15/07/2025
ឯកឧត្ដម នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក នៅល្ងាចថ្ងៃទី ១៥ កក្កដានេះថា ជម្លោះសម្តីនេះ កើតឡើងនៅម៉ោង១និង២០នាទី ហើយបានចប់ទៅវិញម៉ោង១ និង ៤០នាទី ជាជម្លោះបង្កឡើងដោយកងទ័ពថៃរារាំងទេសចរខ្មែរ រហូតឈានទៅប៉ះសម្តីគ្នា។
បើតាមឯកឧត្ដម ស្ថានភាពនៅប្រាសាទតាមាន់ធំ បានស្ងប់ស្ងៀមវិញហើយ ដោយខាងមេបញ្ជាការថៃ បានតេទូរស័ព្ទមក លោក នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២កម្ពុជា ចរចាដោះស្រាយដោយសន្តិវិធី។