RFA Khmer

RFA Khmer Radio Free Asia brings reliable, timely news to people living in Asian countries that censor or restrict free media.
(14635)

អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។

07/28/2025

កម្ពុជានិងថៃព្រមព្រៀងថានឹងឈប់បាញ់គ្នាពីម៉ោង១២យប់នេះ
---
មេដឹកនាំកម្ពុជានិងថៃ បានព្រមព្រៀងគ្នាអនុវត្តបទឈប់បាញ់គ្នាភ្លាមៗ និងគ្មានលក្ខខណ្ឌ នៅក្នុងកិច្ចប្រជុំ ដែលរៀបចំឡើងដោយប្រទេសម៉ាឡេស៊ី និងសហការរៀបចំដោយសហរដ្ឋអាមេរិក និងប្រទេសចិន។

អានព័ត៌មានពិស្ដារលើគេហទំព័រ៖ https://www.rfa.org/khmer/science/2025/07/28/cambodia-thailand-border-ceasefire/

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 RFA Khmer
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

កម្ពុជានិងថៃបានព្រមព្រៀងអនុវត្តបទឈប់បាញ់គ្នាចាប់ពីពាក់កណ្ដាលយប់នេះ---មេដឹកនាំកម្ពុជានិងថៃ បានព្រមព្រៀងគ្នាអនុវត្តបទឈប់បា...
07/28/2025

កម្ពុជានិងថៃបានព្រមព្រៀងអនុវត្តបទឈប់បាញ់គ្នាចាប់ពីពាក់កណ្ដាលយប់នេះ
---
មេដឹកនាំកម្ពុជានិងថៃ បានព្រមព្រៀងគ្នាអនុវត្តបទឈប់បាញ់គ្នាភ្លាមៗ និងគ្មានលក្ខខណ្ឌ នៅក្នុងកិច្ចប្រជុំ ដែលរៀបចំឡើងដោយប្រទេសម៉ាឡេស៊ី និងសហការរៀបចំដោយសហរដ្ឋអាមេរិក និងប្រទេសចិន។

ប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្រ្តី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានប្រកាសនៅក្រោយកិច្ចប្រជុំថា បទឈប់បាញ់គ្នានេះ នឹងចូលជាធរមានចាប់ពីពាក់កណ្ដាលយប់នេះទៅ គឺពីម៉ោង១២យប់។ លោកបានបន្តថា នេះជាជំហានដំបូងដ៏សំខាន់មួយ ដើម្បីបន្ធូរបន្ថយជម្លោះ និងស្ដារឡើងវិញនៃសន្ដិភាព និងសន្ដិសុខ។ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបន្ថែមទៀតថា ក្រុមសង្កេតការណ៍មួយ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសកម្ពុជា និងថៃ ដើម្បីស្ដារបណ្ដាញទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។

លោក ហ៊ុន ម៉ាណែត បានប្រកាសលើហ្វេសប៊ុកដែរថា នេះគឺជាលទ្ធផលដ៏ត្រចេះត្រចង់ ដែលលោកនិងនាយករដ្ឋមន្ត្រីស្ដីទីថៃ បានឯកភាពលើ៣ចំណុច គឺទី១ ការឈប់បាញ់ចាប់ពីម៉ោង១២យប់នេះ ទី២ កម្ពុជានិងថៃនឹងរៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការកងទ័ពភូមិភាគជាមួយបណ្ដាសេនានុព័ន្ធនិងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាននៅថ្ងៃទី២៩ ខែកក្កដា បើមានការឯកភាពគ្នាពីភាគីទាំងពីរ និងទី៣ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទុះ។

លោក ហ៊ុន ម៉ាណែត ក៏បានអរគុណនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានផ្ដួចផ្ដើម និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ រួមទាំងអរគុណប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលបានគាំទ្រឱ្យកម្ពុជានិងថៃជួបចរចាដើម្បីសម្រេចអនុវត្តបទឈប់បាញ់គ្នាភ្លាមៗ ហើយនិងការលើកទឹកចិត្តគាំទ្រពីប្រទេសចិន។

លោក ហ៊ុន ម៉ាណែត សង្ឃឹមថា កិច្ចព្រមព្រៀងឈប់បាញ់គ្នានេះ នឹងជាមូលដ្ឋានសំខាន់សម្រាប់កសាងទំនុកចិត្តរវាងគ្នា និងការកែលម្អស្ថានការឱ្យប្រសើរឡើងវិញ ដើម្បីឈានទៅរកភាពប្រក្រតីនៅពេលអនាគត។

ចំណែកនាយករដ្ឋមន្ត្រីស្ដីទីប្រទេសថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា នេះជាលទ្ធផលដែលប្រទេសថៃតែងមានបំណងប្រាថ្នាចង់បានដំណោះស្រាយដោយសន្ដិវិធី ហើយលោកសង្ឃឹមថា កិច្ចព្រមព្រៀងឈប់បាញ់គ្នានេះ នឹងត្រូវអនុវត្តដោយជោគជ័យនិងស្មោះត្រង់។

កិច្ចព្រមព្រៀងបទឈប់បាញ់នេះ បានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) ដែលបាននិយាយទូរស័ព្ទជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីលោក លោក ភូមិថាំ វេឆាយ៉ាឆៃ ដោយតម្រូវឱ្យមានបទឈប់បាញ់គ្នា បើកម្ពុជានិងថៃចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានដំឡើងពន្ធលើកម្ពុជានិងថៃចំនួន៣៦%ដូចគ្នា ហើយកម្ពុជានិងថៃ កំពុងព្យាយាមសុំចរចាដើម្បីឱ្យសហរដ្ឋអាមេរិកបញ្ចុះអត្រាពន្ធនេះបន្ថែមទៀត៕

រូបភាពពី AFP
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/science/2025/07/28/cambodia-thailand-border-ceasefire/

---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

 #កម្រងរូបភាព៖ កិច្ចប្រជុំស្ដីពីបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃចាប់ផ្ដើមនៅម៉ាឡេស៊ី---ប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រ...
07/28/2025

#កម្រងរូបភាព៖ កិច្ចប្រជុំស្ដីពីបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃចាប់ផ្ដើមនៅម៉ាឡេស៊ី
---
ប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានធ្វើជាប្រធានកិច្ចប្រជុំស្ដីពីបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃ ដែលរៀបចំឡើងនៅរសៀលថ្ងៃទី២៨ ខែកក្កដានេះ នៅក្នុងប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងសហរដ្ឋអាមេរិកនិងចិន។

រូបភាព៖ AFP

---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

07/28/2025

លោក ត្រាំ៖ «វាជាកិត្តិយសសម្រាប់ខ្ញុំបើកម្ពុជានិងថៃបញ្ចប់សង្គ្រាម»
---
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃទី២៧ ខែកក្កដា ពីប្រទេសស្កុតឡែន (Scotland) ថា វាជាកិត្តិយសមួយសម្រាប់លោក ប្រសិនបើលោកអាចប្រើពាណិជ្ជកម្មដាក់សម្ពាធឱ្យកម្ពុជានិងថៃបញ្ចប់សង្គ្រាមដោយជោគជ័យ។ ការលើកឡើងពីប្រធានាធិបតីសហរដ្ឋអាមេរិកនេះ ស្របពេលនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៨ ខែកក្កដា បានធ្វើដំណើរទៅជួបជជែកជាមួយនាយករដ្ឋមន្ត្រីស្ដីទីថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) នៅក្នុងប្រទេសម៉ាឡេស៊ី ជាជំនួបរៀងចំឡើយដោយប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ib-rahim) សហការពីមន្ត្រីសហរដ្ឋអាមេរិកនិងចិន។
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 RFA Khmer
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

 #កម្រងរូបភាព៖ ពលរដ្ឋរស់នៅក្នុងជំរំភៀសខ្លួនក្នុងខេត្តឧត្តរមានជ័យកម្រងរូបភាពប្រជាពលរដ្ឋស្នាក់នៅក្នុងតង់នៃជំរំភៀសសឹកក្នុងវ...
07/27/2025

#កម្រងរូបភាព៖ ពលរដ្ឋរស់នៅក្នុងជំរំភៀសខ្លួនក្នុងខេត្តឧត្តរមានជ័យ

កម្រងរូបភាពប្រជាពលរដ្ឋស្នាក់នៅក្នុងតង់នៃជំរំភៀសសឹកក្នុងវត្តមួយកន្លែង នៃខេត្តឧត្តរមានជ័យ ដើម្បីគេចចេញពីគ្រាប់ផ្លោងនិងយន្តហោះទម្លាក់គ្រាប់បែក ខណៈកងទ័ពថៃបន្តបើកការប្រហារកាន់តែខ្លាំង ឈ្លានពានទឹកដីកម្ពុជាទាំងផ្លូវគោកនិងផ្លូវអាកាសឈានដល់ថ្ងៃទី៤ នៅថ្ងៃទី២៧ ខែកក្កដានេះ។ ការវាយប្រហាររបស់កងទ័ពថៃ ក៏បានបណ្ដាលឱ្យពលរដ្ឋស៊ីវិលខ្មែរស្លាប់ និងរបួស រួមទាំងប៉ះពាល់ផ្ទះសម្បែង សាលារៀន វត្តអារាម ផ្លូវ និងប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងនោះបានធ្វើឱ្យពលរដ្ឋត្រូវភៀសខ្លួនពីផ្ទះសម្បែងកើនដល់ជិត៨ម៉ឺននាក់។

រូបភាព៖ AFP
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

07/27/2025

ពលរដ្ឋខ្មែរនៅក្រៅប្រទេសធ្វើបាតុកម្មប្រឆាំងការឈ្លានពានពីប្រទេសថៃ
---
ពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួន រួមមានអូស្ដ្រាលី (Australia) នូវែលហ្សេឡង់ (New Zea-land) និងកូរ៉េខាងត្បូង (Korea) បានប្រមូលផ្ដុំគ្នា និងដើរដង្ហែក្បួនធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា នេះ ដើម្បីប្រឆាំងទៅនឹងការប្រើប្រាស់កម្លាំងកងទ័ពរបស់ប្រទេសថៃ ឈ្លានពានទឹកកម្ពុជា៕
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 RFA Khmer
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

 #កម្រងរូបភាព៖ ពលរដ្ឋខ្មែររាប់រយនាក់តវ៉ានៅមុខរដ្ឋសភាអូស្ដ្រាលីប្រឆាំងការប្រើទ័ពឈ្លានពានរបស់ថៃ---ពលរដ្ឋខ្មែររាប់រយនាក់ បា...
07/27/2025

#កម្រងរូបភាព៖ ពលរដ្ឋខ្មែររាប់រយនាក់តវ៉ានៅមុខរដ្ឋសភាអូស្ដ្រាលីប្រឆាំងការប្រើទ័ពឈ្លានពានរបស់ថៃ
---
ពលរដ្ឋខ្មែររាប់រយនាក់ បានប្រមូលផ្ដុំគ្នានៅខាងមុខរដ្ឋសភាអូស្រ្ដាលី (Australia) ក្នុងទីក្រុង ម៉ែលប៊ន (Melbourne) នៅថ្ងៃអាទិត្យ ទី២៧ ខែកក្កដា នេះ ដើម្បីប្រឆាំងទៅនឹងការប្រើប្រាស់កម្លាំងកងទ័ពរបស់ប្រទេសថៃ ឈ្លានពានទឹកដីកម្ពុជា។ ពួកគាត់បាននាំគ្នាស្រែកព្រមគ្នាថា «Cambodia needs Peace. ឬមានន័យថា ប្រទេសកម្ពុជាត្រូវការសន្ដិភាព»៕

រូបភាពផ្ដល់ឱ្យដោយលោក ថា ថៃ

---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

07/26/2025

ជនស៊ីវិលនិងទាហានខ្មែរ១៣នាក់ស្លាប់ ខណៈកងទ័ពថៃប្រើគ្រាប់បែកចង្កោមវាយប្រហារកម្ពុជា
---
កងទ័ពថៃបន្តប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទវាយប្រហារចូលទឹកដីកម្ពុជា ខណៈការវាយប្រហាររយៈពេលពីរថ្ងៃរបស់ថៃ បានប៉ះពាល់ផ្ទះសម្បែង សាលារៀន និងវត្តអារាមជាដើម។ មន្ត្រីក្រសួងការពារជាតិបញ្ជាក់នៅព្រឹកថ្ងៃទី២៦ ខែកក្កដាថា ការវាយប្រហាររបស់កងទ័ពថៃបណ្ដាលឱ្យពលរដ្ឋខ្មែរ ៨នាក់ស្លាប់ របួស៥០នាក់ និងទាហានស្លាប់៥នាក់ របួស២១នាក់។
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/07/25/cambodia-thai-border-clash
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

លោក ត្រាំ តម្រូវឱ្យកម្ពុជានិងថៃឈប់បាញ់គ្នា បើចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី---ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត...
07/26/2025

លោក ត្រាំ តម្រូវឱ្យកម្ពុជានិងថៃឈប់បាញ់គ្នា បើចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី
---
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហោះលើបណ្ដាញសង្គម Truthsocial នៅថ្ងៃទី២៦ ខែកក្កដានេះថា លោកបានហៅទូរស័ព្ទនិយាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្ដីទីថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ដើម្បីស្នើសុំឱ្យប្រទេសទាំងពីរឈប់បាញ់គ្នា។

លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា កម្ពុជានិងថៃចង់បានបទឈប់បាញ់ និងសន្ដិភាពដូចគ្នា ហើយបន្ទាប់ពីបាននិយាយជាមួយមេដឹកនាំប្រទេសទាំងពីរ វិបុលភាព សន្ដិភាព និងឈប់បាញ់គ្នា នឹងអាចលេចរូបរាងឡើងឆាប់ៗនេះ។ លោក ត្រាំ បានបន្ថែមថា លោកបានព្យាយាមសម្របសម្រួលស្ថានភាពដ៏ស្មុគស្មាញមួយ ដែលមនុស្សជាច្រើននាក់បានស្លាប់នៅក្នុងសង្គ្រាម។

កម្ពុជាបានស្នើឱ្យសហគមន៍អន្តរជាតិថ្កោលទោសលើប្រទេសថៃ ដែលបានប្រើប្រាស់កងទ័ពនិងអាវុធធន់ធ្ងរបាញ់ផ្លោង រួមទាំងប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកឈ្លានពានទាំងកម្រោលចូលក្នុងទឹកដីកម្ពុជា ក្នុងនោះកងទ័ពថៃក៏បានសារភាពថា បានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារលើកម្ពុជា ដែលជាទង្វើរំលោភច្បាប់អន្តរជាតិ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដាថា ទាហានថៃបានពង្រីកការវាយប្រហារឈ្លានពានកម្ពុជា ដល់ខេត្តពោធិ៍សាត់ បន្ទាប់ពីបានចូលវាយប្រហារតាមព្រំដែននៅខេត្តឧត្តរមានជ័យ និងព្រះវិហារ តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា និងការដាក់ពង្រាយកម្លាំងទ័ពត្រៀមវាយប្រហារចូលខេត្តកោះកុងបន្ថែមទៀត។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានអះអាងថា ក្នុងរយៈពេលពីរថ្ងៃនៃការវាយប្រហាររបស់កងទ័ពថៃ បានសម្លាប់ជនស៊ីវិលខ្មែរ ៨នាក់ស្លាប់ របួស៥០នាក់ និងទាហានស្លាប់៥នាក់ របួស២១នាក់។

ប្រធានាធិបតីសហរដ្ឋអាមេរិកបានដាក់លក្ខខណ្ឌថា ប្រទេសកម្ពុជានិងថៃ នឹងមិនអាចទទួលបានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីនោះទេ ប្រសិនមិនព្រមបញ្ឈប់ការប្រយុទ្ធគ្នា។ សហរដ្ឋអាមេរិកបានសម្រេចដំឡើងពន្ធ៣៦%ដូចគ្នា លើប្រទេសកម្ពុជានិងថៃ ខណៈប្រទេសទាំងពីរកំពុងព្យាយាមចរចាសុំឱ្យសហរដ្ឋអាមេរិកចុះអត្រាពន្ធបន្ថែមទៀត៕

រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត និងAFP
អានព័ត៌មានលើគេហទំព័រ៖

---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

ជនស៊ីវិលនិងទាហានខ្មែរ១៣នាក់ស្លាប់ ខណៈកងទ័ពថៃប្រើគ្រាប់បែកចង្កោមវាយប្រហារកម្ពុជា---កងទ័ពថៃបន្តប្រើប្រាស់អាវុធធន់ធ្ងន់គ្រប...
07/26/2025

ជនស៊ីវិលនិងទាហានខ្មែរ១៣នាក់ស្លាប់ ខណៈកងទ័ពថៃប្រើគ្រាប់បែកចង្កោមវាយប្រហារកម្ពុជា
---
កងទ័ពថៃបន្តប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទវាយប្រហារចូលទឹកដីកម្ពុជា ខណៈការវាយប្រហាររយៈពេលពីរថ្ងៃរបស់ថៃ បានប៉ះពាល់ផ្ទះសម្បែង សាលារៀន និងវត្តអារាមជាដើម។ មន្ត្រីក្រសួងការពារជាតិបញ្ជាក់នៅព្រឹកថ្ងៃទី២៦ ខែកក្កដាថា ការវាយប្រហាររបស់កងទ័ពថៃបណ្ដាលឱ្យពលរដ្ឋខ្មែរ ៨នាក់ស្លាប់ របួស៥០នាក់ និងទាហានស្លាប់៥នាក់ របួស២១នាក់។

មន្ត្រីក្រសួងការពារជាតិបានលើកឡើងថា កងទ័ពថៃ បានបង្កើនការវាយសង្គ្រប់កាន់តែខ្លាំងលើកងទ័ពកម្ពុជា នៅតាមព្រំដែនក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ និងពង្រីកការវាយប្រហារចូលទៅខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ដោយបន្តប្រើប្រាស់យន្តហោះចម្បាំង F-16 ដ្រូនទម្លាក់គ្រាប់ ការបាញ់គ្រាប់ផ្លោង និងការឈានទៅដល់ការប្រើគ្រាប់បែកចង្កោមដែលហាមឃាត់ដោយច្បាប់អន្តរជាតិ បន្ទាប់ពីបដិសេធមិនទទួលយកការសម្របសម្រួលបញ្ចប់ជម្លោះពីភាគីទី៣ តាមសំណើពីសហរដ្ឋអាមេរិក ចិន និងប្រធានអាស៊ានជាដើម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះលើហ្វេសប៊ុកនៅថ្ងៃទី២៥ ខែកក្កដា ថា កាលពីថ្ងៃទី២៤ ខែកក្កដា ប្រធានប្ដូរវេនអាស៊ានលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានហៅទូរស័ព្ទមកលោក និងហៅទូរស័ព្ទទៅនាយករដ្ឋមន្ត្រីស្ដីទីរបស់ប្រទេសថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) ដើម្បីជួយសម្របសម្រួលឱ្យភាគីទាំងពីរយល់ព្រមលើបទឈប់បាញ់គ្នា។

លោក ហ៊ុន ម៉ាណែត បានបន្តថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រាប់លោកថា នាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃបានយល់ព្រមទទួលយកបទឈប់បាញ់ចាប់ពីម៉ោង ១២យប់ ប៉ុន្តែក្រោយមក បែរជាជូនដំណឹងមកវិញ មិនឯកភាពលើបទឈប់បាញ់វិញ ដែលបង្ហាញពីការខ្វះសុឆន្ទៈរបស់ភាគីថៃ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអ្នកស្រី ម៉ាលី សុជាតា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៥ ខែកក្កដានេះថា នៅថ្ងៃទី២នៃការប្រយុទ្ធគ្នា កងទ័ពថៃបន្តប្រើយន្តហោះចម្បាំងប្រភេទ F-16 វាយប្រហារ ចំនួន៤លើកនៅតំបន់ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី រួមទាំងប្រើគ្រាប់បែកចង្កោមវាយប្រហារចំនួន២លើក នៅតំបន់ភ្នំខ្មោចនិងទីតាំងក្នុងភូមិតេជោធម្មជាតិ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អ្នកស្រីបានបន្តថា ការប្រើប្រាស់គ្រាប់បែកចង្កោម គឺបង្ហាញពីទង្វើឃោឃៅ អមនុស្សធម៌ និងជាការបំពានអនុសញ្ញាស្ដីពីការហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោមរបស់អង្គការសហប្រជាជាតិ។

អ្នកស្រី ម៉ាលី សុជាតា៖ «ការពង្រាយគ្រាប់បែកចង្កោម ជាការគំរាមកំហែងយូរអង្វែងដល់ជនស៊ីវិល បរិស្ថាន គឺជាឧក្រិដ្ឋកម្មសង្គ្រាមក្រោមច្បាប់អន្តរជាតិ និងបំផ្លិចបំផ្លាញសន្ដិភាព និងសន្ដិសុខក្នុងតំបន់»។

ជាមួយគ្នានេះ សារព័ត៌មានថៃ Khaosod បានចុះផ្សាយដែរថា ទាហានថៃបីនាក់បានស្លាប់ ក្នុងការប្រយុទ្ធជាមួយកងទ័ពកម្ពុជានៅតំបន់ប្រាសាទតាក្របីនៅថ្ងៃទី២៥ ខែកក្កដា ដែលធ្វើឱ្យទាហានថៃស្លាប់កើនដល់៦នាក់ របួសចំនួន ១៥នាក់ ក្នុងនោះជនស៊ីវិលស្លាប់ចំនួន ១៤នាក់ និងរបួសប្រមាណ៣០នាក់ ហើយពលរដ្ឋជាង១៣ម៉ឺននាក់បានភៀសខ្លួន។

អាជ្ញាធរកម្ពុជាបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ពលរដ្ឋនៅខេត្តព្រះវិហារជាង ១ម៉ឺន (១១.៥៥៨) គ្រួសារ និងពលរដ្ឋនៅខេត្តឧត្តរមានជ័យចំនួនជាង៦ពាន់ (៦.៦៥៧) គ្រួសារ បានភៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាព។

ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំបន្ទាន់នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ស្ដីពីជម្លោះរវាងកម្ពុជានិងថៃ៕

រូបភាព៖ AFP Reuters និងបណ្ដាញសង្គម
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/07/25/cambodia-thai-border-clash/

---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

 #កម្រងរូបភាព៖ កងទ័ពថៃបានវាយប្រហារកម្ទេចវត្តតាមាន់សែនជ័យបណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់---កងទ័ពថៃបានបើកការវាយប្រហារលើវត...
07/25/2025

#កម្រងរូបភាព៖ កងទ័ពថៃបានវាយប្រហារកម្ទេចវត្តតាមាន់សែនជ័យបណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់
---
កងទ័ពថៃបានបើកការវាយប្រហារលើវត្តតាមាន់សែនជ័យ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យយ៉ាងដំណំកាលពីថ្ងៃទី២៤ ខែកក្កដា និងបានបណ្ដាលឱ្យអាចារ្យម្នាក់ស្លាប់។ ព្រះសង្ឃគង់នៅវត្តតាមាន់សែនជ័យបា នផ្ដល់សម្ភាសន៍ទៅសារព័ត៌មានខេមបូចាថា យន្តហោះកងទ័ពថៃបានទម្លាក់គ្រាប់បែកកម្ទេចវត្ត និងបានបណ្ដាលឱ្យមនុស្ស៣នាក់ទៀតរងរបួស ហើយព្រះសង្ឃក្នុងវត្តទាំងអស់ ត្រូវបានភៀសព្រះកាយទៅកន្លែងមានសុវត្ថិភាព។

រូបភាព៖ AFP
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
bsky.app/profile/rfakhmer.bsky.social
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

07/25/2025

កម្ពុជាដាក់លិខិតប្ដឹងទៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិជុំវិញការឈ្លានពានពីកងទ័ពថៃ
---
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើលិខិតទៅកាន់ប្រធានក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិឱ្យបើកកិច្ចប្រជុំជាបន្ទាន់ បន្ទាប់ពីមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនកម្ពុជា រួមមាននៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ស្ថិតក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។
អានព័ត៌មានលើគេហទំព័រ៖ https://www.rfa.org/khmer/society/2025/07/24/cambodia-thailand-border-clash
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ថៃ #ហ៊ុនម៉ាណែត #ហ៊ុនសែន #ជម្លោះព្រំដែន

Address

Washington Mall, DC

Alerts

Be the first to know and let us send you an email when RFA Khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to RFA Khmer:

Share