
01/07/2025
ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលនៃកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអនុវត្តការងារនគរបាលនិងសហគមន៍ ប្រចាំខែមិថុនា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុកទាំង៧ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក ទាំង២ នាយប៉ុស្តិ៍នគរបាលការពារព្រំដែន ១៦ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦៤ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ៕