Vichara Blog

Vichara Blog Share Knowledge !!

06/14/2025

មានតែពាក្យថាឃ្លាន..😇🥹
_____________________________________
🔘𝐌𝐚𝐠𝐚𝐥 𝐊𝐨𝐫𝐞𝐚𝐧 𝐁𝐁𝐐
🔘𝐌𝐚𝐠𝐚𝐥 𝐍𝐨.1 𝐊𝐨𝐫𝐞𝐚𝐧 𝐁𝐁𝐐 𝐇𝐨𝐮𝐬𝐞 - 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚
️🕛Open 9:00am ~22:00pm, 24/7, 365days
Telegram Channel : https://t.me/+yaXeSoGgmIAwYzQ1
📞+855 98 500 559 | +855 61 78 7277
📞 Contact For Booking : https://t.me/somnang277
📍Google Map : https://goo.gl/maps/7jR5nthsDpne1zHM9

"Beneath the sunset skies, tall, silver-shafted palm trees rise."                                                       ...
02/19/2025

"Beneath the sunset skies, tall, silver-shafted palm trees rise."


, , , , , , , , , and . For artworks featuring palm trees, consider using hashtags like , , , and .

02/19/2025

Close up View of Pork Being Grilled.

Lantern light tree.
02/15/2025

Lantern light tree.

02/02/2024
Bamboo Train Road in Batambong Province in Cambodia!
11/17/2022

Bamboo Train Road in Batambong Province in Cambodia!

​ញញឹម ជា​ធ្នាក់​ទាក់​មិត្តភាព​​ញញឹម កើត​លាភ​មិន​រើសមុខ​​ញញឹម អាច​កំចាត់​ក្តី​ទុក្ខ​​ញញឹម ជង្រុក​ផ្ទុក​រាសី​។​​ញញឹម ដាក់គ...
03/06/2019

​ញញឹម ជា​ធ្នាក់​ទាក់​មិត្តភាព​
​ញញឹម កើត​លាភ​មិន​រើសមុខ​
​ញញឹម អាច​កំចាត់​ក្តី​ទុក្ខ​
​ញញឹម ជង្រុក​ផ្ទុក​រាសី​។​
​ញញឹម ដាក់គ្នា​មិន​ខាតបង់​
​ញញឹម តាម​ចង់មិត្ត​ប្រុស​ស្រី​
​ញញឹម ​ដោយស្មោះ​ចិត្តភក្តី​
​ញញឹម លោកីយ៍​ស្រស់បំព្រង​។

ជាទូទៅ ដើម្បីឲ្យក្រុមហ៊ុនរបស់អ្នក អាចបន្តជីវិតទៅមុខបានជានិរន្តរ៍ កត្តាសំខាន់បំផុតនោះ គឺត្រូវប្រាកដថា ផលិតផល ឬ សេវាកម្មរប...
09/28/2015

ជាទូទៅ ដើម្បីឲ្យក្រុមហ៊ុនរបស់អ្នក អាចបន្តជីវិតទៅមុខបានជានិរន្តរ៍ កត្តាសំខាន់បំផុតនោះ គឺត្រូវប្រាកដថា ផលិតផល ឬ សេវាកម្មរបស់អ្នកទទួលបានការគាំទ្រខ្ពស់ពីអតិថិជន។ ក្នុងចំណោមអតិថិជនទាំងនោះ អ្នកដែលមានទ្រព្យសម្បត្តិច្រើន ឬ និយាយយ៉ាងសាមញ្ញថា “អ្នកមាន” គឺជា គោលដៅដ៏ធំបំផុតរបស់ក្រុមហ៊ុន ក្នុងការលក់ផលិតផលខ្លួន ព្រោះអ្នកមានទាំងនោះ គឺ មានលទ្ធភាពខ្ពស់ក្នុងការទិញផលិតផល ឬ សេវាកម្ម។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះ ទេក្នុងការបញ្ចុះបញ្ចូល ពួកអ្នកមានទាំងនោះ ឲ្យទិញផលិតផលរបស់អ្នក។ ដើម្បីអាចលក់ផលិតផលរបស់អ្នក ទៅដល់អតិថិជនដែលមានទ្រព្យសម្បត្តិច្រើន អ្នកត្រូវយល់ដឹង ឬ អនុវត្តតាមចំណុចសំខាន់ៗដូចខាងក្រោម ទើបជោគជ័យ៖ ១) សាងកេរ្តិ៍ឈ្មោះ (Build Credibility ) ជាធម្មតាទេ ប្រសិនបើអ្នកចង់លក់ផលិតផលដល់ “ពួកអ្នកមាន” រឿងចាំបាច់បំផុតគួរយល់ដឹងគឺ ត្រូវធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនរបស់អ្នកមានឈ្មោះបោះសម្លេងគួរសមជាមុនសិន។ ក្រុមអ្នកមានទ្រព្យសម្បត្តិច្រើន ពិតជាគិតគូរយ៉ាងល្អិតល្អន់ ទៅលើកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ព្រោះគេជឿថា ក្រុមហ៊ុនមិនសូវមានល្បី មិនអាចមានលទ្ធភាពក្នុងការបង្កើតផលិតផលល្អៗនោះទេ។ ដូច្នេះ អ្នកគួរព្យាយាមធ្វើយ៉ាងណាឲ្យក្រុមហ៊ុន ឬ ផលិតផលរបស់អ្នកមានឈ្មោះបោះសម្លេងនៅតាមទីផ្សារជាមុនសិន ទើបជាជម្រើសដ៏ប្រសើរ។ ២) បង្កើនការផ្សព្វផ្សាយ (Increasing Advertisement) ការផ្សព្វផ្សាយពិតជាមានសារៈសំខាន់ណាស់ ព្រោះបើគ្មានការផ្សព្វផ្សាយ អតិថិជនគោលដៅរបស់អ្នកពិតជាមិនអាចដឹងថា អ្នកកំពុងលក់ផលិតផលអ្វី និង មានលក្ខណៈពិសេសអ្វីនោះទេ។ ក្នុងការផ្សព្វផ្សាយនេះ អ្នកត្រូវដឹងយ៉ាងច្បាស់ តើវាអាចទាក់ចិត្តពួកអ្នកមានទ្រព្យសម្បត្តិច្រើននោះដែរ ឬ ទេ ហើយ ត្រូវបង្កើនការស្រាវជ្រាវឲ្យបានច្រើន ដើម្បីប្រាកដជា អ្នកទាំងនោះឆាប់ចាប់អារម្មណ៍លើផលិតផលរបស់អ្នក។ ៣) ពង្រឹងគុណភាពផលិតផល (Improving the Quality of Products) ជាធម្មតានៅពេលមនុស្សណាមានលុយច្រើន ពួកគេតែសម្លឹងយ៉ាងជ្រៅទៅលើគុណភាពទំនិញ ជាជាងលើតែបរិមាណ ឬ រូបរាងខាងក្រៅតែម្យ៉ាង។ ដូច្នេះ បើទោះបីជា អ្នកបង្កើនការផ្សព្វផ្សាយយ៉ាងណាក្តី តែបើផលិតផលរបស់អ្នក មិនទាន់មានគុណភាព ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ពួកអ្នកមានទាំងនោះទេ មានន័យថា អ្នកពិតជាមានការលំបាកក្នុងការលក់ផលិតផលឲ្យបានយូរ អង្វែង។ ៤) មានសមត្ថភាពក្នុងការធ្វើបទបង្ហាញ (Be Good at Presenting) វាជារឿងជៀសមិនផុតនោះ ទេក្នុងការជួបផ្ទាល់ជាមួយនឹងអតិថិជន ដូច្នេះ បើអ្នកគ្មានសមត្ថភាព គ្រប់គ្រាន់ក្នុងការពន្យល់ ឬ ធ្វើបទបង្ហាញនោះទេ វាអាចជាកំហុសមួយ នាំឲ្យបរាជ័យក្នុងការលក់។ មានន័យថា បើកាលណា អតិថិជនមិនអាចទទួលបានការបកស្រាយដ៏សមស្របអំពី លក្ខណៈពិសេសរបស់ផលិតផលនោះទេ ពួកគេនឹងជ្រើសយកផលិតផលផ្សេង។ ៥) ត្រូវប្រកាន់ជំហរអត់ធ្មត់ (Be Patient) ការអត់ធ្មត់ គឺជាវិធីដ៏ល្អសម្រាប់ផ្លូវឆ្ពោះទៅរកភាពជោគជ័យ។ ដូចដែលបានដឹងហើយថា “អ្នកមាន” មិនមែនចេះតែសម្រេចចិត្តទិញយកផលិតផលអ្វីមួយងាយៗនោះទេ ពោលគឺ ត្រូវឆ្លងកាត់ការគិតគូរយ៉ាងល្អិតល្អន់បំផុត ដូច្នេះបើអ្នកគ្មានការអត់ធ្មត់នោះទេ អ្នកនឹងបរាជ័យក្នុងបេសកកម្មនេះ៕

https://vicharasrun.wordpress.com/2015/09/28/%e1%9e%99%e1%9e%bb%e1%9e%91%e1%9f%92%e1%9e%92%e1%9e%9f%e1%9e%b6%e1%9e%9f%e1%9f%92%e1%9e%8f%e1%9f%92%e1%9e%9a%e2%80%8b%e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84-%e1%9f%a5-%e1%9e%8a%e1%9e%be%e1%9e%98%e1%9f%92/

ជាទូទៅ ដើម្បី​ឲ្យ​ក្រុមហ៊ុន​របស់​អ្នក អាច​បន្តជីវិត​ទៅ​មុខ​បាន​ជានិរន្តរ៍ កត្តា​សំខាន់​បំផុត​នោះ គឺ​ត្រូវ​ប្រាកដ​ថា ផលិតផល ឬ សេវាកម្ម​របស់​អ្នក​ទទួល​បាន​ការ​គាំទ្រ​ខ្ពស់​ពី​អតិថិជន។ ក្នុង​ចំណោម​អតិ...

09/28/2015

មនុស្សម្នាក់ៗកំណត់ការជោគជ័យរបស់ខ្លួនផ្សេងៗគ្នា។ ចំពោះអ្នកខ្លះគេអាចមានលទ្ធភាពទិញរថយន្តល្អ ឬខុនដូយ៉ាងស្អាត។ អ្នកខ្លះទៀតគេមានលទ្ធភាពផ្ដល់អ្វីមួយដល់គ្រួសាររបស់គេ។...

ពិតណាស់ដែលថា ម្ចាស់អាជីវកម្មខ្នាតតូច ឬធំនៅកម្ពុជាមួយចំនួនមិនទាន់បានយល់ច្បាស់ពីសារសំខាន់នៃការមានគេហទំព័រមួយសម្រាប់បង្ហាញព...
09/28/2015

ពិតណាស់ដែលថា ម្ចាស់អាជីវកម្មខ្នាតតូច ឬធំនៅកម្ពុជាមួយចំនួនមិនទាន់បានយល់ច្បាស់ពីសារសំខាន់នៃការមានគេហទំព័រមួយសម្រាប់បង្ហាញពីផលិតផល សេវាកម្ម និងអំពីអាជីវកម្មនោះទេ។ អ្នកខ្លះគិតថា អតិថិជនរបស់គេគ្មានរឿងអីត្រូវការទៅឆែកនៅលើប្រព័ន្ធអ៊ីនធឺណិត ឬក៏គិតថាផលិតផលរបស់គេមិនសំខាន់សម្រាប់ផ្សាយនៅលើអ៊ីនធឺណិត ជាពិសេសគឺអាជីវកម្មខ្នាតតូចតែម្ដង។ ទាំងនេះ គឺជាការយល់ឃើញមិនត្រឹមត្រូវមួយ។ ខាងក្រោមនេះ គឺជាមូលហេតុ៨ យ៉ាងដែលក្រុមហ៊ុនមួយ ជាពិសេសអាជីវកម្មខ្នាតតូច ឬមធ្យមត្រូវការគេហទំព័រឬ website ដែលមិនអាចខ្វះបាន៖ ១) អាជីវកម្មខ្នាតតូចរបស់អ្នកនឹងទទួលបានទំនុកចិត្ត សព្វថ្ងៃនេះ អតិថិជនកាន់តែច្រើនទៅៗនាំគ្នាប្រើអ៊ីនធឺណិតដើម្បីស្វែងរកផលិតផល ឬក៏សេវាដែលពួកគេចង់បាន។ អាជីវកម្មខ្នាតតូចរបស់អ្នកនឹងទទួលបានទំនុកចិត្តដោយការមានគេហទំព័រ។ បើគ្មានវាទេ អតិថិជនដែលមានសក្ដានុពលនឹងងាកទៅរកក្រុមហ៊ុនគូប្រជែងរបស់អ្នកដែលគេមានគេហទំព័រវិញហើយ។ ការមានគេហទំព័រមិនត្រឹមតែជួយបង្កើនទំនុកចិត្តអតិថិជនប៉ុណ្ណោះទេ តែថែមទាំងជួយផ្សព្វផ្សាយផលិតផល ឬក៏សេវារបស់អ្នកទៀតផង។ ២) គេហទំព័រជួយឲ្យអ្នកសន្សំប្រាក់ ក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូចមួយ អ្នកប្រហែលជាគិតថា ការបង្កើតគេហទំព័រដ៏ទាក់ទាក់ និងប្រកបដោយវិជ្ជាជីវៈ នឹងត្រូវចំណាយប្រាក់ច្រើនជាមិនខាន។ តាមពិតវាមិនជាថ្លៃណាស់ណាទេ!ចំណាយធំៗសម្រាប់ការបង្កើតគេហទំព័រ គឺទៅលើ hosting រចនា និងទិញ domains (ឈ្មោះគេហទំព័រ) ដែលតម្លៃនៅស្រុកខ្មែរមិនថ្លៃនោះទេ។ កន្លែងខ្លះ គឺចំណាយត្រឹមតែ ១០០ដុល្លារ ក៏គ្រប់គ្រាន់ដែរ ហើយបើចង់បានគេហទំព័រកាន់តែមានសោភណភាពទៀត គឺចំណាយលើសនេះបន្តិចទៀត អ្នកហាក់បីដូចជាមានអ្នកលក់ផលិតផលពីរបីនាក់អីចឹងដែរ។ បើយើងធៀបចំនួនលុយផ្សាយពាណិជ្ជកម្មលើទំព័រកាសែត ឬគេហទំព័រណាមួយ នឹងការបង្កើតគេហទំព័រមួយដោយខ្លួនឯង គឺខុសគ្នាដាច់ រីឯប្រសិទ្ធភាពវិញគឺផ្សាយនៅលើកាសែតចេញបានតែមួយថ្ងៃប៉ុណ្ណោះ តែនៅលើគេហទំព័រផ្ទាល់ខ្លួនគឺបានជារៀងរហូត។ ៣) គេហទំព័រធ្វើឲ្យអ្នករក្សាទំនាក់ទំនងជាមួយអតិថិជនបានយូរ សូមគិតថា ការមានគេហទំព័រគឺជាការមានខិត្តប័ណ្ណឬ ក៏កាតាឡុកតាមអ៊ីនធឺណិត។ គេហទំព័រធ្វើឲ្យអ្នកងាយស្រួល ប្រាប់ព័ត៌មានថ្មីៗអំពីផលិតផល និងសេវារបស់អ្នក គឺប្រសើរជាងការព្រីនឯកសារផ្សាយពីផលិតផលអ្នករួចយកទៅហុចឱ្យអតិថិជន។ ច្បាស់ណាស់ដែលថា អ្នកអតិថិជន ឬអ្នកដែលអ្នកចែកខិត្តប័ណ្ណឱ្យមិនទាន់បានទាំងមើលផង បានបោះចោលខិត្តប័ណ្ណអ្នកទៅហើយ។ នេះជាការខាតលុយទទេៗ! ការមានគេហទំព័រផ្ទាល់ខ្លួន ជាវិធីមួយជួយសន្សំប្រាក់អ្នកទៀតផង។ ៤) ព័ត៌មានវិទ្យាតែងតែមានគេប្រើច្រើន គេហទំព័របង្កភាពងាយស្រួលដល់អតិថិជនជាប្រចាំ និងមានសក្ដានុពលរយៈពេល ២៤ម៉ោងលើ២៤ម៉ោង។ អតិថិជនចង់ចូលមើលពេលណាក៏បាន ថ្ងៃណាក៏បាន បើទោះបីជាការិយាល័យរបស់អ្នកបិទទ្វារ ក៏គេអាចមើលព័ត៌មានផលិតផលអ្នកបាន។ ដោយបច្ចុប្បន្ន មនុស្សកាន់តែមមាញឹក ដូច្នេះ ប្រាកដដែលថាគេត្រូវការស្រាវជ្រាវពីផលិតផលដោយវិធីលឿន រហ័ស និងមានព័ត៌មានគ្រប់គ្រាន់។ ទាំងនេះគឺគេហទំព័រអាចជួយអ្នកបាន។ អ្វីដែលគួរកត់សម្គាល់នោះគឺ អ្នកប្រើប្រាស់អ៊ីនធឺណិតទាំងតាមកុំព្យូទ័រ និងទូរស័ព្ទមានចំនួនៗកាន់តែច្រើនៗឡើងនៅកម្ពុជា។ បើតាមទិន្នន័យផ្លូវការ កម្ពុជាមានអ្នកប្រើប្រាស់អ៊ីនធឺណិត (តាមបណ្ដាញតភ្ជាប់ និងទូរស័ព្ទ) ប្រមាណ ៣,៨លាននាក់នាពេលបច្ចុប្បន្ន។ ៥) គេហទំព័រជួយសម្រេចគោលដៅទីផ្សារកាន់តែទូលាយ មិនថាអ្នកផ្ដល់ជាផលិតផល ឬក៏សេវានោះទេ គេហទំព័រអ្នកនឹងផ្ដល់ទីតាំងជាជម្រើសក្នុងការលក់ផលិតផលនិងសេវាកម្មទាំងនោះ។ ក្នុងនាមជាអ្នកលក់រាយ គេហទំព័រ (ពាណិជ្ជកម្មតាមអេឡិចត្រូនិក) គឺជាកន្លែងល្អបំផុតដើម្បីលក់ផលិតផលទៅកាន់ទីផ្សារឱ្យបានកាន់តែទូលាយ។ សូម្បីតែសេវាក៏គេអាចរកមើលបាននៅទូទាំងពិភពលោកដែរ។ ចូរកុំគិតថា អ្នកនឹងមិនអាចលក់ផលិតផល និងសេវារបស់អ្នកតាមអ៊ីនធឺណិតឲ្យសោះ? កុំភ្លេចថាសូម្បីតែរថយន្ត ម៉ូតូ និងភូមិគ្រឹះក៏គេអាចដាក់លក់តាមអ៊ីនធឺណិតដែរ។ អតិថិជនមិនថានៅភ្នំពេញ ឬតាមបណ្ដាខេត្តផ្សេងៗទេ គឺអាចមើលផលិតផលអ្នកបានទាំងអស់។ ៦) ព័ត៌មានវិទ្យាជាវិធីបង្ហាញពីការងារអ្នក មិនខ្វល់ថាអ្នកបង្កើតអាជីវកម្មខាតអ្វីនោះទេ គេហទំព័រគឺជាកន្លែងអស្ចារ្យមួយដើម្បីបង្ហាញការងារអ្នក។ ដោយដាក់បញ្ចូលទាំងឯកសារឬក៏រូបភាពព្រមទាំងព័ត៌មានអំពីផលិតផល និងសេវាកម្មរបស់អ្នក អ្នកអាចបង្ហាញនូវអ្វីដែលធ្វើឲ្យអាជីវកម្មអ្នកអស្ចារ្យទៀតផង។ ៧) គេហទំព័រជួយឲ្យអ្នកសន្សំពេលវេលា ការផ្ដល់ព័ត៌មានដល់អតិថិជនអ្នកត្រូវចំណាយពេលវេលា មិនថាវាជាការនិយាយតាមទូរស័ព្ទ ការជួបមុខផ្ទាល់ ការសរសេរជាលាយលក្ខណ៍ជាអក្សរ ឬក៏តាមអ៊ីមែលនោះទេ។ បើអ្នកមានគេហទំព័រ វាអាចផ្ដល់ព័ត៌មានច្រើនពីផលិតផល ឬក៏សេវារបស់អ្នក។ នៅពេលគេហទំព័រអ្នកត្រូវបង្កើតឡើងនិងមានដំណើរការ វាបង្កភាពងាយស្រួលដល់អតិថិជនយ៉ាងពិតប្រាកដដោយជួយឲ្យអ្នកសន្សំពេលវេលា។ ហើយចុះពេលវេលាជាអ្វី? ពេលវេលាជាមាសប្រាក់! ៨) ព័ត៌មានវិទ្យាជួយធ្វើឲ្យសេវាអតិថិជនកាន់តែប្រសើរ អ្នកមិនត្រឹមតែផ្ដល់ព័ត៌មានអំពីផលិតផលអ្នកទេ សូម្បីតែសំណួរចម្លើយផ្សេងៗជុំវិញផលិតផលអ្នកក៏អាចបង្ហោះនៅក្នុងនោះដែរ។ ទាំងរូបភេទ ទាំងប្រភេទផលិតផល គឺអ្នកត្រូវបរិយាយលម្អិតប្រាប់អតិថិជន។ នៅពេលដែលកម្មវិធីបុណ្យផ្សេងៗដែលអ្នកត្រូវបានបិទការិយាល័យ អ្នកអាចជួលដំណឹងតាមគេហទំព័រដែលធ្វើអតិថិជនអាចទទួលដំណឹងនេះមិនចាំបាច់ធ្វើដំណើរមកការិយាល័យ ហើយមិនអ្នក នាំឱ្យអតិថិជនខាតពេលនោះទេ។ នេះជាការផ្ដល់សេវាកម្មដ៏ប្រសើរជូនអតិថិជន៕

https://vicharasrun.wordpress.com/2015/09/28/%e1%9e%a0%e1%9f%81%e1%9e%8f%e1%9e%bb%e2%80%8b%e1%9e%a2%e1%9f%92%e1%9e%9c%e1%9e%b8%e2%80%8b%e1%9e%94%e1%9e%b6%e1%9e%93%e2%80%8b%e1%9e%87%e1%9e%b6%e2%80%8b%e1%9e%a2%e1%9e%b6%e1%9e%87%e1%9e%b8%e1%9e%9c

ពិត​ណាស់​ដែល​ថា ​​​​ម្ចាស់​អាជីវ​កម្ម​ខ្នាត​តូច ​​ឬ​​ធំ​នៅ​កម្ពុជា​មួយ​ចំនួន​មិន​ទាន់​បាន​យល់​​ច្បាស់​ពី​សារ​សំខាន់​នៃ​ការ​​មាន​គេហទំព័រ​​មួយ​សម្រាប់​បង្ហាញ​ពី​ផលិតផល​ ​សេវាកម្ម​ និង​អំពី​អាជីវកម្ម...

២៤ សីហា ២០១៥ ជាថ្ងៃដែលបេក្ខជនប្រលងបាក់ឌុបទាំងអស់ត្រូវឡើងជ្រុញ ដើម្បីបញ្ចេញនូវសមត្ថភាពដែលខ្លួនមានរយៈពេល ១២ឆ្នាំកន្លងមក។ ប...
08/06/2015

២៤ សីហា ២០១៥ ជាថ្ងៃដែលបេក្ខជនប្រលងបាក់ឌុបទាំងអស់ត្រូវឡើងជ្រុញ ដើម្បីបញ្ចេញនូវសមត្ថភាពដែលខ្លួនមានរយៈពេល ១២ឆ្នាំកន្លងមក។ បេក្ខជនមិនត្រូវភ័យខ្លាច ឬចុះចាញ់នោះទេ បើទោះបីជាស្ថានភាពយ៉ាងណាក៏ដោយ ត្រូវតែខំសរសេរ និងបញ្ចេញគំនិតខ្លួនដែលធ្លាប់បានសិក្សាពីមុនមកឲ្យអស់។ មុនពេលថ្ងៃប្រលងមកដល់ បេក្ខជនត្រូវតែស្វ័យសិក្សាដោយខ្លួនឯង ក៏ដូចជាសិក្សាជាក្រុមឲ្យបានច្រើន និងត្រូវចាំថា ឆ្នាំនេះគ្មានការប្រលងជាលើកទី២ទេ។ ដើម្បីជោគជ័យក្នុងការត្រៀមប្រលង ពាណិជ្ជកម្មកម្ពុជាសូមលើកយកនូវ តិចនិចមួយ ចំនួនដូចខាងក្រោម៖ តាំងស្មារតីឲ្យនឹង សកម្មភាពមួយចំនួនដែលបេក្ខជនប្រលងបាក់ឌុបទាំងអស់គួរត្រៀមខ្លួនមុនថ្ងៃប្រលង មុនដំបូងនោះ គឺតាំងអារម្មណ៍ ក្នុងន័យនេះចង់ប្រាប់ដល់បេក្ខជនថា គួរត្រៀមលក្ខណៈសម្បត្តិ ស្មារតីឲ្យនឹងនរ និងត្រូវមានទំនុកចិត្តលើខ្លួនឯង ហើយសូមកុំជ្រួលច្របល់ ឬរំពឹងចំពោះវិញ្ញាសាដែលគេផ្អើលលក់ឲ្យសោះ ព្រោះវាមិនអាចបែកធ្លាយនោះទេ។ ជំហានទី២ បេក្ខជនត្រូវតែប្រឹងប្រែងរៀនសូត្រ និងរំឭករាល់វិញ្ញាសារពិសេស ដែលលោកគ្រូ អ្នកគ្រូបានបង្រៀនប្អូនៗឲ្យបានម៉ត់ចត់ និងកត់យកចំនុចណាសំខាន់ ឬចំនុចណាមិនយល់ទុកសួរគ្រូណែនាំបន្ថែម។ រៀនត្រៀមដើម្បីប្រលងជាប់ មិនមែនរៀនដើម្បីចេះទេ ជំហានទី៣ បេក្ខជនត្រូវដឹងថាអំឡុងពេលនេះ បេក្ខជនត្រូវរៀន ដើម្បីប្រលងជាប់ មិនមែនប្រឹងដើម្បីចេះនោះទេ ព្រោះថាចេះគឺត្រូវការពេលវេលាយូរ ឯដើម្បីជាប់គឺយើងត្រូវចេះជ្រៀកយកគន្លឹះសំខាន់ៗណាចេញពីមេរៀននោះ ហើយវាជាចំណេះដឹងផ្ទាល់ខ្លួនមួយដែលប្អូនគួរសិក្សាខ្លួនឯងថា គួររៀនបែបណាបានឆាប់ចាំ និងងាយយល់។ បំប៉នខួរក្បាល ជំហានទី ៤ គឺ បញ្ហាសុខភាព បេក្ខជនត្រៀមប្រលងត្រូវតែមើលថែទាំសុខភាពខ្លួនឯងឲ្យបានល្អ ជាពិសេសការហូបចុក ត្រូវតែមានអនាម័យ និងបរិភោគអាហារណាដែលផ្ដល់ប្រយោជន៍ដល់ខួរក្បាល និងទ្រទ្រង់សុខភាពរឹងមាំ ជាពិសេសនោះត្រូវញ៉ាំទឹកឲ្យបានច្រើន។ ជំហានចុងក្រោយ ក៏ស្រដៀងគ្នានឹងជំហានដំបូងដែរ គឺវាពាក់ព័ន្ធនឹងអារម្មណ៍ ព្រោះថ្ងៃប្រលងវានឹងខិតជិតមកដល់ បេក្ខជននឹងមានអារម្មណ៍តឹងតែង ឬស្ត្រេស ឬភ័យ តែទោះជាយ៉ាងណាត្រូវតែគ្រប់គ្រងអារម្មណ៍មួយនេះឲ្យបានល្អ ព្រោះវាអាចបណ្ដាលឲ្យយើងធ្វើមិនបានល្អនៅថ្ងៃប្រលង។ សូមព្យាយាមធ្វើអារម្មណ៍ឲ្យស្រស់ថ្លា ២ ឬ៣ថ្ងៃមុនថ្ងៃប្រលងមកដល់ ហើយជាពិសេសនោះ សូមធ្វើលំហាត់ប្រាណរៀងរាល់ព្រឹក ពី ២០ ទៅ ៣០នាទីកាន់តែល្អ ដើម្បីឲ្យខួរក្បាលស្រឡះ និងមិនតឹងតែងអារម្មណ៍។ គួររំឭកដែរថា សម័យប្រលងបាក់ឌុបនៅឆ្នាំ២០១៤ សិស្សប្រមាណជាជាង ៧០ភាគយនៃចំនួនសិស្សសរុបប្រមាណជិត ៩ម៉ឺននាក់ បានធ្លាក់ និងចំនួនជាង ២៥ភាគរយ បានប្រលងជាប់។ សូមជម្រាបដែរថា ទស្សនាវដ្ដីពាណិជ្ជកម្មសម្រាប់ខែសីហាបានចេញលក់ហើយ សម្រាប់ជំនាញដែលត្រូវការបំផុតនៅអាស៊ាន ដូច្នេះជាសារជូនដល់ប្អូនដែលប្រលងជាប់ ជំហានបន្ទាប់គឺគួរគិតថានឹងជ្រើសរើសជំនាញណា ដែលចាំបាច់សម្រាប់ទីផ្សារអាស៊ាននាចុងឆ្នាំ២០១៥នេះ៕

https://vicharasrun.wordpress.com/2015/08/07/%e1%9e%8f%e1%9e%b7%e1%9e%85%e1%9e%93%e1%9e%b7%e1%9e%80%e1%9e%8a%e1%9e%be%e1%9e%98%e1%9f%92%e1%9e%94%e1%9e%b8%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%9b%e1%9e%84%e1%9e%94%e1%9e%b6%e1%9e%80%e1%9f%8b%e1%9e%8c/

២៤ សីហា ២០១៥ ជាថ្ងៃដែលបេក្ខជនប្រលងបាក់ឌុបទាំងអស់ត្រូវឡើងជ្រុញ ដើម្បីបញ្ចេញនូវសមត្ថភាពដែលខ្លួនមានរយៈពេល ១២ឆ្នាំកន្លងមក។ បេក្ខជនមិនត្រូវភ័យខ្លាច ឬចុះចាញ់នោះទេ បើទោះបីជាស្ថានភាពយ៉ាងណាក៏ដោយ ត្រូវតែខំសរ...

របៀបរស់នៅប្រកបដោយសុខភាពល្អ អាចជួយថែរក្សាសុខភាពខួរក្បាលបាន នៅពេលដែលអ្នកមានអាយុកាន់តែច្រើន ជាពិសេស ការពារការថយចុះនៃការយល់ដ...
07/14/2015

របៀបរស់នៅប្រកបដោយសុខភាពល្អ អាចជួយថែរក្សាសុខភាពខួរក្បាលបាន នៅពេលដែលអ្នកមានអាយុកាន់តែច្រើន ជាពិសេស ការពារការថយចុះនៃការយល់ដឹង។ - ញ៉ាំអាហារដែលផ្តល់នូវសុខភាព ញ៉ាំអាហារអោយមានស្ថេរភាព និងរក្សាទម្ងន់អោយនៅល្អ - ធ្វើលំហាត់ប្រាណជាទៀងទាត់ គឺធ្វើលំហាត់ប្រាណម្តង ៣០ នាទី យ៉ាងហោចណាស់ ៥ ថ្ងៃក្នុងមួយសប្តាហ៍ - ចូលក្លឹបហាត់ប្រាណ លេងកីឡា ធ្វើការងារស្ម័គ្រចិត្តជាមួយមិត្តភិក្តអោយបានញឹកញាប់ - អានអោយបានញឹកញាប់ និងលេងល្បែងដែលជួយដល់ការចងចាំ៕

https://vicharasrun.wordpress.com/2015/07/15/%e1%9e%96%e1%9e%84%e1%9f%92%e1%9e%9a%e1%9e%b9%e1%9e%84-%e2%80%8b%e1%9e%9f%e1%9e%bb%e1%9e%81%e1%9e%97%e1%9e%b6%e1%9e%96%e2%80%8b%e1%9e%81%e1%9e%bd%e1%9e%9a%e1%9e%80%e1%9f%92%e1%9e%94%e1%9e%b6

របៀប​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ អាចជួយ​ថែរក្សា​សុខភាព​ខួរក្បាល​បាន នៅពេល​ដែល​អ្នកមាន​អាយុ​កាន់តែច្រើន ជាពិសេស ការពារ​ការថយចុះ​នៃ​ការយល់ដឹង​។​ -​ ​ញ៉ាំ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព ញ៉ាំ​អាហារ​អោយមាន​ស...

Address

Insulation North Bergen
West New York, NJ
NJ07093

Alerts

Be the first to know and let us send you an email when Vichara Blog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Vichara Blog:

Share