព្រះពុទ្ធសាសនារបស់ជនជាតិខ្មែរក្រោម ។

09/14/2026

UNDRIP at 19: A Promise Still Unmet for the Khmer-Krom People

- Nineteen years ago, on September 13, 2007, the United Nations General Assembly adopted the Declaration on the Rights of Indigenous Peoples. Around the world, people simply call it UNDRIP.

- So what does UNDRIP actually promise? It says Indigenous peoples have the right to keep and revive their own languages. It says we have the right to practice, develop, and teach our spiritual and religious traditions without interference. It says we have the right to our lands, our territories, and the resources tied to who we are. And it says we have the right to take part in decisions that affect our future, through representatives we choose for ourselves.

- What we are asking of Vietnam is simple: recognize what the international community already agreed to, nineteen years ago, that the Khmer-Krom are Indigenous Peoples, with the right to survive as a distinct people, with our language, our religion, our culture, our land, and our dignity intact.

- Our Khmer-Krom people need to stay strong, peaceful, and united. Our struggle hasn't been easy, but our identity has survived for generations. And as long as we keep speaking our language, teaching our children, praying in our temples, remembering our history, and standing up for our rights, the Khmer-Krom people will never disappear.

 #សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរព្រះគុណ 👏ចំពោះ ព្រះតេជ ព្រះគុណ ព្រះមហាថេរ ធម្មសទ្ធោ កាន សុផានណារិទ្ធ ជាប្រធាន គណៈ...
09/13/2026

#សហព័ន្ធខ្មែរកម្ពុជាក្រោម សូមថ្លែងអំណរព្រះគុណ 👏ចំពោះ ព្រះតេជ ព្រះគុណ ព្រះមហាថេរ ធម្មសទ្ធោ កាន សុផានណារិទ្ធ ជាប្រធាន គណៈកម្មការសាសនា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលបានឧបត្ថម្ភថវិកាចំនួន ៥០០$ សម្រាប់ធ្វើ "បន្ទប់ជាន់ខាងក្រោម" (Basement) នៃ ទីស្នាក់ការ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋធានី Washington ឌីស៊ី សហរដ្ឋអាមេរិក ។

09/07/2026

#បទសម្ភាសន៍ 🎤 អំពីខេត្តអូរកាប់
-----------
🗣️យើងពិតជាកម្របានស្ដាប់ការបកស្រាយណាស់នូវប្រវត្តិពិត នៃភូមិសាស្ត្រទឹកដីនៅដែនដី #កម្ពុជាក្រោម ។ តែនៅពេលនេះ យើងមានឱកាសហើយ បានទស្សនានូវការបកស្រាយលម្អិតនូវខេត្តនីមួយៗ ពីអ្នកសិក្សាស្រាវជ្រាវ និងធ្លាប់មានបទពិសោធរស់នៅផ្ទាល់នៅលើលើទឹកដីនោះទៀតផង ។ នោះគឺ លោក តាំង សារៈ ជាប្រធានតំបន់ នៃ #សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា ហើយនៅពេលនេះ លោកបានធ្វើកិច្ចសន្ទនាជាមួយនឹង លោក សឺន ថាយ ធន អំពីខេត្តអូរកាប់ ធ្វើការបកស្រាយតាមរបៀបការសិក្សាស្រាវជ្រាវ ដែលលោកបានរៀបរៀង និងបោះពុម្ពជាសៀវភៅប្រវត្តិខេត្តនីមួយៗ នៅកម្ពុជាក្រោម រួចហើយ ។ ដូច្នេះ ខេត្តអូរកាប់ មានប្រវត្តិដើមទងយ៉ាងណា សូមលោកអ្នកនាងទស្សនាដូចតទៅ៖
---------------
តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម តាមរយៈកម្មវិធីផ្សាយជាផ្លូវការរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅលើទំព័រ៖
💙Kampuchea Krom TV
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

09/03/2026

🗣️Reporting on news regarding Vietnam replacing the Buddhist Flag with Vietnam’s National Flag. State Interference in Khmer-Krom Theravada Buddhist Temples.

08/31/2026

#បទសម្ភាសន៍៖ លោក សឺន ថាយ ធន នៃ សំឡេងកម្ពុជាក្រោម (VOKK) 🎤សម្ភាសន៍ លោក តាំង សារៈ ជាប្រធានតំបន់ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសកម្ពុជា អំពីប្រវត្តិខេត្តផ្សារដែក នៅដែនដី #កម្ពុជាក្រោម ។
--------------
តាមដានព័ត៌មានពិតស្ដីពីដែនដីកម្ពុជាក្រោម តាមរយៈកម្មវិធីផ្សាយជាផ្លូវការរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅលើទំព័រ៖
💙Kampuchea Krom TV
💛The Prey Nokor News
❤️Khmers Kampuchea-Krom Federation

Address

4953 E Capitol Street SE
Washington D.C., DC
20019

Alerts

Be the first to know and let us send you an email when Voice of Kampuchea Krom - VOKK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share