NR Gaming

NR Gaming Steaming Game

បាទសួរស្តីបងប្អូនទាំងអស់គ្នា នេះគឺជាអត្ថបទខ្លីមួយដែលខ្ញុំចង់សង្ខេបអំពីខ្លឹមសារនៃវីដេអូ បងប្រុសម្នាក់ដែលជាអ្នកចែករំលែកចំណ...
24/03/2025

បាទសួរស្តីបងប្អូនទាំងអស់គ្នា នេះគឺជាអត្ថបទខ្លីមួយដែលខ្ញុំចង់សង្ខេបអំពីខ្លឹមសារនៃវីដេអូ បងប្រុសម្នាក់ដែលជាអ្នកចែករំលែកចំណេះដឹងមួយរូបដោយមិនគិតពីផលចំនេញ ឬអ្វីតបស្នងទៅវិញឡើយ ដែលនិយាយអំពីលើវិស័យ cryptocurrency ហើយខ្ញុំក៍ជាអ្នកគាំទ្រខ្លាំងលើគាត់មួយរូបផងដែរប្រធានបទរបស់គាត់គឺ:
“ហេតុអ្វីបានជាខ្ញុំជ្រើសរើសការ ចាប់ផ្ដើមវិនិយោគលើ cryptocurrency”។

ហើយអ្វីដែលខ្ញុំចង់ សង្ខេបខ្លះៗ ឬបង្ហាញនោះគឺថ្វីត្បិតតែវីដេអូទាំងស្រុងរបស់គាត់មានរយៈពេលវែងក៍ពិតមែនតែបើសិនជាយើងស្ដាប់ដោយយកចិត្តទុកដាក់គឺវាពិតជាពិសេស និងផ្ដល់អត្ថប្រយោជន៍ដ៍សំខាន់លើសិរីភាពហិរញ្ញវត្ថុ និងទៅលើគំនិតនៃការសម្រចចិត្តទៅលើការវិនិយោគណាមួយដែលយើងពិបាកហ្នឹងសម្រេចចិត្ត តួយ៉ាងដូចជានៅក្នុងវីដេអូដែលខ្ញុំបានផ្ជាប់នៅ Link ខាងក្រោមនៃអត្ថបទ គឺការវិនិយោគមានច្រើនជំរើសដូចជា(Real Estate, Bank Saving, Equity, Gold, Cryptocurrency……) ដោយខ្លឹមសារនៃវីដេអូចាប់ផ្តើម និយាយអំពី Cryptocurrency ទៅមុន។ និយាយពីការចាប់ផ្ដើមសិក្សា បង្កើនចំណេះដឹង និងប្រាក់ចំណេញដែលទទួលបានគឺសាកសមជាងការវិនិយោគផ្សេងៗ ក៍ដោយសារតែវា ជា បច្ចេកវិទ្យាថ្មី, របស់សម័យថ្មី, វិស័យថ្មី ទទួលបានកំណែទម្រង់ថ្ឬបច្ចប្បន្នភាពទៅតាមរបកគំហើញថ្មីៗ ដែលទាមទារអោយយើងស្វែងយល់ និងសិក្សារពីវា ហ្នឹងមានចំនុចជាច្រើន ដើម្បីអាច យល់អោយបានស៊ីជំរៅ ពីបច្ចេកវិទ្យារបស់ម្ចាស់គំរោងនីមួយៗ។ ហើយចំនុចសំខាន់នោះគឺជាប្រភេទ Asset High Risk High Return តែយើងអាចព្យាយាមស្វែងយល់ពីវាដើម្បីកាត់បន្ថយហានិភ័យ និងចាត់ចែងវាទៅតាមសមត្ថភាពចំណេះដឹងជាក់ស្តែងរបស់យើងបានកម្រិតណា។

ផ្អែកទៅតាមចំនួនអ្នកវិនិយោគ និងយល់ដឹងទៅលើ cryptocurrency គឺនៅមានចំនួនតិចតួច បើធៀប នឹងចំនួនអ្នកកំពុង វិនិយោគលើ gold, equity, banksaving,Real Estate… ជាដើម។

ហើយវាជា ចំនុចចាប់ផ្តើម ល្អមួយសំរាប់អ្នកដែលមាន ទុនតិច មធ្យម អាចចាប់ផ្តើមបាន ដោយមានឱកាស ទទួលបានការចំនេញវិញខ្ពស់ជាងការ វិនិយោគលើ Asset ផ្សេងៗទៀត។ ប៉ុន្តែក៏ត្រូវប្រឈម និងការប្រុងប្រយត្ន័ប្រយែងដែរទៅលើការបាត់បង់ដែរ ព្រោះវាមានហានិភ័យជាង ការវិនិយោគផ្សេងៗ ដោយសំបូរ ការ Scam, Hack, future trading ដោយមិនមានចំណេះដឹងជាដើម។

ម្យ៉ាងវិញទៀតវាអាស្រ័យលើ ចំណង់ចំណូលចិត្តយើងដែរថា ការយល់ដឹង និង ស្ថានភាព ហិរញ្ញវត្ថុជាក់ស្តែងនៅកម្រិតណា។ គោលដៅចម្បងរបស់គាត់គឺសិរីភាពនៃហិរញ្ញវត្ថុដោយ *មិនត្រូវយកប្រាក់ដែលចាំបាច់មកវិនិយោគហើយ *ត្រូវចាប់ផ្ដើមវិនិយោគដោយ DCA (dollar cost-averaging) *វិនិយោគលើចំណេះដឹង។ក្មុងនោះផងដែរគាត់មែនចង់បានន័យថា មិនមែនអ្នកវិនិយោគផ្សេងៗក្រៅពី cryptocurrency អន់ជាងឬមិនល្អជាងអ្នកទិញ Cryptocurrency អីនោះឡើយ។

ជាចុងក្រោយនេះជាមូលហេតុដែលខ្ញុំសម្រេចចិត្តវិនិយោគលើ cryptocurrency ផងដែរ ហើយដោយសំខាន់មួយទៀតនោះគឺខ្ញុំគ្រាន់តែចង់ចែករំលែក និងសង្ខេបខ្លះៗពីអ្វីដែលខ្ញុំទទួលបានចំណេះដឹងជាច្រើនខ្លាំងបំផុតពីគាត់ មិនមែនតែលើវិស័យ cryptocurrency តែមួយមុខប៉ុណ្ណោះនោះឡើយ ខ្ញុំអាចនិយាយបានថាចំណេះដឹងនៃការចែករំលែករបស់គាត់គឺធំទូលំទូលាយខ្លាំងណាស់។ ទាំងអស់គ្នាអាចស្តាប់ហើយមើលវីដេអូលម្អិតរបស់គាត់ដោយយកទៅពិចារណា បន្ថែមដោយខ្លួនឯងជាពិសេសវីដេអូស្ដីពីសេដ្ឋកិច្ចសកល និងAI…..etc។

ក្នុងនាមខ្ញុំជាអ្នកគាំទ្រគាត់មួយរូបតាំងពីដំបូងៗរហូតមកគិតថាច្រើនឆ្នាំដែរនេះសុំអធ្យាស្រ័យបងទុកជាមុនករីណីខ្ញុំនិយាយលើសលួស ឬខុសឆ្គងចន្លោះត្រង់ណាមួយ ហើយក៍ខ្ញុំសូមអរគុណបងដែលបានចែករំលែកចំណេះដឹងដ៍ច្រើនជាពិសេស វិស័យសេដ្ឋកិច្ច និងចំណាយពេលណែនាំវាក្មិន ភ្ញៀវដែលជាអ្នកជំនាញក្នុងវិស័យបច្ចេកវិទ្យាមកចែករំលែកបទពិសោធន៍រហូតមក🙏🏻៕

✨នេះជាតំនរ Link វីដេអូខ្លឹមសារលម្អិតរបស់គាត់អ្នកទាំងអស់គ្នាអាចចូលទៅមើលពេញបាន:

https://youtu.be/Ytcuv9p4AgQ?si=rtb2KV5LlGnWwruY

Address


Telephone

+855968614138

Website

Alerts

Be the first to know and let us send you an email when NR Gaming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NR Gaming:

  • Want your business to be the top-listed Media Company?

Share