KHMER Euroupe

KHMER Euroupe Dans ce page pour promotion de bouddhisme et enseigner de la langue Khmer, traditional khmer, culture khmer et Méditation.

សព្វ​ទានំ ធម្មទានំ ជិនាតិ គឺ​ធម្មទាន​ឈ្នះ​អស់​ទាន​ទាំង​ពួង​
ព្រះសម្មាសម្ពុទ្ធ​ត្រាស់​សម្ដែង​ថា “សព្វ​ទានំ ធម្មទានំ ជិនាតិ​”​គឺ​ធម្មទាន​ឈ្នះ​អស់​ទាន​ទាំង​ពួង​។ ធម្មទាន​គឺ​ការ​ផ្ដល់​ទាន​ជា​ការ​ពន្យល់​អំពី​ធម៌​ហើយ​ការ​ផ្ដល់​ឲ្យ​នោះ​ក្នុង​បំណង​ឲ្យ​

01/17/2025

ទោសនៃការមេីលងាយព្រះសិរីរិកធាតុ

With Sem Vuthy – I just got recognized as one of their top fans! 🎉
01/12/2025

With Sem Vuthy – I just got recognized as one of their top fans! 🎉

ម្នាលភិក្ខុទាំងឡាយ សង្សារនេះមានទីបំផុតខាងដើមមិនប្រាកដ គឺទីបំផុតខាងដើមរបស់សត្វទាំងឡាយ  ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណ...
12/29/2024

ម្នាលភិក្ខុទាំងឡាយ សង្សារនេះមានទីបំផុតខាងដើមមិនប្រាកដ គឺទីបំផុតខាងដើមរបស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ។

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចត្តីនោះ ថាដូចម្តេច ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ និងទឹកក្នុងមហាសមុទ្រទាំង ៤ បណ្ដាទឹកទាំងពីរនោះ ទឹកណាច្រើនជាង ។

បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយយល់ច្បាស់នូវធម៌ តាមដែលព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចម្រើន កាលដែលខ្ញុំព្រះអង្គទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងឡើយ ។

ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយយល់ច្បាស់នូវធម៌ តាមដែលតថាគតសំដែងហើយយ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់ទៅត្រូវគេកាត់ក្បាលដោយជាអង្វែងនេះ ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងមែន ។

ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាគោ មានសភាពជាគោ ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនច្រើនជាងមែនឡើយ ។

ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាក្របី មានសភាពជាក្របី ត្រូវគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនអនេក ។

ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំងឡាយកើតជាចៀម មានសភាពជាចៀម អស់កាលជាអង្វែង ។បេ។ កើតជាពពែ មានសភាពជាពពែ ។បេ។ កើតជាជ្រូក មានសភាពជាជ្រូក ។បេ។ កើតជាមាន់ មានសភាពជាមាន់ ។បេ។

ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរបៀតបៀនអ្នកស្រុក ហើយគេកាត់ក្បាលអស់កាលជាអង្វែង ឈាមដែលហូរស្រក់ទៅច្រើនជាង ។

ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរចាប់ស្ទាក់ក្បែរផ្លូវ អស់កាលជាអង្វែង ។បេ។

កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរលួចប្រពន្ធគេ ហើយគេកាត់ក្បាល ឈាមដែលហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង ៤ មិនមែនច្រើនជាងឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន ។បេ។ គួរជិនឆ្អន់ ។

លុះព្រះមានព្រះភាគទ្រង់ត្រាស់សូត្រនេះចប់ហើយ ពួកភិក្ខុនោះ ជាអ្នកមានសេចក្តីត្រេកអរ បានត្រេកអរចំពោះភាសិតរបស់ព្រះមានព្រះភាគ ។ កាលដែលព្រះមានព្រះភាគទ្រង់ត្រាស់វេយ្យាករណ៍នេះ ចិត្តរបស់បាវេយ្យកភិក្ខុ ប្រមាណ ៣០ រូប ក៏រួចស្រឡះចាក
អាសវៈ ដោយការមិនប្រកាន់ ។
(សុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ អនមតគ្គសំយុត្ត ទុតិយវគ្គ តឹសមត្តសូត្រ បិដកលេខ ៣២ ទំព័រ ៩៧)

 #ការរក្សាថ្ងៃឧបោសថសីល :ដើមឡើយខ្ញុំគ្រាន់តែប្រាប់ម្តាយរបស់ខ្ញុំឱ្យគាត់រៀនរក្សាសីលនៅក្នុងថ្ងៃឧបោសថ ប៉ុន្តែបន្ទាប់ពីពេលនោះ...
12/06/2024

#ការរក្សាថ្ងៃឧបោសថសីល :
ដើមឡើយខ្ញុំគ្រាន់តែប្រាប់ម្តាយរបស់ខ្ញុំឱ្យគាត់រៀនរក្សាសីលនៅក្នុងថ្ងៃឧបោសថ ប៉ុន្តែបន្ទាប់ពីពេលនោះខ្ញុំក៏បានសាកល្បងរក្សាថ្ងៃឧបោសថដោយខ្លួនឯង ។ ហើយក៏បានដឹងអំពីអត្ថប្រយោជន៍នៃថ្ងៃឧបោសថខ្ញុំក៏បានរក្សាជារហូតមកដល់នឹងពេលនេះ ឬសព្វថ្ងៃនេះផងដែរ ។

១• កាលដើមឡើយខ្ញុំនៅផឹកប៊ីយ៊ែខ្លះៗដែរ ប៉ុន្តែបន្ទាប់អំពីខ្ញុំបានអានគម្ពីធម៌ ឬសិក្សាព្រះធម៌និងសរសេរចែករំលែកសំណេរធម៌ខ្ញុំក៏បានដឹងនឹងបានយល់កាន់តែជាក់ច្បាស់ថាការផឹកគ្រឿងស្រវឹងវាជាអំពើអកុសលខ្ញុំក៏ឈប់ផឹករហូតមកទាល់នឹងពេលនេះ ឬសព្វថ្ងៃនេះផងដែរ ។

២• ដើមឡើយខ្ញុំនៅសម្លាប់សត្វមូស ឬស្រមោច និងសត្វរុយខ្លះៗដែរ ឬដោយអន្លើក៏ប៉ុន្តែបន្ទាប់អំពីខ្ញុំអានសៀវភៅធម៌ ឬសិក្សាព្រះធម៌និងបានសរសេរចែករំលែកអំពីធម៌
ខ្ញុំក៏បានដឹងនឹងយល់ជាក់ច្បាស់ថា ការសម្លាប់សត្វមានជីវិតវាជាអំពើអកុសលធម៌ ។ ទោះបីជាសត្វនោះតូចក្តី ឬល្អិតប៉ុនណ្ណាក៏ដោយ ខ្ញុំក៏បានឈប់សម្លាប់សត្វមានជីវិតរហូតមកទាល់នឹងពេលនេះ ឬសព្វថ្ងៃនេះផងដែរ ។

៣• ដើមឡើយខ្ញុំនៅលួចមានស្រីខាងក្រៅខ្លះៗដែរ ឬបានប្រព្រឹត្តខុសក្នុងកាមេជាមួយនឹងស្រ្តីដទៃក៏ប៉ុន្តែបន្ទាប់អំពីខ្ញុំបានអានសៀវភៅធម៌ ឬសិក្សាព្រះធម៌ ខ្ញុំក៏បានដឹងយ៉ាងច្បាស់អំពីទោសរបស់កាមេនៃការលួចផិតក្បត់ចិត្តប្រពន្ធ.ប្តី ឬកូនប្រុសស្រីរបស់អ្នកដទៃវាគឺជាអំពើអកុសល ឬអសីលធម៌ និងអគុណធម៌ជាទីបំផុតខ្ញុំក៏បានឈប់ប្រព្រឹត្តអំពើទាំងឡាយនោះជារហូតមកទាល់នឹងពេលនេះ ឬសព្វថ្ងៃនេះផងដែរ ។

៤• ដើមឡើយខ្ញុំនៅលួចកិបកេងបន្លំខ្លះៗដែរ នៅក្នុងការងាររកស៊ីឬមុខរបររកសុីដើម្បីទទួលបានប្រាក់ចំណេញច្រើនៗក៏ប៉ុន្តែបន្ទាប់អំពីខ្ញុំបានដឹងថាការកិបកេងបន្លំវាជាអំពើអកុសល ឬជាអំពើអសីលធម៌ផងដែរខ្ញុំក៏ឈប់បន្តអំពើបែបនោះតទៅទៀតផងដែរ ។

៥• ដើមឡើយខ្ញុំក៏ជាមនុស្សចេះនិយាយលេងសើចខ្លះដែរដើម្បីបានកំសាន្តអារម្មណ៍សើចសប្បាយរីករាយ ក៏ប៉ុន្តែបន្ទាប់អំពីខ្ញុំបានដឹងថាការសើចសប្បាយនោះវាគឺជាលោភៈមូលរបស់ចិត្តខ្ញុំក៏បញ្ឈប់ការនិយាយលេងសើចផ្តេសផ្តាសពីព្រោះវាជាគ្រឿងសៅហ្មងដល់ចិត្ត ឬជាអកុសលរបស់ចិត្តផងដែរ ។

☑️: ដូច្នេះចូរយើងទាំងអស់គ្នាត្រូវតែរៀនសង្រួមក្នុងកាយ.វាចា.ចិត្ត ឱ្យបានប្រពៃទៅតាមតែសេចក្តីព្យាយាមរបស់យើងឱ្យបានជាដាច់ខាតផងដែរ ៕៕៕
-------------------------®®®----------------------

នៅក្នុងព្រះពុទ្ធសាសនាព្រះពុទ្ធបានបង្រៀននូវមេរៀនជីវិតច្រើនណាស់ដល់មនុស្ស ទេវតា ព្រហ្មនិងសព្វសត្វទាំងអស់ព្រោះដំណើរជីវិតវាទា...
12/02/2024

នៅក្នុងព្រះពុទ្ធសាសនាព្រះពុទ្ធបានបង្រៀននូវមេរៀនជីវិតច្រើនណាស់ដល់មនុស្ស ទេវតា ព្រហ្មនិងសព្វសត្វទាំងអស់ព្រោះដំណើរជីវិតវាទាក់ទងផ្លូវចិត្តដូច្នេះចិត្តរបស់យើងម្នាក់ៗជារឿងសំខាន់ណាស់ដែលយើងជួបរាល់ថ្ងៃទាំងសុខទាំងទុក្ខកើតឡើងហើយប្រែប្រួលទៅវិញ ហេតុនេះហើយបានព្រះអង្គប្រាប់ឱ្យយើងឧស្សាហ៍ព្យាយាមប្រឹងប្រែងហ្វឹកហាត់អប់រំចិត្តឱ្យបានល្អរឿយៗជាប្រចាំដើម្បីសេចក្តីសុខស្ងប់ចិត្ត។ឯចំណែកការអប់រំចិត្តមានវិធីច្រើនយ៉ាងតែវិធីដែលល្អបំផុតនោះគឺចម្រើនសមាធិនិងវិបស្សនាដែលរកឃើញដោយព្រះពុទ្ធ។អ្នកចម្រើនប្រតិបត្តិត្រូវមានធម៌៤យ៉ាងគឺៈ
១_ឧស្សាហោ ត្រូវព្យាយាមប្រឹងប្រែងតស៊ូមុឺងម៉ាត់បំផុតក្នុងការផ្លាស់ប្តូរទម្លាប់មិនល្អពីអកុសលទៅប្តូរចិត្ត
តាំងមាំក្នុងកុសល
២_ឧម្មគ្គោ ត្រូវប្រើបញ្ញាស្មារតីឈ្លាសវៃប្រុងប្រយ័ត្នដុសខាត់សម្អាតចិត្តឱ្យបានស្អាតបរិសុទ្ធផូរផង់ឱ្យប្រក្រតីជាប្រចាំ
៣_អវត្ថានំ ត្រូវអធិដ្ឋានប្តេជ្ញាតាំងចិត្តមុតមាំបំផុតមិនរួញរាទោះបីមានបញ្ហាឧបសគ្គអ្វីក៏ដោយត្រូវមានគោលជំហររឹងមាំបណ្តុះគុណធម៌ក្នុងគោលដៅព្រហ្មចរិយធម៌ដើម្បីជាក់ច្បាស់ត្រាស់ដឹងនូវអរិយសច្ចៈ
៤_ហិតចរិយា ត្រូវប្រព្រឹត្តតាមសាសនព្រហ្មចរិយឱ្យបានខ្ជាប់ខ្ជួនដើម្បីឱ្យបានសម្រេចនូវប្រយោជន៍ដោយសេចក្តីមិនប្រមាទធ្វេសប្រហែស។
គុណធម៌ទាំងអស់នេះជាកម្លាំងថាមពលដ៏ស័ក្តិសិទ្ធិ
សម្រាប់ជួយដល់ការអប់រំចិត្តឱ្យបានសម្រេចគោលបំណង រមែងនាំមកនូវសេចក្តីសុខចម្រើន
និងជាប្រយោជន៍ដ៏សំខាន់មកប្រគល់ឱ្យចិត្តយើងដែលបានហ្វឹកហាត់ត្រឹមត្រូវល្អហើយមានគុណតម្លៃក្រៃលែងបំផុតក្នុងជីវិតប្រចាំថ្ងៃ។
ភន្តេៈធម្មត្ថេរោ

ព្រះពុទ្ធដីកា៖ ជនអ្នកប្រព្រឹត្តល្បែងបីប្រការ ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ ធ្វើទ្រព្យខ្លួនមានឱ្យអន្តរាយ ការល្បែងទ...
11/28/2024

ព្រះពុទ្ធដីកា៖ ជនអ្នកប្រព្រឹត្តល្បែងបីប្រការ ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ ធ្វើទ្រព្យខ្លួនមានឱ្យអន្តរាយ ការល្បែងទាំងឡាយនាំឱ្យវិនាស។ ២៨​ ១១ ២៤។

ព្រះពុទ្ធដីកា៖ ជនអ្នកប្រព្រឹត្តល្បែងបីប្រការ ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ ធ្វើទ្រព្យខ្លួនមានឱ្យអន្តរាយ ការល្បែងទ...
11/25/2024

ព្រះពុទ្ធដីកា៖ ជនអ្នកប្រព្រឹត្តល្បែងបីប្រការ ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ ធ្វើទ្រព្យខ្លួនមានឱ្យអន្តរាយ ការល្បែងទាំងឡាយនាំឱ្យវិនាស។ ២៥ ១១ ២០២៤។

 #អាយតនៈខាងក្នុង៦គឺ :• ចក្វាយតន: ១ : គឺភ្នែកប៉ះនឹងរូប នាំឱ្យកើតចក្ខុវិញ្ញាណ ។• សោតាយតន: ១ គឺត្រចៀក ប៉ះនឹងសំឡេង នាំឱ្យកើត...
11/25/2024

#អាយតនៈខាងក្នុង៦គឺ :
• ចក្វាយតន: ១ : គឺភ្នែកប៉ះនឹងរូប នាំឱ្យកើតចក្ខុវិញ្ញាណ ។
• សោតាយតន: ១ គឺត្រចៀក ប៉ះនឹងសំឡេង នាំឱ្យកើតសោត:វិញ្ញាណ ។
• ឃានាយតន: ១ គឺច្រមុះ ប៉ះនឹងក្លិន នាំឱ្យកើតឃានវិញ្ញាណ ។
• ជីវ្ហាយតន: ១ គឺអណ្តាត ប៉ះនឹងរស នាំឱ្យកើតជីវ្ហាវិញ្ញាណ ។
• កាយាយតន: ១ គឺកាយ ប៉ះនឹងផោដ្ឋព្វៈ នាំឱ្យកើតកាយវិញ្ញាណ ។
• មនាយតន: ១ គឺមនោ ប៉ះនឹងធម្ម: នាំឱ្យកើត មនោវិញ្ញាណ ។

☑️:អាយតនៈខាងក្រៅ៦គឺ :
• រូបាយតន: ១ គឺរូប ប៉ះនឹងភ្នែក នាំឱ្យកើតចក្ខុវិញ្ញាណ ។
• សទ្ទាយតន: ១ គឺសំឡេង ប៉ះនឹងសោត: នាំឱ្យកើតសោតវិញ្ញាណ ។
• គន្ធាយតន:១ គឺក្លិន ប៉ះនឹងច្រមុះ នាំឱ្យកើតឃានវិញ្ញាណ ។
• រសាយតន: ១ រស ប៉ះនឹងអណ្តាត នាំឱ្យកើត ជីវ្ហាវិញ្ញាណ ។
• ផោដ្ឋព្វាយតន: ១ ផោដ្ឋព្វៈ ប៉ះនឹងកាយ នាំឱ្យកើតកាយវិញ្ញាណ ។
• មនាយតន:១ ធម្មារម្មណ៍ ប៉ះនឹងមនោ នាំឱ្យកើតមនោវិញ្ញាណ ។

• វិញ្ញាណកាយ (ពួកវិញ្ញាណ៦) ក៏ដូចគ្នាខាងលើ ។
• ផស្សកាយ (ពួកផស្សៈ៦) ក៏ដូចគ្នាខាងលើ ។
• វេទនាកាយ (ពួកវេទនា៦) ក៏ដូចគ្នាខាងលើ ។
• តណ្ហាកាយ (ពួកតណ្ហា៦) ក៏ដូចគ្នាខាងលើ ។

• អាយតនៈខាងក្នុង ៦ ក៏គួរដឹង អាយតនៈខាងក្រៅ ៦ ក៏គួរដឹង វិញ្ញាណកាយ (ពួកវិញ្ញាណ) ៦ ក៏គួរដឹង ផស្សកាយ (ពួក​ផស្សៈ) ៦ ក៏គួរដឹង វេទនាកាយ (ពួកវេទនា) ៦ ក៏គួរដឹង តណ្ហាកាយ (ពួកតណ្ហា) ៦ ក៏គួរដឹង ។
#មាតិកានេះហើយដែលពាក្យខាងដើមថា ៦
ឆក្កៈគឺធម៌មានពួក៦មានចំនួន​៦ដងក៏គួរដឹង៕

ញាតិមិត្ត ឬមិត្តភ័ក្តិដែលជាអ្នកសិក្សាព្រះធម៌ ទាំងនេះគឺជាធម៌ដែលមាននៅក្នុងគម្ពីរព្រះបិដកសូមសង្ខេបខ្លីត្រឹមប៉ុណ្ណេះក៏ប៉ុន្តែប្រសិនបើយើងមិនសិក្សាដោយល្អនោះទេឬក៏សត្វដែលគ្មានឧបនិស្ស័យទោះបីជាត្រូវរៀនមួយរយលានជាតិក៏នៅតែពិបាកក្នុងការយល់បាននោះដែរ ។

# ដូច្នេះចូរលោកអ្នកត្រូវព្យាយាមឱ្យអស់លទ្ធភាពរបស់ខ្លួនដើម្បីបានដឹងសច្ចៈធម៌ ឬបរមត្ថធម៌ ឬធម៌ពិត ឬធម្មជាតិដោយពិត ។

®️_សម្គាល់ប្រសិនបើលោកអ្នកធុញក្នុងស្តាប់ឬស្តាប់ទៅដូចជាដដែលៗ ឬស្តាប់ទៅកើតចិត្តជិនណាយ ឬស្តាប់ទៅហាក់ដូចជាអត់មានអ្វីនោះទេ ។ មានន័យថាធម៌នុះអត់ចូលទេ អត់យល់ទេ អត់ដឹងទេត្រូវព្យាយាមរលឹកដឹងថាយើងស្តាប់អត់យល់ទេគឺបាំងដោយទិដ្ឋិ ឬកិលេស ឬមានះ ឬតណ្ហា ឬអវិជ្ជារបស់យើងដែលជាប់តាមរាប់រយលានជាតិមកហើយ ៕
-------------------------®®®----------------------

នាំលោកអ្នកឱ្យស្គាល់មុខមេបោកឱ្យយើងមានជីវិតនៅក្នុងសង្សារវដ្ត ឬនៅក្នុងត្រៃភព ឬធ្វើឱ្យយើងដឹងនឹងច្រឡំថាជាខ្លួន ឬមានខ្លួន ឬជាអ...
11/25/2024

នាំលោកអ្នកឱ្យស្គាល់មុខមេបោកឱ្យយើងមានជីវិតនៅក្នុងសង្សារវដ្ត ឬនៅក្នុងត្រៃភព ឬធ្វើឱ្យយើងដឹងនឹងច្រឡំថាជាខ្លួន ឬមានខ្លួន ឬជាអត្តា ឬថាមានមនុស្ស ឬមានទេវតា ឬមានព្រហ្ម ឬមានសត្វបុគ្គលយើងគេនោះគឺ :
បឋវី តេជោ វាយោ អាកាសធាតុ និង វិញ្ញាណធាតុ ។ គឺជាមេបោកប្រាស់ប្រចាំសង្សារវដ្តយើងនេះចូរចាំណាំទុកឱ្យច្បាស់ ៕៕៕

តេរសកណ្ឌ សង្ឃាទិសេសទី១១ ការសូត្រសមនុភាសនកម្មបិដកភាគ ២ ទំព័រ៣០៩ លេខនិទាន ៣០២ ៣០២ ពាក្យថា ភិក្ខុទាំងនោះ គឺពួកភិក្ខុអ្នកប្រ...
11/24/2024

តេរសកណ្ឌ សង្ឃាទិសេសទី១១ ការសូត្រសមនុភាសនកម្ម
បិដកភាគ ២ ទំព័រ៣០៩ លេខនិទាន ៣០២

៣០២ ពាក្យថា ភិក្ខុទាំងនោះ គឺពួកភិក្ខុអ្នកប្រព្រឹត្តតាមអម្បាលនោះឯង ។ ពាក្យថា ភិក្ខុទាំងឡាយ បានដល់ភិក្ខុឯទៀត(ក្រៅពីសង្ឃភេទកភិក្ខិនោះ) ។ ពួកភិក្ខុដែលបានឃើញ បានឮគម្បីពោលថា នែលោកម្ចាស់ទាំងឡាយ លោកក៏ពោលយ៉ាងហ្នឹង ភិក្ខុនេះម៨នមែនជាអ្នកពោលត្រូវតាមធម៌ផង ភិក្ខុនីមិនមែនជាអ្នកពោល ត្រូវតាមវិន័យផង សូមលោកម្ចាស់ទាំងឡាយ កុំគាប់ចិត្តនឹងសង្ឃភេទឡើយ សូមលោកម្ចាស់ទាំងឡាយព្រមព្រៀងជាមូយនឹងសង្ឃទៅ ព្រះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ.។ ភិក្ខុទាំងឡាយត្រូវពោលជាគម្រប់ពីរដងផង ត្រូវពោលជាគម្រប់បីដងផង ។ បនើពួកភិក្ខុទាំងនោះ លះបង់រឿងបាន ការលះបង់បានយ៉ាងនេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិទុក្កដ ។.ពួកភិក្ខុឯងទៀតឮហើយមិនពផលហាមប្រាមត្រូវអាបត្តិទុក្កដែរ ។ ភិក្ខុទាំងឡាយត្រូវនាំគ្នាចាប់ទាញភិក្ខុទាំងនោះ មកកាន់កណ្តាលជំនុំសង្ឃ ហើយពោលហាមថា នែលោកម្ចាស់ទាំងឡាយ លោកក៏ពោលយ៉ាងហ្នឹង ភិក្ខុនេះមិនមែនជាអ្នកពោលត្រូវតាមធម៌ទេ ភិក្ខុនេះមិនមែនជាអ្នកពោលត្រូវតាមវិន័យទេ សូមលោកម្ចាស់ទាំងឡាយ កុំគាប់ចិត្តនឹងសង្ឃភេទឡើយ សូមលោកម្ចាស់ទងឡាយព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាន់ទែងគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ ។ ភិក្ខុទាំងឡាយគប្បីពោលហាម ជាគម្រប់ពីរដងផង ជាគម្រប់បីដងផង ។ បើលោកទាំងនោះលះបង់រឿងនោះបាន ការលះបង់បាននេះ ជាការឥតទោស បើលះបង់មិនបានទេ ត្រូវអាបត្តិទុក្កដ ។

សូមអនុមោទនាព្រះវិន័យ

@ #បង្ហាញ គុណធម៌. តែងតែធ្វើខ្លួនដោយក្តីស្រលាញ់។ ពិនិត្យមើលថាតើបំណងរបស់អ្នកល្អឬអត់។ ពិនិត្យមើលអាកប្បកិរិយារបស់អ្នកគឺត្រឹម...
11/24/2024

@ #បង្ហាញ គុណធម៌. តែងតែធ្វើខ្លួនដោយក្តីស្រលាញ់។ ពិនិត្យមើលថាតើបំណងរបស់អ្នកល្អឬអត់។ ពិនិត្យមើលអាកប្បកិរិយារបស់អ្នកគឺត្រឹមត្រូវ ហើយតែងតែមានសមត្ថភាពលើកលែងឱ្យអ្នកដទៃ។ 🌹🌹

Address

3325 W 3800 S
West Valley City, UT
84119

Alerts

Be the first to know and let us send you an email when KHMER Euroupe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KHMER Euroupe:

Share