គំនិត We do our best to explore good quotations, inspirational and motivational tips, and ideas for you.
(2)

23/11/2023

សម័យយកព្រះសង្ឃមកបម្រើអាជីពខ្លួនឯង។
សូមលោកអ្នកដែលរកចំណូលពី Facebook នេះ មេត្តាពិចារណាឲ្យបានល្អិតល្អន់បន្តិច ហើយសម្រេចចិត្តម្តងទៀតថាគួរយកសង្ឃជាឈ្នាន់រកចំណូលរបស់ខ្លួនអ៊ីចឹងទៀតដែរឬទេ?

06/10/2023

ទម្លាក់អញចោលខ្លះទើបរស់ស្រលះចិត្ត។
#គំនិត

សូមទៅក្រាបថ្វាយបង្គំព្រះអង្គដោយចិត្តជ្រះថ្លា កុំប្រាថ្នាលាភ ប្រាថ្នាប្រយោជន៍ ដែលអាចនាំឲ្យខូចហោចទាំងពុទ្ធសាសនា🙏🙏🙏
03/10/2023

សូមទៅក្រាបថ្វាយបង្គំព្រះអង្គដោយចិត្តជ្រះថ្លា កុំប្រាថ្នាលាភ ប្រាថ្នាប្រយោជន៍ ដែលអាចនាំឲ្យខូចហោចទាំងពុទ្ធសាសនា🙏🙏🙏

សូមប្រព្រឹត្តខ្លួនឲ្យប្រពៃដូចដួងខែដែលជះពន្លឺស្អាតស្រទន់គួរជាទីគយគន់
29/09/2023

សូមប្រព្រឹត្តខ្លួនឲ្យប្រពៃដូចដួងខែដែលជះពន្លឺស្អាតស្រទន់គួរជាទីគយគន់

25/09/2023

1. គិតវិជ្ជមាន សូមកំបោះបង់ការអត់ធ្មត់ និងការតស៊ូរបស់អ្នកក្នុងការព្យាយាមរកគន្លឹះ និងវិធីស្រាយបញ្ហា
2. រៀបចំចរិតលក្ខណៈ និងឥរិយាបទឲ្យល្អ ព្រោះវាជាទ្រព្យដ៏ប្រសើរក្នុងការប្រាស្រ័យទាក់ទងគ្រង់ប្រភេទទាំងអស់។

#គំនិត

23/09/2023

ការយកឈ្នះលើខ្លួនឯងទើបជាទីមោទនា ហើយវាជាមាគ៌ាឆ្ពោះទៅរកភាពរីកចម្រើន និងសេចក្តីសុខផ្លូវចិត្តដ៏ពិតប្រាកដ។

#គំនិត

20/09/2023

បើស្រលាញ់កូនសូមកុំបណ្តោយ ទាញពត់មុខក្រោយទាន់នៅក្មេងខ្ចី
ពត់ទាំងឥរិយាទាំងពាក្យសម្តី សកម្មភាពក្តីកុំឲ្យតាមចង់។
ក្មេងតូចចិត្តតិចមិនចេះគុំគួន គ្នាចាំតែក្បួនដែលយើងតម្រង់
ចូរតាមអង្កេតហើយកុំបង្អង់ ឃើញខុសប្រាប់ត្រង់កែគ្នាភ្លាមៗ។

#គំនិត

19/09/2023

រវល់ឡេះឡោះភ្លេចអស់ផែនការ សប្បាយហ៊ឺហាភ្លេចរាប់មើលវ័យ ក្រឡេកមើលក្រោយឥតឃើញសល់អ្វី ឆ្នាំចាស់ឆ្នាំថ្មីគ្មានអ្វីប្លែកសោះ...

នៅតែបណ្ដោយស្តាយក្រោយហួសពេល កូនមួយកន្ទេលចាប់ផ្តើមស្រណោះ អាណិតក្មេងៗមិនដឹងត្រើយកោះ ព្រោះតែឡេះឡោះភ្លេចអស់ផែនការ។

#គំនិត

19/09/2023

កុំដោយសារតែអារម្មណ៍ឆេវឆាវមួយពេល បំផ្លាញមនោសញ្ចេតនាជាច្រើនឆ្នាំដែលបានសាងរួមគ្នា។
Credit to Daniel Yam

18/09/2023

សូមកុំយំស្តាយស្រណោះរឿងពីអតីតកាល ព្រោះវាកន្លងហួសហើយ! កុំធុញថប់តានតឹងជាមួយអនាគតពេក ព្រោះវាមិនទាន់មកដល់ទេ!
សូមរស់ជាមួយបច្ចុប្បន្ន រៀនទទួលយកនូវអ្វីដែលខ្លួនកំពុងមាន ប្រាថ្នាល្មមៗតាមលទ្ធភាពដែលអាចសម្រេចវាបាន ទើបមិនសូវកើតទុក្ខ មិនសូវខកចិត្ត ហើយជីវិតនឹងប្រព្រឹត្តទៅដោយក្តីសុខ។

18/09/2023

ស្តាប់បន្ធូរអារម្មណ៍មុនចូលគេង ឆាប់គេងលក់ និងគេងលក់ស្រួលស្កប់ស្កល់។

ដកដង្ហើមធម្មតាតាមច្រមុះ៖ មិនលឿនពេកមិនយឿតពេកមិនវែងពេក និងមិនខ្លីពេក
ផ្តោតចិត្តលើខ្យល់ដង្ហើម៖ ផ្តោតអារម្មណ៏នៅលើពោះតាមរយៈខ្យល់ដង្ហើមចេញចូលៗ ដើម្បីដម្កល់ចិត្តយើងអោយស្ថិតនៅនឹងមួយកន្លែង។

Credit to Deep Breath - Relaxing Music

18/09/2023

គ្មានអ្វីត្រូវនឿយហត់ឡើយដើម្បីអនាគតរបស់បុត្រធីតាយើងបានប្រសើរ។

Credit to MetLife

17/09/2023

កុំទៅរវល់ទាញអ្នកដទៃមកតាមការយល់ឃើញរបស់យើង ព្រោះសូម្បីតែយើងខ្លួនឯងនៅមិនទាន់ទាញខ្លួនឯងចេញពីទម្លាប់អាក្រក់របស់ខ្លួនបាននៅឡើយផង!

#គំនិត

17/09/2023

បន្ធូរអារម្មណ៍របស់អ្នកមុនគេង ជាមួយបទភ្លេងសម្រាប់សមាធិ។
ធូរអារម្មណ៍ ស្រលះខ្លួនឆាប់គេងលក់ស្កប់ស្កល់។

Credit to Meditation Relax Club - Sleep Music & Mindfulness

17/09/2023

គិតប្រព្រឹត្តល្អ សន្សំកុសល បន្ធូរកង្វល់លោភៈចង្អៀត ធ្វើបុណ្យដាក់ទានគួររៀនគួរឆ្លៀត ផលល្អមិនឃ្លាតញាតិក៏ពេញចិត្ត។
#គំនិត

17/09/2023

ស្លឹកឈើទុំជ្រុះធ្លាក់មកដី
មិនមានខុសអ្វីពីយើង មនុស្ស
ក្មេង ចាស់ ជរាគង់ទុំជ្រុះ
ចាកលោកីយ៍នោះជាហេតុពិត។
ជីវិតនៅសល់ខ្វល់តែទ្រព្យ
ថ្ងៃយប់មិនស្ងប់មមៃគិត
ធ្វើម៉េចមានបានក្សាន្តជីវិត
ធ្វើទាំងភ្លេចគិតមិត្តញាតិផៅ។
បំពេញលោភៈព្រោះតណ្ហា
ចោលឧបេក្ខាប្រឹងទាំងខ្លៅ
ក្បាលកន្ទុយក្តីឆីទាំងឆៅ
កេងប្រយោជន៍ទៅទាំងបំពាន។
ជីវិតពិតខ្លីមិនយូរឡើយ
ឱលោកអ្នកអ្ហើយឈប់បំពាន
គិតល្អសាងល្អរៀនឲ្យទាន
ឈប់ស្រេកឃ្លានមានក្បត់គុណធម៌។

16/09/2023

បំពេអារម្មណ៍របស់អ្នកមុនចូលគេងជាមួយបទភ្លេងសមាធិ។
កាត់បន្ថយអារម្មណ៍តានតឹង ស្ត្រេស៍ អាការៈឈឺក្បាល និងគេងមិនលក់។
ដកដង្ហើមវែងៗ បណ្តោយអារម្មណ៍តាមភ្លេង អ្នកនឹងធូរស្បើយអារម្មណ៍គេងលក់ដោយមិនដឹងខ្លួន។

Credit to Meditation Relax Music

16/09/2023

គិតឲ្យបានវែងឆ្ងាយបន្តិច មុននឹងសម្រេចចិត្តធ្វើវា​ គិតខុសក្នុងពេលខ្លី នាំវិបដិសារីជេរស្តីខ្លួនឯងមិនងាយភ្លេចឡើយ។

Credit to Daniel Yam

15/09/2023

ត្រូវរក្សាក្តីសង្ឃឹម រក្សាស្នាញញឹម ទើបយើងបន្តដំណើរទៅមុខទៀតដោយភាពស្វាហាប់ ឆាប់ទៅដល់គោលដៅរបស់យើង។

15/09/2023

ពុម្ពល្អ តែងផលិតបានគំរូល្អសម្រាប់ជំនានក្រោយ ដូច្នេះយើងត្រូវតែព្យាយាមធ្វើជាពុម្ពដ៏ល្អសម្រាប់អ្នកជំនានក្រោយរបស់យើងប្រព្រឹត្តតាម។
Credit to Daniel Yam

14/09/2023

ក្តីសុខរបស់យើង និងគុណតម្លៃជីវិតអាស្រ័យលើការប្រព្រឹត្តរបស់យើង

14/09/2023

តន្ត្រីស្អំអារម្មណ៍ជាថ្នាំព្យាបាលជំងឺឈឺក្បាលយ៉ាងមានប្រសិទ្ធភាព។
ស្តាប់រួចដកដង្ហើមវែងៗ បន្ធូរអារម្មណ៍តាមភ្លេង អាការៈឈឺក្បាលនឹងរសាយម្តងបន្តិចៗ។
សម្រាប់អ្នកគេងមិនលក់ក៏អាចសាកល្បងបាន មានប្រសិទ្ធភាពដូចគ្នា។

Credit to Soothing Relaxation

14/09/2023

ការប្រឹងប្រែរបស់លោកអ្នកមានគុណគ្រប់គ្នា មិនដើម្បីខ្លួនឯងប៉ុន្មានឡើយ តែដើម្បីភាពសប្បាយរីករាយ និងក្តីសុខរបស់បុត្រធីតាគ្រប់គ្នាច្រើនជាង។

សូមយកចិត្តទុកដាក់ចំពោះអ្នកមានគុណរបស់អ្នក ទាន់គាត់នៅមានវត្តមាន។

Credit to iHeart

បេសកម្មទី១ [ដើរជួយជាមួយ Admin ជុំវិញបឹងទន្លេសាប]ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំAdmin នឹងធ្វើដំណើរត...
14/09/2023

បេសកម្មទី១ [ដើរជួយជាមួយ Admin ជុំវិញបឹងទន្លេសាប]
ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ

Admin នឹងធ្វើដំណើរតាមខេត្តដែលស្ថិតនៅជុំវិញបឹងទន្លេសាបដើម្បីថតយកទស្សនីយភាពផ្សេងៗជាខ្សែវីដេអូខ្លី រួមមានតំបន់វប្បធម៌ ទេសចរណ៍ និងការប្រកបរបរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋយើងតាមតំបន់នីមួយៗដែលនៅជុំវិញបឹងទន្លេរសាបនេះ ហើយតាមបណ្តោយផ្លូវក្នុងបេសកកម្មនេះ យើងនឹងចូលរួមជួយដល់បងប្អូនអ្នកក្រខ្សត់ដែលពិតជាត្រូវការជំនួយដើម្បីបន្តប្រឹងប្រែងជំនះឧបសគ្គជីវិតរបស់គាត់ផងដែរ។

ចូលរួមជាមួយ Admin ដោយការតាមដានទស្សនានៅលើ ំនិត ដែរនឹងនាំមកជូនក្នុងពេលឆាប់ៗនេះ។

រួមគ្នាធ្វើអំពើល្អ ដើម្បីសង្គមរបស់យើង និងជាគំរូល្អៗដល់ក្មេងៗជំនាន់ក្រោយអនុវត្តតាម។

Admin សូមអរគុណដល់ចំពោះការគាំទ្រ ំនិត រហូតមកដល់បច្ចុប្បន្ន។

13/09/2023

ថែចិត្តឱ្យល្អរាប់គ្នាដោយចិត្ត ចងញាតិ ថែមិត្តឱ្យស្ថិតស្ថេរទៅ...

13/09/2023

អ្នកអាចភ្លេចថាអ្នកបានធ្វើល្អ តែផលល្អមិនអាចភ្លេចអ្នកឡើយវានឹងត្រលប់មករកអ្នកវិញយ៉ាងប្រាកដ។

Credit to Daniel Yam

12/09/2023

បោះបង់ទម្លាប់មិនល្អ បន្តបង្កើតទម្លាប់ល្អៗដើម្បីការរីកចម្រើន

11/09/2023

បើកចិត្តទូលាយរៀនគិតឲ្យមួន ឈប់ខឹងគុំគួនរឿងមិនគួរខឹង...

10/09/2023

នៅពេលដែលអ្នករកឃើញថា ភាពសប្បាយរីករាយរបស់មនុស្សជុំវិញខ្លួនអ្នក ក៏ធ្វើឱ្យចិត្តរបស់អ្នកមានសេចក្តីសុខដែរនោះ អ្នកនឹងមិនស្ទាក់ស្ទើរក្នុងការសម្រេចចិត្តធ្វើទង្វើល្អចំពោះអ្នកនៅជុំវិញខ្លួនរបស់អ្នកឡើយ។
ព្យាយាមធ្វើជាមនុស្សបែបដើមដើរដ៏ធំមួយដើម្បីផ្តល់ជំនួយជាម្លប់ដល់អ្នកគ្រប់គ្នាដោយមិនទាមទារចង់បានការតបស្នង។
ទង្វើល្អប្រៀបដូចជាកម្លាំងចលករដ៏រឹងមាំពាំនាំមកនូវគុណតម្លៃជីវិត សូមបន្តប្រព្រឹត្តវាក៏ក្លាយជាទម្លាប់។
#គំនិត

10/09/2023

ជីវិតជាគូសង្សារខុសគ្នាឆ្ងាយណាស់ពីជីវិតជាគូស្វាមីភរិយា។
គូសង្សារភាគច្រើននឹករកគ្នាតែពេលសប្បាយ ពុំបានដឹងពីសុខទុក្ខលំបាកស៊ីជម្រៅរបស់គូភាគីឡើយ។
ខុសពីគូស្វាមីភរិយាដែលនៅជាមួយគ្នាទាំងពេលមានសុខនិងទុក្ខ ពិបាកលាក់លាមគ្នានូវអារម្មណ៍ និងគំនិតដែលខ្លួនមានណាស់។
ត្រង់នេះចង់រម្លឹកថា ការដែលគិតថាយើងជាគូសង្សារដែលយល់ពីគ្នាទៅវិញទៅមកអាចទទួលយកគ្នាបានហើយនោះ មិនប្រាកដថាពេលដែលយើងក្លាយជាគូស្វាមីភរិយា យើងនៅតែទទួលបានអារម្មណ៍ដែលបានយល់ឃើញនេះឡើយ។
ដូច្នេះត្រូវការគូភាគីបើកចិត្តទូលាយជាងជីវិតជាគូសង្សារបន្តិច ហើយត្រូវទុកឱកាសជូនគ្នាដើម្បីបំពេញចំណុចខ្វះខាតរៀងៗខ្លួនឈានទៅរកចំណុចប្រសព្វដ៏ពេញលេញក្នុងការសាងសុភមង្គលក្នុងងារជាមិត្តមួយរយឆ្នាំ។
#គំនិត

09/09/2023

វេលាដើរទៅមុខមិនត្រលប់ក្រោយឡើយ អ្វីដែលត្រូវធ្វើចាប់ផ្តើមធ្វើបណ្តើរទៅ មិនដូច្នេះវានឹងហួសពេល។

08/09/2023

ប្រសិនបើយើងប្រាប់ប្រយោគមួយឃ្លានេះទៅមនុស្សជុំវិញខ្លួនយើងថា "ខ្ញុំក្រលំបាកខ្លាំងណាស់!"
សារតែមួយនេះ នឹងបង្កើតការយល់ឃើញផ្សេងៗគ្នា ពីអ្នកទាំងនោះដោយអាស្រ័យលើកម្រិតនៃការស្គាល់យើង និងការវិភាគតាមកម្រិតចំណេះដឹងរៀងៗខ្លួនរបស់ពួកគេ!
រីឯ ត្រូវ ឬខុស វានឹងអាស្រ័យលើការវិភាគយល់ឃើញរបស់គេហ្នឹងហើយ បើស្តាប់គំនិតផ្សេងៗគ្នាពីអ្នកទាំងនោះ រួចយកវាមកធ្វើឱ្យសៅហ្មងដល់អារម្មណ៍ និងចិត្តរបស់យើងនោះ មានន័យថាយើងកំពុងយកសេចក្តីសុខខ្លួនឯងទៅផ្ញើនឹងមាត់របស់អ្នកដទៃហើយ ទម្លាប់បែបនេះនឹងនាំឱ្យចិត្តយើងមន្ទិលសៅហ្មង បាត់អស់ក្តីសុខ។

ចង់បានសេចក្តីសុខផ្លូវចិត្តដ៏ពិតប្រាកដ គឺចាប់ផ្តើមពីការជម្រុះការជាប់ជំពាក់ដែលជាគ្រឿងសៅហ្មងដល់ចិត្ត ទម្លាប់រក្សាចិត្តឱ្យជ្រះថ្លា ដោយការគិតល្អ ប្រព្រឹត្តល្អ ឈប់បន្តយកក្តីសុខរបស់ខ្លួនទៅផ្ញើនឹងអ្នកដទៃ។
#គំនិត

សូមអនុមោទនា ថ្ងៃឧបោសថសីលក្នុងថ្ងៃឧបោសថសីលនេះ Admin សូមបួងសួងឲ្យ បងប្អូនទាំងអស់ជួយតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ...
08/09/2023

សូមអនុមោទនា ថ្ងៃឧបោសថសីល
ក្នុងថ្ងៃឧបោសថសីលនេះ Admin សូមបួងសួងឲ្យ បងប្អូនទាំងអស់ជួយតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណជាអនេកចំពោះការគាំទ្រ Page គំនិត រហូតមកដល់ពេលនេះ។

សូមបន្តគាំទ្រចែករំលែកដើម្បីបងប្អូនយើងទទួលបានគំនិតខ្លះៗគ្រាន់ពិចារណាស្ថាបនាដំណើរជីវិតររបស់ខ្លួនឆ្ពោះទៅរកភាពប្រសើរឡើង។

#គំនិត

06/09/2023

Admin នាំមកជូននូវវីដេអូខ្លីនេះ ជូនដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាគ្រាន់បានពិចារណា ថាតើយើងស្ថិតក្នុងក្រុមណាមួយនៃប្រភេទទាំងបីខាងនេះ
1. ការ៉ុត, 2. ស៊ុត, 3. កាហ្វេ
យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ការ៉ុតជាធម្មតាមានសភាពរឹង រិឯងស៊ុតវិញជាធម្មតាមានសភាពរាវទន់ ចំណែកឯកាហ្វេមានព័ណ៌ក្រមៅ ក្លិនឈ្ងុយ និងរសជាតិល្វីង។
យើងយករបស់ទាំងបីនេះ ដាក់ចូលក្នុងឆ្នាំងទឹកក្តៅដែលកំពុងពុះ ហើយទុកវាចោល ១៥នាទី។
ប្រិយមិត្តអាចស្រមៃបានទេថារបស់ទាំងបីប្រភេទនេះទៅជាយ៉ាងណា?
1. ការ៉ុតបន្ទាប់ពីត្រូវទឹកក្តៅហើយ => ប្រាកដណាស់ប្រែពីរឹងមកជាទន់ផុយ
2. ស៊ុត => ប្រាកដជាប្រែពីរាវទន់មកជា កករឹក
3. រីឯកាហ្វេក្រោយត្រូវទឹកក្តៅហើយ => បានប្តូរព័ណ៌ទឹកពីថ្លាមកជាព័ណ៌ក្រមៅ និងមានក្លិនឈ្ងុយតាមបែបរបស់កាហ្វេ។
នេះប្រៀបដូចទៅនឹងក្រុមមនុស្សបីប្រភេទដែលកំពុងជួបបញ្ហា យើងឧទាហរណ៍ថា ទឹកក្តៅដែលកំពុងពុះ ជាបញ្ហាទៅចុះ
1. មនុស្សប្រភេទការ៉ុត មុនជួបបញ្ហាគឺថារឹងមាំល្អណាស់ តែក្រោយជួយបញ្ហាបែជាទន់ជ្រាយបាត់បង់សភាពដើម។
2. មនុស្សប្រភេទស៊ុត មុនជួបបញ្ហាគឺថាទន់ជ្រាយ តែក្រោយជួបបញ្ហាបែជារឹងប៉ឹងឡើង។
3. មនុស្សប្រភេទកាហ្វេ មុនជួបបញ្ហាមានសភាពប្រក្រតីជារបស់ខ្លួន ក្រោយជួបបញ្ហាក៏បានប្រែក្លាយបញ្ហានោះមកជាឱកាសសម្រាប់ភាពរីកចម្រើនទៅវិញ ដូចសភាពកាហ្វេបានប្រែព័ណ៌ទឹកដែលកំពុងពុះក្តៅមកជាព័ណ៌ក្រមៅដូចខ្លួន ដិតជាប់នៅរសល្វីងរបស់ខ្លួន និងបង្កើតជាក្លិនឈ្ងុយឈ្ងប់គួរឲ្យចង់ពិសា។
តាមរយៈឃ្លឹមសារនេះ តើប្រិយមិត្តស្ថិតក្នុងក្រុមមួយណាដែរ?
Admin សូមលើកទឹកចិត្តឲ្យក្លាយខ្លួនជាក្រុមប្រភេទកាហ្វេ ដែលមិនប្តូរសភាពរបស់ខ្លួនទោះកំពុងប្រឈមនឹងបញ្ហាក៏ដោយ នៅតែអាចកែប្រែស្ថានការណ៍ទាំងនោះមកជាស្រស់បំព្រងតាមរបៀបរបស់ខ្លួន ដូចកាហ្វេប្តូរទឹកថ្លាយង់មកជាព័ណ៌ក្រមៅ ដិតជាប់នៅរសល្វីង និងក្លិនឈ្ងុយឈ្ងុបរបស់ខ្លួនយ៉ាងដូច្នេះដែរ។

ចុះចាញ់បញ្ហា បញ្ហានឹងនៅតែជាបញ្ហា តែបើយើងរឹងមាំហានក្លា បញ្ហានឹងប្តូរមកជាឱកាសសម្រាប់ការអភិវឌ្ឍនខ្លួនទៅវិញ។

#គំនិត

ที่อยู่

Charan Sanit Wong Road, Wat Tha Phra, Bangkok Yai
Bangkok
10600

เบอร์โทรศัพท์

+66605555350

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ គំនិតผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง គំនិត:

วิดีโอทั้งหมด

แชร์

ประเภท


Video creators อื่นๆใน Bangkok

แสดงผลทั้งหมด

คุณอาจจะชอบ