18/12/2024
• «ខ្ញុំគឺជាម្តាយដែលសម្រាលកូនដោយការវះកាត់»។
👉ខ្ញុំបានដឹងថា គ្រូពេទ្យកំពុងតែវះកាត់ ស្រទាប់សាច់ដុំជាលិកា និង សរីរាង្គរបស់ខ្ញុំចំនួន 6ស្រទាប់ ទើបគាត់ញែកពោះរបស់ខ្ញុំ ហើយទាញកូនរបស់ខ្ញុំចេញ។ ស្តាប់ទៅ វាអាចព្រៃផ្សៃ ប៉ុន្តែនៅពេលលឺសំលេងកូនរបស់ខ្ញុំយំ ការឈឺចាប់ បារម្ភ ភ័យព្រួយ តក់ស្លុតទាំងប៉ុន្មានត្រូវបានរំសាយ។
👉ស្លាកស្នាមវះកាត់ ដែលបន្សល់នៅលើពោះរបស់ខ្ញុំរាល់ថ្ងៃ គឺប្រៀបដូចជាស្នាមញញឹមមួយ ដែលកំពុងញញឹមមកខ្ញុំរាល់ថ្ងៃ និងត្រូវបានរំលឹកឲខ្ញុំដឹងថា ពាក្យថា អ្នកម្តាយ គឺរឹងមាំ និងអស្ចារ្យប៉ុណ្ណា។
👉ថ្វីត្បិតតែខ្ញុំ មិនបានសម្រាលធម្មជាតិ ដូចការគ្រោងទុក ប៉ុន្តែវាជាការសម្រេចចិត្តដ៏ក្លាហានរបស់ខ្ញុំ។ ខ្ញុំសង្ឃឹមថា សង្គមមួយនេះ នឹងបញ្ឈប់ការប្រៀបធៀប អ្នកម្តាយដែលសម្រាលធម្មជាតិ និងសម្រាលដោយវះកាត់ តទៅទៀត។ ព្រោះមិនថា អ្នកម្តាយដែលសម្រាលដោយធម្មជាតិ រឺ ការវះកាត់ក៏ដោយ សុទ្ធតែអស្ចារ្យ សុទ្ធតែលះបង់ និងរឹងមាំខ្លាំងបំផុត។
✅ ទោះជាការសំរេចចិត្ត របស់ស្ត្រីជាម្តាយបែបណាក៏ដោយ សូមគោរពតាមការសំរេចចិត្តរបស់គាត់ លើកទឹកចិត្តគាត់ និងកុំប្រៀបធៀបគាត់ជាមួយអ្នកដទៃ។ ខ្ញុំជឿថាអ្នកម្តាយដែលសម្រាលដោយការវះកាត់ភាគច្រើន គាត់ក៏ចង់សម្រាលដោយធម្មជាតិដែរ ប៉ុន្តែវាអាចមានកត្តាមួយចំនួនដែលតម្រូវឱ្យគាត់វះកាត់។ ហេតុនេះសូមកុំប្រៀបធៀប 🙏
#