12/12/2025
Join us this Sunday in our room for worship and praise to our God, starting at 10:30am. Here is scripture reading: Luke 1: 44-55. ទំនុកតម្កើង របស់នាងម៉ារី
46 ពេលនោះ នាងម៉ារីថ្លែងឡើងថា៖ «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់*
47ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំងព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ
48 ព្រះអង្គទតមើលមកខ្ញុំដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ
អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថាខ្ញុំជាអ្នកមានសុភមង្គលពិតមែន
49ព្រះដ៏មានឫទ្ធានុភាពបានសម្តែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។
ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធ*មែន! 50ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា
ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ នៅគ្រប់ជំនាន់តរៀងទៅ
51ព្រះអង្គបានសម្តែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ
52 ព្រះអង្គបានទម្លាក់អ្នកកាន់អំណាចចុះពីតំណែងហើយ
ព្រះអង្គលើកតម្កើងមនុស្សទន់ទាបឡើង។ 53ព្រះអង្គបានប្រទានសម្បត្តិយ៉ាងបរិបូណ៌
ដល់អស់អ្នកដែលស្រេកឃ្លានហើយបណ្ដេញពួកអ្នកមានឲ្យត្រឡប់
ទៅវិញដោយដៃទទេ។ 54ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល
ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្តែងព្រះហឫទ័យមេត្តាករុណា
55 ដល់លោកអប្រាហាំ និងពូជពង្សរបស់លោក ជានិច្ចតរៀងទៅ
ដូចព្រះអង្គបានសន្យាជាមួយបុព្វបុរសរបស់យើង ឥតភ្លេចសោះឡើយ»។
Amen! See you this Sunday! Many Blessings to You All!.
Send a message to learn more