Chhun Taing Kea

Chhun Taing Kea ស្ដាប់ធម៌អប់រំចិត្ត
(1)

រំលឹកហេតុការណ៍កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លទៅពោលគឺ១ឆ្នាំមុន ជាថ្ងៃដែលយើងជាខ្មែរមិនអាចបំភ្លេចបានឡើយ។
27/05/2026

រំលឹកហេតុការណ៍កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លទៅ
ពោលគឺ១ឆ្នាំមុន ជាថ្ងៃដែលយើងជាខ្មែរមិនអាចបំភ្លេចបានឡើយ។

🪷ទំនាក់ទំនងកាយនិងចិត្ត🌸កាលណាអ្នកហត់ចិត្តខ្លាំង វានឹងរុញច្រានឱ្យកាយហត់ដែរ ធ្វើឱ្យគេងមិនលក់ គ្មានកម្លាំងកំហែង ស្ពឹកស្រពន់ ...
24/05/2026

🪷ទំនាក់ទំនងកាយនិងចិត្ត
🌸កាលណាអ្នកហត់ចិត្តខ្លាំង វានឹងរុញច្រានឱ្យកាយហត់ដែរ ធ្វើឱ្យគេងមិនលក់ គ្មានកម្លាំងកំហែង ស្ពឹកស្រពន់ មុខឡើងស្រអាប់ ឬធ្លាក់ខ្លួនឈឺដោយសារពិបាកចិត្តក៏មាន (ឈើបៀមទឹកឆាប់ពុក មនុស្សបៀមទុកឆាប់ស្លាប់)។
🌸ប៉ុន្តែ បើអ្នកហត់កាយដោយសារធ្វើការងារល្អៗ ដូចជាជួយអ្នកដទៃ ឬខំប្រឹងដើម្បីគ្រួសារ ទោះបីជាខ្លួនប្រាណហត់នឿយមែន តែចិត្តបែរជាសប្បាយ និងរីករាយទៅវិញ (ស៊ូលំបាកកាយ ឲ្យតែសប្បាយចិត្ត)។
🌸ត្រូវដឹងថាហត់កាយសម្រាកមួយយប់គឺអាចបាត់។ តែបើហត់ចិត្ត ត្រូវរៀនដោះលែងការគិត រៀនឈប់រែកពន់រឿងរ៉ាវរបស់អ្នកដទៃ ហើយផ្តល់ក្តីមេត្តាដល់ខ្លួនឯងឱ្យបានច្រើន។ បើចិត្តស្រឡះ កាយក៏មានកម្លាំងដែរ។

ធម្មជាតិរបស់ចិត្តគឺ «ឆាប់ប្រែប្រួល»ក្នុងមួយវិនាទី ចិត្តអាចរត់ទៅកាន់អតីតកាល អនាគត ស្រលាញ់ ស្អប់ សប្បាយ ឬកើតទុក្ខ ត្រឡប់ចុ...
16/05/2026

ធម្មជាតិរបស់ចិត្តគឺ «ឆាប់ប្រែប្រួល»
ក្នុងមួយវិនាទី ចិត្តអាចរត់ទៅកាន់អតីតកាល អនាគត ស្រលាញ់ ស្អប់ សប្បាយ ឬកើតទុក្ខ ត្រឡប់ចុះឡើងក្នុងល្បឿនដែលបញ្ញាមនុស្សទូទៅពិបាកដេញតាមទាន់។ វាមានសភាពដូចជាស្វាដែលលោតពីមែកឈើមួយទៅមែកឈើមួយមិនឈប់ឈរ។ ចិត្តដែលទូន្មានបានហើយ តែងនាំមកនូវសេចក្តីសុខ ចិត្តំ ទន្តំ សុខាវហំ ។

11/05/2026
៙ សេចក្ដីសុខក្នុងចិត្ត មិនមែនកើតឡើងដោយឯកឯងនោះឡើយ ប៉ុន្តែវាជាលទ្ធផលនៃការចេះគ្រប់គ្រងចិត្ត និងការផ្លាស់ប្តូរឥរិយាបថរស់នៅ។ ...
11/05/2026

៙ សេចក្ដីសុខក្នុងចិត្ត មិនមែនកើតឡើងដោយឯកឯងនោះឡើយ ប៉ុន្តែវាជាលទ្ធផលនៃការចេះគ្រប់គ្រងចិត្ត និងការផ្លាស់ប្តូរឥរិយាបថរស់នៅ។ ដើម្បីទទួលបានសេចក្ដីសុខផ្លូវចិត្ត យើងគួរចាប់ផ្តើមពីការ រស់នៅជាមួយបច្ចុប្បន្នកាល ដោយមិនជាប់ជំពាក់នឹងការស្តាយក្រោយក្នុងអតីតកាល ឬព្រួយបារម្ភហួសហេតុចំពោះអនាគត។
ទន្ទឹមនឹងនេះ ការចេះស្កប់ស្កល់ និងដឹងគុណ ចំពោះអ្វីដែលខ្លួនមាន គឺជាថ្នាំទិព្វដែលជួយឱ្យចិត្តមិនឃ្លានខ្លាំងពេក រហូតឈានទៅរកការបៀតបៀនអ្នកដទៃជាដើម។ បន្ថែមពីលើនេះ ការរៀន អភ័យទោស និងការបោះបង់ចោលនូវគំនុំគុំកួន ប្រៀបដូចជាការសម្រាលបន្ទុកដ៏ធ្ងន់ចេញពីទ្រូង ដើម្បីទុកកន្លែងឱ្យភាពស្រស់ស្រាយចូលមកជំនួសវិញ។
៙ ដូច្នេះក្ដីសុខពិតប្រាកដគឺស្ថិតនៅត្រង់ការ ស្គាល់ខ្លួនឯង និងការចេះគ្រប់គ្រងចិត្ត ឱ្យបានស្ងប់ក្នុងគ្រប់ស្ថានភាព។ នៅពេលដែលចិត្តយើងមានសន្តិភាព ពិភពលោកនៅជុំវិញខ្លួនយើងក៏នឹងប្រែជាស្រស់បំព្រងតាមនោះដែរ៕

ស្អែកជាថ្ងៃវិសាខបូជារំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់• ប្រសូត • ត្រាស់ដឹង• បរិនិព្វាន ៕៚
30/04/2026

ស្អែកជាថ្ងៃវិសាខបូជា
រំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់
• ប្រសូត
• ត្រាស់ដឹង
• បរិនិព្វាន ៕៚

ការនិយាយរបស់បណ្ឌិត៥យ៉ាង១.និយាយពាក្យពិត២.និយាយពាក្យមានប្រយោជន៍៣.និយាយប្រកបដោយមេត្តា៤.និយាយត្រូវកាលត្រូវវេលាគួរនិយាយ៥.មើលប...
24/04/2026

ការនិយាយរបស់បណ្ឌិត៥យ៉ាង
១.និយាយពាក្យពិត
២.និយាយពាក្យមានប្រយោជន៍
៣.និយាយប្រកបដោយមេត្តា
៤.និយាយត្រូវកាលត្រូវវេលាគួរនិយាយ
៥.មើលបុគ្គលមើលបរិស័ទដែលត្រូវនិយាយ ៕៚

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចព្រះជន្ម១០២...
21/04/2026

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី
កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជ
នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចព្រះជន្ម១០២ ព្រះវស្សា ។៚

អាកាសដ្ឋា ច ភុម្មដ្ឋា ទេវានាគា មហិទ្ធិកាបុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ រាជានោ ។រីទេវតា និងនាគស្ថិតនៅនាភូមិផែនដី នៅលើ...
18/04/2026

អាកាសដ្ឋា ច ភុម្មដ្ឋា ទេវានាគា មហិទ្ធិកា
បុញ្ញំ នោ អនុមោទន្តុ ចិរំ រក្ខន្តុ រាជានោ ។
រីទេវតា និងនាគស្ថិតនៅនាភូមិផែនដី នៅលើអាកាសក្តី
ដែលមានឫទ្ធិដ៏ឧត្តម សូមអនុមោទនានូវបុណ្យជារបស់ខ្ញុំ
ហើយសូមជួយថែទាំនូវមហាក្សត្រអស់កាលវែង​ ។៚

ចិត្តនេះពិបាករក្សា តែបើរក្សាបានហើយតែងនាំនូវសេចក្ដីសុខ។
08/04/2026

ចិត្តនេះពិបាករក្សា តែបើរក្សាបានហើយតែងនាំនូវសេចក្ដីសុខ។

Address

Cabritaberg

Alerts

Be the first to know and let us send you an email when Chhun Taing Kea posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category