ហូសេន_Hosen

  • Home
  • ហូសេន_Hosen

ហូសេន_Hosen ផែកចែករំលែកពី​ច្បាប់ជាតិ&​នយោបាយជាតិ!
(4)

ខ្ញុំជឿថាកិច្ចព្រមព្រៀងនេះពិតជាអាចជួយជាតិខ្មែរបាន
១~ការស្ដារសន្តិភាព ឱ្យកម្ពុជាក្នុងដំណាក់កាលអន្តរកាល ការប្រគល់ឯករាជ្យឲ្យខ្មែររបស់ប្រទេសជាភាគីហត្ថលេខីទាំងអស់ ដែលពួកគេចុះហត្ថលេខាក្នុងកិច្ចព្រមព្រៀងនេះថាទទួលស្គាល់និងគោរពបូរណភាពទឹកដីអធិបតេយ្យ ជាដើម។

២~ការផ្ដល់ឯករាជ្យឲ្យខ្មែរដោយការដកកងទ័ពបរទេសទាំងអស់ចេញពីកម្ពុជា ក្នុងដំណាក់កាលអន្តរកាល។

៣~ការរៀបចំឲ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ការរៀបចំឲ្យកម្ព

ុជាមាននៅរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យសេរីពហុបក្ស

៤~ការធានាជាអន្តរជាតិដោយឯកសារកិច្ចព្រមព្រៀងទំព័រ២៧០ដល់២៧៤
៥~ការស្ដារនិងការកសាងប្រទេសកម្ពុជាដោយមានការគោរពសិទ្ធិមនុស្ស

ខ្ញុំមើលឃើញយ៉ាងហោច៥នេះដែលជាខ្លឹមសាររបស់កិច្ចព្រមព្រៀង ធ្វើឱ្យខ្ញុំកាន់តែជឿជាក់ថាមានតែកិច្ចព្រមព្រៀងនេះទេទើបអាចធានាកម្ពុជាបាន។

06/09/2025

វីដេអូ​ខ្លី​៖​ ប្រវត្តិនៃ​ការសិក្សា​ ធ្វើ​ការ​ងារ​ជួយសង្គម​ រហូត​ដល់​ចាប់​យក​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស៍​ដេីម្បី​ជួយជាតិ!

06/09/2025

ឲ្យតែមានឆន្ទៈចង់ចេះចង់ដឹង គ្មានពាក្យថាហួសពេលឡើយ។

ព្រោះតែស្រឡាញ់ជាតិ បងសាន សិទ្ធ និងបង ស្វាយពៅ បានចាប់ផ្ដើមរៀនអក្សរខ្មែរ ដើម្បីរៀនច្បាប់ចូលរួមការពារជាតិខ្មែរ។

“🪷ពួកយើងមានឈាមខ្មែរចង់ថែជាតិ រស់ក្បែរដូនតា🪷”គ្រាន់ជាពលរដ្ឋចង់ច្រត់ជាតិ   អប់រំដល់ញាតិឆ្លៀតនឹងច្បាប់មានតែច្បាប់ទេនាំសណ្ដា...
05/09/2025

“🪷ពួកយើងមានឈាមខ្មែរចង់ថែជាតិ រស់ក្បែរដូនតា🪷”

គ្រាន់ជាពលរដ្ឋចង់ច្រត់ជាតិ អប់រំដល់ញាតិឆ្លៀតនឹងច្បាប់
មានតែច្បាប់ទេនាំសណ្ដាប់ ជាតិបានផលគាប់ជាប់និរន្តរ៍ ។

ជាកសិករកំដរពេល ដាំដុះជាខែលហែលអាសន្ន
សាងសុចរិតចិត្តមិនស្លន់ ខ្នះខ្នែងគ្នេរគ្នាន់ទាន់មិនហួស ។

បំណងឯណាស្ដារវឹកវរ ជំហរឯណាថានាំគ្រោះ
មានតែនាំខ្មែរបង្វែរឆ្ពោះ ហានក្លាមុតមោះសង្គ្រោះខ្មែរ ។

ព្រោះមានឈាមខ្មែរចង់ថែជាតិ ទើបខិតខំឃ្មាតគ្មានទំនេរ
ជីវិតមានមួយនឹងគេដែរ កាយចិត្តមិនប្រែក្បែរដូនតាអើយ ៕

#ស្រ៊ុនស្រ៊ន #ភឹងសោភា #សានសិទ្ធ

03/09/2025

នៅព្រឹកថ្ងៃពុធ ទី៣ កញ្ញា ឆ្នាំ២០២៥នេះ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ។

សេចក្តីសម្រេចនេះត្រូវបាន លោក សឺន ជុំជួន មេធាវីការពារក្តីឲ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសថា តុលាការមិនបានបញ្ជាក់ពីអង្គហេតុនោះឡើយ។

បើតាមលោក សឺន ជុំជួន អង្គចៅក្រមក៏បានសួរដេញដោល ជុំវិញបណ្តឹងលើលោក ស្រ៊ុន ស្រ៊នដែរ។

ចំណែក កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ ត្រូវបានអង្គចៅក្រមតម្រូវឲ្យនៅបន្ទប់ដាច់ដោយឡែក និងរង់ចាំការសាកសួរនៅសវនាការក្រោយៗទៀត។

បើតាមលោក សឺន ជុំជួន សវនាការរបស់សកម្មជនកិច្ចព្រមព្រៀង២៣តុលានឹងអាចបន្តនៅដើមខែតុលាខាងមុខ។

ប្រភព​៖​ RFI Khmer https://www.facebook.com/share/v/19ovi2gxGn/?mibextid=wwXIfr

01/09/2025

គំនិត៖ ភូមិមួយ ស្រះមួយ
(របៀបនៃការគ្រប់គ្រងធនធានទឹក)

មានគំនិតបន្ថែម សូមចែករំលែក!!

ទៅកាន់ជនរួមភាសា! តើបងប្អូនជនរួមភាសាសុខសប្បាយជាទេ? ប្រាកដណាស់ ខ្ញុំដឹងថាពួកយើងសុខតែកាយប៉ុណ្ណោះ តែចិត្តរបស់ពួកយើងខ្វាយខ្វល...
01/09/2025

ទៅកាន់ជនរួមភាសា!

តើបងប្អូនជនរួមភាសាសុខសប្បាយជាទេ? ប្រាកដណាស់ ខ្ញុំដឹងថាពួកយើងសុខតែកាយប៉ុណ្ណោះ តែចិត្តរបស់ពួកយើងខ្វាយខ្វល់ មិនសុខ ព្រោះឃើញបញ្ហាកើតឡើងលើមាតុភូមិរបស់យើង “ឃើញជាតិមិនសុខពួកយើងក៏មិនសុខ!"

🤍 ជាតិយើងសុខ ពួកយើងក៏សុខ គ្រួសារក៏សុខ អ្នកទាំងអស់គ្នានឹងសុខ ព្រោះជាតិសុខ! ស៊ូៗទៅមុខទៀត។

👥 តើបងប្អូនបានប្រើប្រាស់ និងកំពុងប្រើប្រាស់ សីល សមាធិ បញ្ញាបានល្អទេ? មិនរត់តាមព្រឹត្តិការណ៍? មិនឆ្លេឆ្លាស្លន់ស្លោ?

🪷ផ្ទុយទៅវិញ ត្រូវអនុវត្តសីល សមាធិ បញ្ញា និងការមានវិច្ឆ័យឱ្យបានល្អ ហើយត្រូវធ្វើជាអ្នករំលឹកដល់ជនរួមភាសាដទៃទៀតឲ្យធ្វើបានកាន់តែល្អដូចគ្នា។

👩ខ្ញុំនៅទីនេះកំពុងគ្រប់គ្រងបញ្ញាព្រោះការខ្លះប៉ះអារម្មណ៍ឲ្យក្តុកក្តុល ស្ទើរទប់មិនជាប់ដែរ។ តែដោយយល់ថាគោលដៅនៅខាងមុខត្រូវដើរឲ្យដល់ ទើបខំត្រឡប់មកវិញ។ ហើយនៅតែបន្តរៀនច្បាប់ ចែករំលែកច្បាប់ដល់អ្នកដែលស្រឡាញ់ជាតិ។

៚ នៅតែបន្តគោរពមន្ត្រីនិងច្បាប់ពន្ធនាគារម២ដដែល។

សោភានឹកជនរួមភាសាមិនដែលប្រែ!

🩵 អរគុណរាល់ការគាំទ្រ កម្លាំងចិត្ត ដែលធំធេងណាស់ មិនអាចកាត់ថ្លៃបាន។🤍 អរគុណដែលនៅតែបន្តដំណើរទៅជាមួយគ្នា បើហត់អាចសម្រាកហើយបន្...
31/08/2025

🩵 អរគុណរាល់ការគាំទ្រ កម្លាំងចិត្ត ដែលធំធេងណាស់ មិនអាចកាត់ថ្លៃបាន។

🤍 អរគុណដែលនៅតែបន្តដំណើរទៅជាមួយគ្នា បើហត់អាចសម្រាកហើយបន្តដំណើរទៅមុខទៀត។

💛 អរគុណដែលមិនបោះបង់ច្បាប់ មិនបោះបង់គំនិតសកលគឺសីល សមាធិ បញ្ញា និងការមិនវិនិច្ឆ័យ។

💙កុំខូចចិត្តនៅពេលដែលអ្នកធ្លាប់សកម្មហើយពេលនេះអ្នកមិនសូវសកម្មដោយហេតុផលផ្ទាល់ខ្លួន គ្រួសារឬហេតុផលណាក៏ដោយ ឱ្យតែអ្នកនៅមានឧត្តមគតិ មនសិការ និងគោលដៅ។ សូមប្រាប់ខ្លួនឯងថា «ខ្ញុំគ្រាន់តែសម្រាកមួយរយៈពេលខ្លី ហើយនឹងបន្តដំណើរទៅមុខទៀត»។

🩶 នឹកអ្នកទាំងអស់គ្នា សូមថែរក្សាសុខភាពផ្លូវកាយ និង ផ្លូវចិត្តឲ្យបានល្អ។

ប្រធានបទ៖ អំពីប្រកាសលទ្ធផលការស្នើរនៅក្រៅឃុំ និងសវនាការអង្គសេចក្តី – ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៥ជម្រាបសួរបងប្អូនជាទីគោរព ន...
29/08/2025

ប្រធានបទ៖ អំពីប្រកាសលទ្ធផលការស្នើរនៅក្រៅឃុំ និងសវនាការអង្គសេចក្តី – ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០២៥

ជម្រាបសួរបងប្អូនជាទីគោរព និងស្រលាញ់!

យោងតាមការប្រកាសកាលពីថ្ងៃទី២៧ សីហា ថាអំពីរការប្រកាសលទ្ធផលពីការស្នើរនៅក្រៅឃុំ និង សវនាការអង្គសេចក្តី របស់ប្អូនភឹង សោភា បងស្រ៊ុន ស្រ៊ន និងបងសាន សិទ្ធ ដែលនឹងធ្វើឡើង៖

- កាលបរិច្ឆេទ៖ ៣ ខែកញ្ញា ឆ្នាំ២០២៥
- នៅវេលាម៉ោង ៨៖៣០ព្រឹក
- នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ

សូមអរគុណ!

26/08/2025

កញ្ញា ភឹង សោភា ចូលរួមជួយការងារសង្គម និងផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍​ ២៣​តុលា​ ១៩៩១​ ដោយមិនទទួលបានកម្រៃ៕

#ភឹងសោភា #ស្រ៊ុនស្រ៊ន

សវនាការព្រឹកស្អែក~ថ្ងៃទី២៧ ខែសីហា ២០២៥នេះ សាលាដំបូងរាជធានីភ្នំពេញនឹងចាប់បើកសវនាការករណី ពលរដ្ឋដើម្បីកិច្ចព្រមព្រៀងសន្តិភា...
26/08/2025

សវនាការព្រឹកស្អែក~ថ្ងៃទី២៧ ខែសីហា ២០២៥នេះ សាលាដំបូងរាជធានីភ្នំពេញនឹងចាប់បើកសវនាការករណី ពលរដ្ឋដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍​ បងស្រ៊ុន ស្រ៊ន, ភឹង សោភា, សាន សិទ្ធ។
#ស្រ៊ុនស្រ៊ន​ #សានសិទ្ធ #ភឹងសោភា

🪷 ពីសោភាទៅបងប្អូនជនរួមភាសា អ្វីដែលបន្ត៖ ក) បន្តប្រតិបត្តិសីល៥ សមាធិ បញ្ញា ការមិនវិនិច្ឆ័យ មិនប្រមាទជាប់ជានិច្ច។ខ្ញុំនៅទី...
25/08/2025

🪷 ពីសោភាទៅបងប្អូនជនរួមភាសា អ្វីដែលបន្ត៖

ក) បន្តប្រតិបត្តិសីល៥ សមាធិ បញ្ញា ការមិនវិនិច្ឆ័យ មិនប្រមាទជាប់ជានិច្ច។ខ្ញុំនៅទីនេះបន្តធ្វើព្យាយាមជានិច្ច✨

ខ) ខំឈ្វេងយល់ពីរឿងរ៉ាវនៅជុំវិញ។សុ.ចិ.បុ.លិ ជាប់ជាប្រចាំ តាមតែអាចធ្វើទៅបាន ៉ បង្កើតជាមួយគ្រប់មនុស្ស ៉ 🤍

គ) បន្តរៀនច្បាប់ ចែករំលែកច្បាប់។ ខ្ញុំនៅទីនេះធ្វើតាមលទ្ធភាព សមត្ថភាព ដើរទៅមុខរួមគ្នា ៉ ដល់ជំហានដំរី យឺតតែមាំ៉ ឆ្ពោះទៅគោលដៅដែលបានកំណត់ទុក 💡

ឃ) បន្តមានក្តីសង្ឃឹម បន្តជឿថាយុត្តិធម៌មានហើយ យើងគ្រាន់តែការពារយុត្តិធម៌ 👀

ង) បន្តឆ្លុះបញ្ចាំងអតីតកាល បង្កើតផែនការនាពេលបច្ចុប្បន្ន និងបង្កើតអនាគតដែលល្អ និងយើងចង់បាន 📑

ច) បន្តបង្កើតគំរូ បើមិនបណ្ដុះខ្មែរទាំងមូល ក៏បណ្ដុះខ្មែរដែលនៅក្បែរអ្នក ដូចជាកូន ក្មួយ ប្អូនបង ម៉ែឪ អ្នកភូមិ ...។ នឹកគុណ សងគុណម៉ែឪ ដូនតាខ្មែរ អ្នកស្នេហាជាតិ ដែលបានខិតខំការពារខ្មែរ បន្សល់ទុកដល់ពួកយើងបច្ចុប្បន្ន។ ជាការសងគុណ ដែលបច្ចុប្បន្ននេះ យើងខិតខំរៀនច្បាប់ ប្រកបដោយសន្តិវិធី សីល សមាធិ បញ្ញាហើយចូលរួមក្នុងនាមជាពលរដ្ឋជំរុញឲ្យអនុវត្តិឱ្យបានត្រឹមត្រង់។

៚នឹក ពួកយើងនឹងជួបគ្នាថ្ងៃវេទិកាសាធារណៈខាងមុខ!

ហ្វឹកហាត់និយាយ និងសុ.ចិ.បុ.លិ! 🦋🩵

#៣៩៨ថ្ងៃ

25/08/2025

គន្លឹះខ្លីខ្លឹម៖ នៅពេលមានការរំលោភបំពានអធិបតេយ្យ បូរណភាពទឹកដី​មកលើកម្ពុជា។

Address

Gyeongsangnam-do Jinju-si Sangpyeong-dong 54

52811

Telephone

+821098814730

Website

https://treaties.un.org/doc/Publication/UNTS/Volume%201663/v1663.pdf

Alerts

Be the first to know and let us send you an email when ហូសេន_Hosen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ហូសេន_Hosen:

  • Want your business to be the top-listed Media Company?

Share