Makare Sok

Makare Sok «ចែករំលែកព័ត៌មានថ្មីៗនិងចំណេះដឹងទូទៅ»
សូមបងប្អូនជួយ follower ផេករបស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានព័ត៌មានថ្មីៗ🙏🏻🇰🇭🙏🏻

ក្រុមចោរប្លន់ដី តែងតែភូត និងបំភ្លៃការពិតរហូត។ កងទ័ពកម្ពុជា ជាកងកម្លាំងស្តាប់បទបញ្ជាថ្នាក់ដឹកនាំ និងមេកើយយ៉ាងម៉ឺងម៉ាត់បំផ...
02/24/2026

ក្រុមចោរប្លន់ដី តែងតែភូត និងបំភ្លៃការពិតរហូត។ កងទ័ពកម្ពុជា ជាកងកម្លាំងស្តាប់បទបញ្ជាថ្នាក់ដឹកនាំ និងមេកើយយ៉ាងម៉ឺងម៉ាត់បំផុត មិនអនាធិបតេយ្យដូចទាហានចោរឡើយ។

កាលពីព្រឹកមិញពួកវាបង្កហេតុនៅបង្គោល៨ ខេត្តព្រះវិហារ តែកងកម្លាំងយើង មិនតបតនោះទេ។

តែផ្ទុយទៅវិញ បែរជាកាសែតពួកវាចេញផ្សាយថា ទាហានយើងជាអ្នកបាញ់មុន ហើយពួកវាបាញ់ឆ្លើយតបជាមួយកាំភ្លើង M79។

ពួកចោរ តែងតែបិទល្បិចនៅជាប់គូទជានិច្ច។

អង្គទូត និងអង្គការអន្តរជាតិនានាប្រចាំកម្ពុជា ចុះពិនិត្យទីតាំងដែលយោធាឈ្លានពានថៃ រាយបន្លាលួស ដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្...
02/23/2026

អង្គទូត និងអង្គការអន្តរជាតិនានាប្រចាំកម្ពុជា ចុះពិនិត្យទីតាំងដែលយោធាឈ្លានពានថៃ រាយបន្លាលួស ដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងក្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់

(ព្រំដែន)៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងទូត និងបណ្តាអង្គការអន្តរជាតិនានា ប្រចាំកម្ពុជា បានចុះពិនិត្យដោយផ្ទាល់នៅតាមគោលដៅដែលយោធាឈ្លានពានថៃ បានរាយបន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋខ្មែរស្លូតត្រង់ នៅតំបន់បឹងក្រកួន ស្រុកថ្មពួក ភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ពិធីនេះសម្របសម្រួលដឹកនាំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

*ភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភូមិនេះស្ថិតចន្លោះបង្គោលព្រំដែនលេខ៤៦ និងលេខ៤៧។

-នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ បានចាប់ផ្ដើមរាយលួសបន្លា ដាក់កង់ឡាន ដាក់ក្រណាត់ខ្មៅ បិទផ្លូវចូលផ្ទះប្រជាជន និងបានបណ្ដេញប្រជាជនកម្ពុជាចេញពីលំនៅដ្ឋាន។
-កងទ័ពថៃ បើកការវាយប្រហារ និងឈ្លានពានទឹកដីកម្ពុជា ជាលើកទី២ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃ ក៏បានចាប់ផ្ដើមវាយប្រហារមកលើភូមិជោគជ័យ។

*ភូមិជោគជ័យ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ភូមិនេះស្ថិតចន្លោះបង្គោលព្រំដែនលេខ៤២ និងលេខ៤៣។

-នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃ បានចាប់ផ្តើមធ្វើសកម្មភាពដូចនៅភូមិជោគជ័យដែរ។
-នៅវេលារសៀល និងល្ងាចនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពថៃ បានបើកបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា ដែលស្ថិតនៅភូមិព្រៃចាន់ ដែលបណ្តាលឱ្យអ្នកភូមិ០១រូប បានបាត់បង់ជីវិត និង០៣នាក់រងរបួស។
-នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃ ក៏បានចាប់ផ្តើមបើកវាយប្រហារមកលើភូមិព្រៃចាន់ ដូចគ្នាទៅនឹងភូមិជោគជ័យដែរ។

*តំបន់បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៣៣ និងលេខ៣៦ តំបន់បឹងត្រកួនមានច្រកទ្វារតំបន់ព្រំដែន។ តំបន់បឹងត្រកួន ទល់មុខនឹងច្រកបានតាប្រាយ៉ា (ខេត្តស្រះកែវ)។

-តំបន់បឹងត្រកួន ក៏ជាតំបន់ដែលទទួលរងការវាយប្រហារលើកទី២ (ថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥) ពីសំណាក់កងទ័ពថៃ ដូចគ្នាទៅនឹងភូមិជោគជ័យ និងភូមិព្រៃចាន់ផងដែរ។ នាពេលថ្មីៗនេះ កងទ័ពថៃ បានដាក់ទូកុងតឺន័របិទផ្លូវ ជីកលេណដ្ឋាន បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវីល និងអគារសាធារណៈជាដើម (អាគារស្នាក់គយច្រកទ្វារព្រំដែនបឹងត្រកួន) ដែលផ្ទុយនឹងលទ្ធនៃកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

សូមរម្លឹកផងដែរថា បើទោះជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយដែលភាគីទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងចំណុចទី៤ ដែលបានចែងថា «ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិល រស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន»។

តែផ្ទុយទៅវិញកងកម្លាំងយោធាថៃ បាននឹងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំងឡើយ៕

02/12/2026

លោកអនុ ទីននាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃបានឆ្លើយតបទៅនឹងអ្នកកាសែតដែលបានសួរថាតើនឹងមានវិធានការអ្វីចំពោះការដែលទាហានថៃបានដើរជាន់មាននៅឯព្រំដែនជាប់នឹងប្រទេសកម្ពុជា?
លោកបានឆ្លើយមកវិញថា«កន្លែងដែលទាហានវាជាន់មីននោះគឺជាកន្លែងដែលយោធាហើយបានគ្រប់គ្រងហើយវាប្រហែលជាមាននោះបានកប់ដីយូរមកហើយវាមិនប៉ះពាល់ដល់សន្តិសុខព្រំដែននោះទេហើយលោកនឹងអោយទាហានខិតខំសម្អាតឲ្យបានស្អាតនិងប្រុងប្រយ័ត្នខ្ពស់»។

02/10/2026

ក្រុមអ្នកគាំទ្រ​គណបក្សប្រជាជន​លេងចាប់​យក​ភស្តុតាង​បង្ហាញ​មន្ត្រី​ គបជ​ អញ្ចឹង​បានមន្ត្រី​ គបជ​ បែកញើស​ថ្ងាស​តិចហើយ😜😜
👉🏻ក្រុមអ្នកគាំទ្រ​គណបក្សប្រជាជន​ ចាប់​បាន​ភស្តុតាង​សន្លឹក​ឆ្នោត​ដែល​អ្នក​បោះឆ្នោត​គូសអោយ​គណបក្សប្រជាជន​ តែ​ត្រូវ​បាន​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថៃ​យកទៅបោះចោលក្នុង​ធុង​សំរាម​ ។ ឥលូវ​ការតវ៉ា​ផ្ទុះ​ពេញប្រទេស​ថៃ​ទោះបី​ មេដឹកនាំ​គណបក្ស​ប្រកាសទទួល​យកលទ្ធផល​បោះឆ្នោត​នេះក៏ដោយ​ ។

ផ្ទុះការតវ៉ាពីភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោត និងទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងការបោះឆ្នោតសករបស់ថៃ(បាងកក)៖ ក...
02/09/2026

ផ្ទុះការតវ៉ាពីភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោត និងទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងការបោះឆ្នោតសករបស់ថៃ

(បាងកក)៖ ក្រុមសិស្សនិស្សិត និងប្រជាជនរាប់រយនាក់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅឯមណ្ឌលបោះឆ្នោតមួយនៅក្នុងខេត្ត Pathum Thani កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ប្រឆាំងនឹងអ្វីដែល ពួកគេចោទថាជាភាពមិនប្រក្រតីនៅក្នុងដំណើរការរាប់សន្លឹកឆ្នោត និងទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីពួកគេត្រូវបានរារាំងមិនឱ្យតាមដានការរាប់សន្លឹកឆ្នោត ហើយកាមេរ៉ាសុវត្ថិភាព ត្រូវបានរាយការណ៍ថាត្រូវបានបិទ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod។

នៅម៉ោងប្រហែល ៩៖០០នាទីយប់ កាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ មានសិស្សនិស្សិត និងប្រជាជនជាង ៣០០នាក់ បានប្រមូលផ្ដុំគ្នានៅឯបរិវេណសាកលវិទ្យាល័យ Rajamangala University of Technology Thanyaburi ស្ថិតនៅក្នុងស្រុក Thanyaburi district។ បរិវេណសាកលវិទ្យាល័យនេះត្រូវបានប្រើប្រាស់ជាកន្លែងរាប់សន្លឹកឆ្នោតសម្រាប់សន្លឹកឆ្នោតបោះមុនពេលកំណត់ និងសន្លឹកឆ្នោតបោះនៅតាមស្ថានទូតថៃនៅក្រៅប្រទេស។

ក្រុមបាតុករបានប្រឈមមុខដាក់គ្នាជាមួយក្រុមមន្ត្រីរៀបចំការបោះឆ្នោត និងសម្ដែងការមិនពេញចិត្តចំពោះអ្វីដែលពួកគេចាត់ទុកថាគ្មានតម្លាភាព។ ប៉ូលិសក៏ត្រូវបានដាក់ពង្រាយដើម្បីរក្សាសណ្ដាប់ធ្នាប់ ផងដែរ។ តាមក្រុមបាតុករ មានមនុស្សមួយក្រុមជាអ្នកសង្កេតការណ៍មានគ្នា៦នាក់ បានព្យាយាមចូលក្នុងទីតាំងរាប់សន្លឹកឆ្នោត ប៉ុន្តែត្រូវបានរារាំងដោយមន្ត្រីជាស្ត្រីម្នាក់។ នៅពេលក្រុមអ្នកសង្កេតការណ៍ ទទូចចង់មើលដំណើរការរាប់សន្លឹកឆ្នោត ពួកគេបែរជាត្រូវបានប្រាប់ថាសន្លឹកឆ្នោតត្រូវបានរាប់រួចរាល់ ហើយហិបឆ្នោតត្រូវបានបិទដែលមិនអាចធ្វើការផ្ទៀងផ្ទាត់ឡើងវិញទេ។ ក្រុមបាតុករក៏បានសម្ដែងការ មិនពេញចិត្តផងដែរចំពោះការបិទកាមេរ៉ាសុវត្ថិភាព និងការយកក្រណាត់ខ្មៅទៅគ្របពីលើ។

ស្ត្រីម្នាក់ជាតំណាងក្រុមនិស្សិតបាននិយាយថាខ្លួនទទួលបានព័ត៌មានថាកាមេរ៉ាសុវត្ថិភាពត្រូវបានបិទចាប់ពីម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង ៥៖០០នាទីល្ងាច ក្រោមហេតុផលសុវត្ថិភាពឯកជនភាព។ តែទោះជាបែបនេះក្ដី ស្ត្រីដដែលបានបន្ថែមថាកាមេរ៉ាសុវត្ថិភាពគួរណាស់តែត្រូវបើកដំណើរការឡើងវិញ នៅពេលការិយាល័យបោះឆ្នោតបិទទ្វារ និងការរាប់សន្លឹកឆ្នោតចាប់ផ្ដើម ដើម្បីបង្ហាញពីតម្លាភាព។ ជុំវិញបញ្ហានេះដែរ​ ខាងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតឆ្នោតថ្នាក់ខេត្តម្នាក់ បានបញ្ជាក់ថាបានទទួលពាក្យបណ្ដឹងដែលថាក្រុមនិស្សិតមិនត្រូវបានអនុញ្ញាតឱ្យសង្កេតការណ៍ការរាប់សន្លឹកឆ្នោត ហើយថាមន្ត្រីថ្នាក់ខេត្តមិនមានសិទ្ធិអំណាចបញ្ជាឱ្យរាប់សន្លឹកឆ្នោតឡើងវិញនោះទេ៕

👉🏻ក្រសួងវប្បធម៌កម្ពុជា​បដិសេធ​ការលើកឡើងរបស់រដ្ឋមន្ត្រីវប្បធម៌ថៃដែលអះអាងថា​ប្រាសាទតាក្របីនិងប្រាសាទតាមាន់​ស្ថិតនៅក្នុងទឹក...
02/08/2026

👉🏻ក្រសួងវប្បធម៌កម្ពុជា​បដិសេធ​ការលើកឡើងរបស់រដ្ឋមន្ត្រីវប្បធម៌ថៃដែលអះអាងថា​ប្រាសាទតាក្របីនិងប្រាសាទតាមាន់​ស្ថិតនៅក្នុងទឹកដីថៃ។ កម្ពុជាបញ្ជាក់ថា​ប្រាសាទទាំងនេះស្ថិតនៅក្នុងទឹកដីកម្ពុជាទេ បើតាមផែនទី​បារាំងសៀមឆ្នាំ១៩០៤ និង១៩០៧។

🔴យោធាថៃបាននិងកំពុងដាក់ឃាំងទូកុងតឺន័រព័ទ្ធយកដីកម្ពុជា នៅតំបន់ថ្មដា ស្រុលវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្ន...
02/07/2026

🔴យោធាថៃបាននិងកំពុងដាក់ឃាំងទូកុងតឺន័រព័ទ្ធយកដីកម្ពុជា នៅតំបន់ថ្មដា ស្រុលវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានចុះមកត្រួតពិនិត្យ​និងធ្វើរបាយការណ៍ពីការឈ្លានពានអធិបតេយ្យភាពកម្ពុជារពីសំណាក់កងទ័ពថៃឈ្លានពាន នៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦​ ប៉ុន្តែនៅពេលក្រុមAOTចាកចេញទៅបាត់ ទាហានថៃឈ្លានពានបានដឹកទូកុងតឺន័រយកមកឃាំងតែម្តង។​ ទង្វើរបស់កងទ័ពថៃនេះ កំពុងរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ផ្ទុយទៅនឹងច្បាប់អន្តរជាតិ

02/06/2026

នៅថ្ងៃទី០៦/០២/២៦ មុខទ្វាដែកប្រាសាទព្រះវិហារ (ផ្លូវឡើងខាងថៃ) សកម្មភាពទាហានថៃ ចាក់ផ្លូវបេតុងមកមុខទ្វាដែក ប្រាសាទព្រះវិហារ៕

👉🏻នៅថ្ងៃទី០៦ខែកុម្ភៈនេះកងទ័ពថៃ ដឹកទូកុងតឺន័រដាក់រាយព័ទ្ធយកដីខ្មែរនៅថ្មដា ស្រុលវាលវែង ខេត្តពោធិ៍សាត់។ ទង្វើរបស់កងទ័ពថៃ កំ...
02/06/2026

👉🏻នៅថ្ងៃទី០៦ខែកុម្ភៈនេះកងទ័ពថៃ ដឹកទូកុងតឺន័រដាក់រាយព័ទ្ធយកដីខ្មែរនៅថ្មដា ស្រុលវាលវែង ខេត្តពោធិ៍សាត់។ ទង្វើរបស់កងទ័ពថៃ កំពុងរំលោភបំពានអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ផ្ទុយទៅនឹងច្បាប់អន្តរជាតិ។
👉🏻យើងខ្ញុំជារាស្ត្រខ្មែរ សូមថ្កោលទោសចំពោះទង្វើរបស់ទ័ពថៃ និងអំពាវនាវដល់អង្គការអន្តរជាតិនានា ចាត់វិធានការជាបន្ទាន់លើទង្វើមិនគោរពច្បាប់របស់អន្តរជាតិ ប្រព្រឹត្តដោយកងទ័ពថៃ។

02/05/2026

នៅក្នុងវីដេអូឃ្លីបនេះ ដកស្រង់ចេញពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៦ បង្ហាញពីទាហានសៀមកំពុងញុះញង់ទាហានកម្ពុជានៅជួរមុខ ដែលទាហានសៀមដេញទ័ពយើងឲចេញពីតំបន់ល្បាតតំបន់នោះ

Address

441 4th Street, NW
Washington D.C., DC
20001

Telephone

+12025550138

Website

Alerts

Be the first to know and let us send you an email when Makare Sok posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category