Post Khmer

Post Khmer A history that stretches back more than 30 years has made the Phnom Penh Post the ‘Newspaper of Record’.

Join All Social Media Here:
https://thephnompenhpost.github.io/PostKhmer/

ចន្លោះម៉ោង ៨:១៥ និង ៨:៣៦ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់ផ្លោង ចំនួន ៥គ្រាប់ ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្...
26/12/2025

ចន្លោះម៉ោង ៨:១៥ និង ៨:៣៦ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់ផ្លោង ចំនួន ៥គ្រាប់ ចូលភូមិសាស្ត្រសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់ក្រសួងការពារជាតិ។ អ្នកដំណើរលើផ្លូវជាតិ​លេខ​៥ បរិវេណក្រុង​ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ​ ទទួល​រងរបួសពីអំបែង​​គ្រាប់​របស់​យោធា​ថៃ​​ខ្ទាត​ត្រូវរថយន្ត នៅព្រឹកថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៥​។

26/12/2025

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជួបជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកតាមទូរស័ព្ទ នៅយប់ថ្ងៃទី២៥ ខែធ្នូ ទាក់ទងនឹងស្ថានភាពតាមបណ្តោយព្រំដែន ដោយសហរដ្ឋអាមេរិកខិតខំជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

សហរដ្ឋអាមេរិកខិតខំជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានជួបជាមួ...
26/12/2025

សហរដ្ឋអាមេរិកខិតខំជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានជួបជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកតាមទូរស័ព្ទ នៅយប់ថ្ងៃទី២៥ ខែធ្នូ។

👉លម្អិត៖ https://www.postkhmer.com/national/2025-12-26-831-264245

#ភ្នំពេញប៉ុស្តិ៍ #សន្តិភាពកម្ពុជាថៃ #សហរដ្ឋអាមេរិក #បទឈប់បាញ់ #ហ៊ុនម៉ាណែត #ម៉ាកគូរូប៊ីអូ #កិច្ចពិភាក្សាសន្តិភាព

សហរដ្ឋអាមេរិកខិតខំជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានជួបជាមួ...
25/12/2025

សហរដ្ឋអាមេរិកខិតខំជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានជួបជាមួយលោក Marco Rubio រដ្ឋមន្ត្រីការបរទេសនៃសហរដ្ឋអាមេរិកតាមទូរស័ព្ទ នៅយប់ថ្ងៃទី២៥ ខែធ្នូ។

លោក ហ៊ុន ម៉ាណែត បានថ្លែងនៅលើហ្វេសប៊ុកថា លោកបានជួបពិភាក្សាជាមួយលោក Marco Rubio ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។

លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ឯកឧត្តមរដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា សហរដ្ឋអាមេរិក ចង់ឃើញសន្តិភាព ស្ថិតស្ថេររវាងកម្ពុជានិងថៃ និងខិតខំជំរុញឲ្យមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

លោកបានបន្តថា៖ «ខ្ញុំបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន»។

កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត៕

25/12/2025

គិតចាប់ពីម៉ោង១២ ដល់ម៉ោង១៦:០០នាទី រសៀលថ្ងៃទី២៥ខែធ្នូនេះ យោធាថៃនៅតែបន្តបើកការវាយប្រហារឈ្លានពានមកលើអធិតេយ្យកម្ពុជា។នេះបើតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបាននិងកំពុងជំរុញមន្រ្តីជំនាញបរិស្ថាន ឱ្យចែករំលែកចំណេះដឹងក្នុងការបណ្តុះកូនឈើចម្...
25/12/2025

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែតបាននិងកំពុងជំរុញមន្រ្តីជំនាញបរិស្ថាន ឱ្យចែករំលែកចំណេះដឹងក្នុងការបណ្តុះកូនឈើចម្រុះ​ និងដាំបន្លែបង្ការ ដើម្បីចូលរួមជួយលើកកម្ពស់សន្តិសុខស្បៀង ចែកជូនជនភៀសសឹក និងវីរកងទ័ពជួរមុខ។

👉លម្អិត៖ https://www.postkhmer.com/national/2025-12-25-1547-264244

#ភ្នំពេញប៉ុស្តិ៍ #បរិស្ថាន #សន្តិសុខស្បៀង #ដាំបន្លែបង្ការ #ជនភៀសសឹក #វីរកងទ័ព #សហគមន៍

25/12/2025

កម្មវិធី «ដើរដោយជើងទទេរ ដើម្បីសន្តិភាព» ដែលផ្តួចផ្តើមឡើងដោយតារាសម្តែងស្រី កញ្ញា នី មុនីនាថ ធ្វើឡើងនៅខេត្តសៀមរាបមានការចូលរួមពីប្រជាពលរដ្ធជាច្រើនពាន់នាក់។ កម្មវិធីនេះមានគោលបំណងផ្ញើសារដ៏មានអត្ថន័យខ្លាំងទៅកាន់សហគមន៍អន្តរជាតិ ជាពិសេសជនបរទេស និងភ្ញៀវទេសចរនៅក្រុងសៀមរាបថា កម្ពុជាគឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការការពារជីវិតមនុស្ស។ កម្មវិធីនេះធ្វើឡើងកាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥

សម្បកកៅស៊ូកង់​រថយន្ត​កំពុងក្លាយ​ជា​ទំនិញ​អាទិភាព​មួយ​របស់កម្ពុជា​សម្រាប់​នាំ​ចេញទៅ​​ទីផ្សារអន្តរជាតិ ដោយ​​នៅ​ក្នុង​រយៈ​ព...
25/12/2025

សម្បកកៅស៊ូកង់​រថយន្ត​កំពុងក្លាយ​ជា​ទំនិញ​អាទិភាព​មួយ​របស់កម្ពុជា​សម្រាប់​នាំ​ចេញទៅ​​ទីផ្សារអន្តរជាតិ ដោយ​​នៅ​ក្នុង​រយៈ​ពេល ១១ខែ​នៃ​​ឆ្នាំ​២០២៥ ផលិតកម្មនេះបាន​​នាំថវិកា​ចូល​ជាតិ​ប្រមាណជាង ១,២ ពាន់​លាន​ដុល្លារ កើន​ជិត ៦០% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​​ឆ្នាំ​២០២៤។ នេះបើ​​យោង​តាម​ក្រសួងពាណិជ្ជកម្ម។​

👉លម្អិត៖ https://www.postkhmer.com/business/2025-12-25-155-264243

#ភ្នំពេញប៉ុស្តិ៍ #កម្ពុជា #នាំចេញ #សម្បកកៅស៊ូកង់រថយន្ត #ពាណិជ្ជកម្ម #ចំណូលពាន់លានដុល្លារ #កំណើន៦០ភាគរយ

ក្រសួងមហាផ្ទៃ បានកែតម្រូវរបាយការណ៍ចេញផ្សាយព្រឹកនេះដែលថាមានជនស៊ីវិលម្នាក់បានស្លាប់ និង ៧នាក់រងរបួស ដោយសារការបាញ់ផ្លោងរបស់...
25/12/2025

ក្រសួងមហាផ្ទៃ បានកែតម្រូវរបាយការណ៍ចេញផ្សាយព្រឹកនេះដែលថាមានជនស៊ីវិលម្នាក់បានស្លាប់ និង ៧នាក់រងរបួស ដោយសារការបាញ់ផ្លោងរបស់យោធាថៃ ទៅលើភូមិតាឡី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ របាយការណ៍ថ្មីបញ្ជាក់ថា ការបាញ់ផ្លោងរបស់យោធាថៃដោយកាំភ្លើងធំចំនួន ៣៣គ្រាប់ បានបណ្ដាលឲ្យមនុស្សម្នាក់រងរបួស និងមិនមានបាត់បង់ជីវិតទេ។ ក្រសួងស្នើឲ្យសារព័ត៌មានទាំងអស់សហការកែត្រូវ។

មូលនិធិ​ប្រដាល់​សកល របស់សហព័ន្ធកីឡាប្រដាល់​សកល​កម្ពុជា កៀរគរ​បាន​ថវិកាលើសការ​រំពឹង​​ទុក ដើម្បី​ត្រៀម​យក​ទៅជួយ​ដល់​ជនភៀសស...
25/12/2025

មូលនិធិ​ប្រដាល់​សកល របស់សហព័ន្ធកីឡាប្រដាល់​សកល​កម្ពុជា កៀរគរ​បាន​ថវិកាលើសការ​រំពឹង​​ទុក ដើម្បី​ត្រៀម​យក​ទៅជួយ​ដល់​ជនភៀសសឹក និងវីរកងទ័ព​កម្ពជា ដែលកំពុង​ប្រយុទ្ធ​តស៊ូ​យ៉ាង​ស្វិតស្វាញ ក្នុងការ​ការពារ​បូរណភាពទឹកដី និង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា ពីការ​ឈ្លាន​ពានទាំង​កម្រោល​របស់​យោធា​ថៃ។

👉លម្អិត៖ https://www.postkhmer.com/sport/2025-12-25-140-264242

#ភ្នំពេញប៉ុស្តិ៍ #មូលនិធិប្រដាល់សកល #ជនភៀសសឹក #វីរកងទ័ព #ការពារបូរណភាពទឹកដី #ថវិកាលើសការរំពឹងទុក #កម្ពុជាតស៊ូ

ត្រឹមថ្ងៃទី២៥ ខែធ្នូ​ សាលារៀនបាន​ជាប់បន្ទាត់ព្រំដែន​៧ខេត្ត បិទទ្វារសរុប ១៣១១ សាលា ប៉ះពាល់គ្រូបង្រៀន ១៥០៣៤ នាក់ សិស្ស ៣២២...
25/12/2025

ត្រឹមថ្ងៃទី២៥ ខែធ្នូ​ សាលារៀនបាន​ជាប់បន្ទាត់ព្រំដែន​៧ខេត្ត បិទទ្វារសរុប ១៣១១ សាលា ប៉ះពាល់គ្រូបង្រៀន ១៥០៣៤ នាក់ សិស្ស ៣២២១០៣ នាក់។ យោងតាម​ក្រសួងអប់រំ យុវជន និងកិឡា

គិត​ត្រឹម​ម៉ោង ១០ និង ៥០​នាទី​ព្រឹក​នេះ យោធាថៃ​បាន​បាញ់​កាំភ្លើង​ធំ ៣៣​គ្រាប់​ចូលភូមិ​តាឡី បណ្ដាល​ឲ្យ​បាត់​បង់​ជន​ស៊ីវិល...
25/12/2025

គិត​ត្រឹម​ម៉ោង ១០ និង ៥០​នាទី​ព្រឹក​នេះ យោធាថៃ​បាន​បាញ់​កាំភ្លើង​ធំ ៣៣​គ្រាប់​ចូលភូមិ​តាឡី បណ្ដាល​ឲ្យ​បាត់​បង់​ជន​ស៊ីវិល​១នាក់ និង របួស ៧​នាក់ ខណៈ​ដែលក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមហើយ​នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។

👉លម្អិត៖ https://www.postkhmer.com/national/2025-12-25-1240-264241

#ភ្នំពេញប៉ុស្តិ៍ #ថៃបាញ់កាំភ្លើងធំ #ភូមិតាឡី #ព្រំដែនកម្ពុជាថៃ #ជនស៊ីវិលស្លាប់ #គ្រាប់កាំភ្លើង៣៣ #ប៉ៃលិន

Address

#41 Street 228, Phum 4, Sangkat Boeng Rang, Khan Doun Penh

855

Alerts

Be the first to know and let us send you an email when Post Khmer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Post Khmer:

  • Want your business to be the top-listed Media Company?

Share