BPN News

BPN News បំណងពលរដ្ឋកម្ពុជា ព័ត៌មានថ្មីឈានមុខ បំណងពលរដ្ឋ ព័ត៌មានថ្មីឈានមុខ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ អតីតលោកគ្រូអ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱ...
14/09/2025

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ អតីតលោកគ្រូអ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៦ នៅវត្តព្រះបារមីវង្កតបុរី!

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ៦រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយ ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ អតីតលោកគ្រូអ្នកគ្រូមិត្តរួមជំនាន់សាលាបាក់ទូក និង មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ នៅវត្តព្រះបារមីវង្កតបុរី ហៅវត្តទួលក្រសាំង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម្ចាស់វេនទាំងអស់មានចិត្តជ្រះថ្លារួមគ្នានាំយកនូវ បច្ច័យ និង ទេយ្យទាន វេរប្រគេនព្រះសង្ឃ ព្រមទាំងធ្វើពិធីរាប់បាត្រ ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីទុកជាកុសលរៀងៗខ្លួនផង និងឧទ្ទិសកុសលផលបុណ្យ ដែលបានកើតឡើង ពីកម្លាំងសទ្ធាជ្រះថ្លា ជូនដល់ វិញ្ញាណក្ខន្ធ ចាស់ព្រឹទ្ធាចារ្យ ដែលបានតម្កល់អដ្ឋិធាតុនៅក្នងទីវត្តអារាមមួយនេះផង ព្រមទាំង បុព្វការីជន មានមាតា បិតាជីដូនជីតា ញាតិការទាំង៧សណ្តាន ព្រមទាំងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ វរៈកងទ័ពពលី លើសមរភូមិ ក្នុងពេលបំពេញបេសកកម្ម ការរពារបូរណភាពទឹកដី និងនាយទាហាន នាយទាហានរង ពលទាហាននៃ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដែលបានពលី មរណៈក្នុងរយៈកាលកន្លងមក៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងមន្ត្រីរាជការ  អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក ក...
14/09/2025

ថ្នាក់ដឹកនាំខេត្តកំពង់ចាម និងមន្ត្រីរាជការ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៦ វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម

កំពង់ចាម៖នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមនារីខេត្តកំពង់ចាម និង ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញដឹកនាំមន្រ្តីរាជការ ចូលរួមពិធីបុណ្យកាន់បិណ្ឌថ្ងៃទី៦ វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នាឱកាសនោះ ឯកឧត្តម ក៏បានឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវិរៈយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា នាពេលថ្មីៗនេះ នៃការប៉ះទង្គិចរវាងកម្ពុជា ថៃ និងសូមឲ្យវីរៈយុទ្ធជនដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលទាំងអស់ បានជាសះស្បើយ និងមានសុខភាពរឹងមាំ ដើម្បីបន្តការពារបូរណភាពទឹកដី ។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា ប្រជាជនយើងបានប្រារព្ធធ្វើបុណ្យទាន តាមប្រពៃណីនានា ដូចបុណ្យកាន់បិណ្ឌនានេះ យើងមិនអាចបំភ្លេចបាននូវគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វិរះយុទ្ធជនយើងបានឡើយ។ ដូចនេះសូមបុណ្យកុសល ដែលបានធ្វើឡើងក្នុងឱកាស នៃថ្ងៃបិណ្ឌទី៣ នេះសូមជូនដល់ដួងវិញ្ញាណក្ខ័នយុទ្ធជន យុទ្ធនារីស្នេហាជាតិដែលពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិគ្រប់សម័យកាល និងជាពិសេសចំពោះវីរៈយុទ្ធជនដែលបានពលីជីវិត ក្នុងការការពាទឹកដីក្នុងការប៉ះទង្គិច លើសមរភូមិព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះសូមឲ្យមនុញ្ញផលជួយជូនវិញ្ញាណក្ខ័នទាំងអស់ បានសោយសុខនាឋានបុរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាស នៃការអញ្ជើញចូលរូម ក្នុងថ្ងៃកាន់បិណ្ឌទី៦នេះ ឯកឧត្តម អភិបាលខេត្ត និង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានវេរបច្ច័យប្រគេនព្រះសង្ឃ សម្រាប់ទ្រទ្រង់ក្នុងពិធីបុណ្យកាន់បិណ្ឌ និងបានប្រគេនទេយ្យវត្ថុគ្រឿងបរិក្ខារមួយចំនួន ដល់វត្តសុទស្សនារាមជ្រោយថ្ម និង វត្តជោតនារាមបឹងកុក ក្នុងនោះ មានបច្ច័យ សម្រាប់កសាងវត្ត និងបច្ច័យកាន់បិណ្ឌផងដែរ៕

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់, ឧក្រិដ្ឋជនចិន២នាក់ ត្រូវបានចាប់ខ្លួនភ...
13/09/2025

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់, ឧក្រិដ្ឋជនចិន២នាក់ ត្រូវបានចាប់ខ្លួន

ភ្នំពេញ៖នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៤និង១៧នាទី មានករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ ដោយក្រុមជនសង្ស័យចំនួន០១ក្រុមបានធ្វើសកម្មភាព ចាប់ជនរងគ្រោះចំនួន០២នាក់ រួមមាន៖ ១.ឈ្មោះ TRAN HONG TRANG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម និងទី២.ឈ្មោះ NGAN THI KE ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលក្នុងវ៉ាលីរួចលើកចូលក្នុងរថយន្ត ចេញពីទីតាំង ជី យៀន រីស៊ត ស្ថិតក្នុងភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋានខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង ដោយបានធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ។

លុះនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០១និង២០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយជួយសង្រោះជនរងគ្រោះចំនួន០២នាក់ខាងលើ នៅចំណុចភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលត្រូវបានក្រុមជនសង្ស័យកំពុងធ្វើការបង្ខាំង។

រហូតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៤និង១០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់រួមមាន ៖
១-ឈ្មោះ XIE CHENGPING ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន ។
២-ឈ្មោះ LUO DEYUAN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន ឃាត់ខ្លួនត្រង់ចំណុចសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ៕

ក្រសួងការពារជាតិ៖ ថ្ងៃនេះជា ថ្ងៃទី៤៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរប...
13/09/2025

ក្រសួងការពារជាតិ៖ ថ្ងៃនេះជា ថ្ងៃទី៤៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។

កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

It has been 46days since 18 Cambodian soldiers were captured under the captivity of the Thai military. Cambodia urgently calls on the Thai side to release them as soon as possible, so that they may be safely reunited with their families in accordance with international humanitarian law.

It must also be underscored that the Royal Government of Cambodia has been and will continue to make tireless efforts, using all available mechanisms for Thai military to release and return our 18 soldiers as quickly and safely as possible.
The Royal Government and the Ministry of National Defense, and the Royal Cambodian Armed Forces will never abandon any of our troops under any circumstances.

គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥
As of September 13, 2025 ប្រភព៖ក្រសួងការពារជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការងារសម្របសម្រួលជូនដល់ប្រជាពលរដ្ឋដែលត្រឡប់មកពី ប្រទេសថៃ ក្រោមអធិ...
12/09/2025

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការងារសម្របសម្រួលជូនដល់ប្រជាពលរដ្ឋដែលត្រឡប់មកពី ប្រទេសថៃ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូZoom

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយ អភិបាលរង នាយករដ្ឋបាបាល និងមន្ទីរអង្គភាពពាក់ព័ន្ធអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការងារសម្របសម្រួលជូនដល់ប្រជាពលរដ្ឋដែលត្រឡប់មកពី ប្រទេសថៃ ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមប្រព័ន្ធវីដេអូZoom នារសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម(បន្ទប់ Video Conference)។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ និង កត់សម្គាល់ឃើញថា ប្រជាពលរដ្ឋខ្មែរដែលទើបត្រលប់មកពី ប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរមួយចំនួនបានបាត់បង់ ខូចខាត ឬអស់សុពលភាពនូវឯកសារបញ្ជាក់អត្តសញ្ញាណ របស់ខ្លួន ឬមិនមានឯកសារគ្រប់គ្រាន់ និងមួយចំនួនទៀតពុំទាន់មានឯកសារបញ្ជាក់អត្តសញ្ញាណប្រើប្រាស់ នៅឡើយ (ដូចជាសំបុត្រកំណើត សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជាដើម)។

បញ្ហានេះ បានបង្ករជាឧបសគ្គសម្រាប់ពួកគាត់ក្នុងការស្វែងរកការងារធ្វើ ឬស្នើសុំសេវាផ្សេងៗសម្រាប់តម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រដ្ឋបាលរាជធានី ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ រដ្ឋបាលឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ និងខិតខំជំរុញផ្តល់ ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ឲ្យបានឆាប់រហ័សស្របតាមបែបបទ និងតាមនីតិវិធី ព្រមទាំងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទេសថៃ និងប្រជាពលរដ្ឋខ្មែរដែលពុំទាន់មាន ឯកសារគ្រប់គ្រាន់ ប្រើប្រាស់ "ដោយមិនត្រូវទុកប្រជាពលរដ្ឋខ្មែរណាម្នាក់គ្មានឯកសារបញ្ជាក់អត្តសញ្ញណនោះទេ។

តបតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ឯកឧត្តម អ៊ុន ចាន់ដាក៏បានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ពន្លឿនក្នុងការអនុវត្តន៍ បង្កើតក្រុមការងារកំណត់អត្តសញ្ញាណឃុំ សង្កាត់ និងបែបបទនៃការចុះបញ្ជី ព្រមទាំង ការផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ក្នុងនោះក្រុមការងារកំណត់អត្តសញ្ញាណឃុំ សង្កាត់ក្រុមការងារកំណត់អត្តសញ្ញាណឃុំ សង្កាត់ មានសមាសភាព មេឃុំ ចៅសង្កាត់ ,នាយប៉ុស្តិ៍ នគរបាល រដ្ឋបាលឃុំ សង្កាត់ , ស្មៀនឃុំ សង្កាត់ និង ,មេភូមិសាមី។

ចំពោះក្រុមការងារកំណត់អត្តសញ្ញាណនេះ គឺដឹកនាំដោយ មេឃុំ ចៅសង្កាត់ ដើម្បីអនុវត្តន៍ការងារកំណត់អត្តសញ្ញាណនិងផ្តល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរ ឲ្យបានឆាប់រហ័ស៕

ទិវាអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ«សុខដុមនីយកម្មសាសនានៅកម្ពុជាជាសក្តានុពលក្នុងការប្រឆាំងការជួញដូរមនុស្សគ...
12/09/2025

ទិវាអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ«សុខដុមនីយកម្មសាសនានៅកម្ពុជាជាសក្តានុពលក្នុងការប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា»

ស្វាយរៀង៖ នាថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០២៥នេះ​ លោកស្រី​ យក់ ស៊ីណាត អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងទិវាអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ
«សុខដុមនីយកម្មសាសនានៅកម្ពុជាជាសក្តានុពលក្នុងការប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា»។

ពិធីនេះមានកាេនិមន្ត​ និងអញ្ជេីញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ​ និងសាសនិកសាសនាឥស្លាម និងថ្នាក់ដឹកនាំ​ និងសាវៈនៃសាសនាគ្រឹស្ត ថ្នាក់ដឹកនាំមហាយាន្ត និងបាហៃសាសនា លោក លោកស្រីប្រធាន អនុប្រធាន សមាជិកនៃក្រុមការងារទាំង៦ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកគ្រូ អ្នកគ្រូ សិស្សានុសសិស្ស និងអង្គការមិនមែនរដ្ឋាភិបាល​ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។

លោកស្រីអភិបាលរងខេត្តមានប្រសាសន៍ថា​ ថ្ងៃនេះ គណៈកម្មាធិកាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបានរៀបចំជាមីទ្ទិញជួបជុំគ្នា ដើម្បីបង្ហាញអំពីមោទកភាពជាតិខ្មែរ ដែលមានសុខុដុមនីយកម្មសាសនា រួមគ្នាជាធ្លុងមួយក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើជួញដូរមនុស្ស ដែលកំពុងក្លាយជាឧក្រឹដ្ឋកម្មដ៏ក្តៅគគុក និងក្លាយជាទាសភាពសម័យទំនើប នាសម័យកាលដែលមានវិទ្យាសាស្ត្រ បច្ចេកវិទ្យាជឿនលឿន ដែលហៅថា សម័យឌីជីថលនេះ។

លោកស្រីបន្តថា​ ទិវាអន្តរសាសនានាឆ្នាំនេះក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជាជាសក្តានុពលក្នុងការ
ប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» ដែលស្របទៅនឹងការវិវត្តន៍នៃទស្សនៈ និងឥរិយាបទមនុស្សក្នុងសង្គមដែលកាន់តែជឿនលឿន និងកំពុងរស់ក្នុងសម័យកាលនៃការរីកចម្រើនវិស័យបច្ចេកវិទ្យាវិទ្យាសាស្ត្រ ដ៏ទំនើបសព្វថ្ងៃនេះ។ ប៉ុន្តែ​ វិទ្យាសាស្ត្រដែលខ្វះគុណធម៌អាចនាំមកនូវគ្រោះមហន្តរាយដោយចៀសមិនរួច ហើយរឹតតែសាហាវឃោរឃៅ និងជះឥទ្ធិពលបានកាន់តែលឿនពិបាកទប់ទល់ ហេតុនេះ ការអប់រំកាយ វាចា ចិត្ត ទៅតាមគន្លងនៃសាសនា ពិតជាមានសារសំខាន់ណាស់ ហើយក៏គប្បីបង្កើនល្បឿននៃការអប់រំនេះឱ្យបានឆាប់ និងឱ្យបានច្រើន ដើម្បីទប់ស្កាត់ការភ្លេចខ្លួនដែលនាំឱ្យអន្តរាយ តាំងពីវ័យក្មេងជាកុមារតូច រហូតដល់វ័យជាមនុស្សចាស់ នៅគ្រប់ស្រទាប់នៃមហាជនគ្រប់ច្រកល្ហក មន្រ្តីរាជការស៊ីវិលគ្រប់ថ្នាក់ និងសមត្ថកិច្ចគ្រប់ផ្នែកទូទាំងប្រទេស ។

លោកស្រីអភិបាលរងខេត្តបានធ្វើការផ្តល់នូវមតិណែនាំ និងសំណូមពរមួយចំនួនដូចជា
១. ដោយបានយល់ដឹងទាំងអស់គ្នាហើយថា ការអប់រំសីលធម៌តាមគន្លងនៃសាសនា គឺជាមូលដ្ឋានគ្រឹះនៃការរស់នៅប្រកបដោយសីលធម៌ និងគុណធម៌ អាចឲ្យមនុស្សទទួលយកដោយសន្តិវិធីនូវការយ់ដឹងដ៏ទន់ភ្លន់ សម្រាប់សេចក្តីសុខ សន្តិភាពផ្លូវកាយ ផ្លូវចិត្តដល់មនុស្សគ្រប់រូប ក្នុងសង្គម ខ្ញុំព្រះករុណា នាងខ្ញុំ សូមអំពាវនាវ ដល់ពលរដ្ឋគ្រប់រូប ព្យាយាមយកចិត្តទុកដាក់ ស្តាប់ព្រះធម៌អប់រំខ្លួន ឱ្យបានល្អ ប្រើការគិតពិចារណាឱ្យបានច្រើន និងរៀបចំខ្លួនឱ្យក្លាយជាពលរដ្ឋល្អ មានសេចក្តីថ្លៃថ្នូរ តែរឹងមាំ មិនសន្តិភាពជាមួយជនល្មើស និងចូលរួមប្រព្រឹត្តបទល្មើស ដែលបង្កគ្រោះមហន្តរាយដល់ខ្លួន និងអ្នកដទៃ ។
២. សូមអំពាវនាវ ដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ជួយបង្កលក្ខណៈ ឱ្យមានការធ្វើសកម្មភាពបែបសាសនា ក្នុងគោលដៅអប់រំសង្គម ឱ្យមានសុវត្ថិភាពនៅតាមបណ្តា ភូមិ ឃុំ សង្កាត់ ដែលនឹងជួយដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងសង្គម ដោយសារតែមនុស្សមានការអប់រំ និងសណ្តាប់ធ្នាប់ល្អ ៕

ខេត្តកំពង់ចាម នឹងរៀបចំព្រឹត្តិការណ៍ដើរដើម្បីសន្ដិភាព នៅក្រុងកំពង់ចាម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះកំពង់ចាម៖ ឯកឧត្...
12/09/2025

ខេត្តកំពង់ចាម នឹងរៀបចំព្រឹត្តិការណ៍ដើរដើម្បីសន្ដិភាព នៅក្រុងកំពង់ចាម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ចាម បានថ្លែងថា ដើម្បីជាការថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពជាមុខ ដែលបានប្រឹងប្រែងការពារទឹកដី ជួយរក្សាសន្ដិភាពជូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តកំពង់ចាម ដោយមានការសហការជាមួយក្រសួងទេសចរណ៍ នឹងរៀបចំព្រឹត្តិការណ៍ដើរដោយថ្មើរជើង ក្រោមពាក្យស្លោក «ដើរដើម្បីសន្ដិភាព» ដែលពិធីនេះ ចាប់ផ្ដើមនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥។កម្មពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឲ្យ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រី្តក្រសួងទេសចរណ៍។

ឯកឧត្តម អ៊ុន ចាន់ដា បានបន្ថែមថា យុទ្ធនាការ ដើរដើម្បីសន្ថិភាពនេះ នឹងធ្វើឡើងនៅវេលាម៉ោង ៧៖០០នាទី ព្រឹក រហូតដល់ម៉ោង ៩៖០០នាទី ព្រឹក ត្រូវនិងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ ដោយចាប់ផ្តើមដើរពីវិមានឯករាជ្យ ឆ្ពោះទៅតាមជួរមាត់ទន្លេ ក្រុងកំពង់ចាម មានចម្ងាយជាង ៤គីឡូម៉ែត្រ ក្នុងពិធីដើរដោយថ្មើរជើងនេះ មានអ្នកចូលរួម ចំនួន១០០០នាក់ សមាសភាព អ្នកចូលរួម ឯកឧត្តម អភិបាលខេត្តកំពង់ចាម ឯកឧត្តម រដ្ឋមន្រី្តក្រសួងទេសចរណ៍ មន្រ្តីរាជការជុំវិញខេត្ត សិស្ស និស្សិត ប្រជាពលរដ្ឋ និងព្រះសង្ឃចំនួន ២០០អង្គ។

ឯកឧត្តម បានបន្តថា យុទ្ធនាការដើរដើម្បីសន្ដិភាពនេះ បងប្អូនប្រជាពលរដ្ឋអាចចូលរួម បានទាំងអស់គ្នា ដោយព្រឹត្តិការណ៍នេះ បើកចំហរសម្រាប់មនុស្សគ្រប់វ័យ គ្រប់និន្នាការ គ្រប់វិស័យ និងគ្រប់ភេទ។កម្មវិធីនេះ មិនត្រឹមតែជាព្រឹត្តិការណ៍សាមញ្ញមួយនោះទេ វាក៏ជាចលករដ៏មានតម្លៃខ្លាំងណាស់ សម្រាប់យើងទាំងអស់គ្នា ដោយបានបង្ហាញថា ពីចលនារួមគ្នាក្នុងស្មារតីតែមួយ រួមគ្នាស្មារតីកីឡា សម្រាប់យើងទាំងអស់ ដើម្បីពិភពលោកមានសន្ដិភាពដ៏ល្អប្រសើរមួយ។

ឯកឧត្តម បានបញ្ជាក់ទៀតថា ក្នុងព្រឹត្តិការណ៍នេះ បងប្អូនប្រជាពលរដ្ឋដែលមានផលិតផល ផលិតដោយខ្លួនឯងផ្ទាល់ អាចមកទាក់ទងជាមួយមន្ទីរពាណិជ្ជកម្ម ដើម្បីឲ្យមន្រ្តីពាណិជ្ជកម្មរៀបចំស្ដង់ សម្រាប់ឲ្យដាក់តាំង លក់ផលិតផល ក្នុងព្រឹត្តិការណ៍នេះបានដែរ៕

12/09/2025

លោកវរសេនីយ៍ទោ ស៊ាង រិទ្ធី​ នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល(ស្តីទី) លើកឡើងថា៖ប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួន នៅមានការខ្វះចន្លោះក្នុងការបំពេញឯកសារ ទម្រង់ទាំងបួន តារាងផ្លាស់ផ្តូរវេន ក្តាខៀនសកម្មភាពការងារប្រចាំថ្ងៃ សប្តាហ៍ ក្តាខៀនស្ថិតិ សៀវភៅចុះលេខ នៅប៉ុស្តិ៍រដ្ឋបាលនគរបាល ស្រុករមាសហែក

12/09/2025

ពលករខ្មែរប្រុសស្រី២៨នាក់ ត្រូវបាននគរបាលចុះទប់ស្កាត់ យកមកអប់រំណែនាំ ខណ:បម្រុងលួចឆ្លងដែនខុសច្បាប់ នៅក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ

12/09/2025

វីដេអូ៖ សាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ កញ្ញា ២០២៥

11/09/2025

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ​ជំរុញឱ្យសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណជូនពលរដ្ឋ

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ប្រគល់​ថវិកា​សមាគមន៍​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ជូនតំណាង​ក្រុម​គ្រួសារ​​សព​ចំនួន​...
11/09/2025

ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ប្រគល់​ថវិកា​សមាគមន៍​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ជូនតំណាង​ក្រុម​គ្រួសារ​​សព​ចំនួន​៣គ្រួសារ​

បន្ទាយមានជ័យ​៖អនុវត្ត​តាម​អនុសាសន៍​ដ៏ខ្ពង់ខ្ពស់​របស់ ​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​និង​មាន​ការ​យក​ចិត្ត​ទុក​ពី​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នគរបាល​ខេត្ត​ និង​ជា​ប្រធាន​សមាគមន៍​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ថ្នាក់​មូលដ្ឋាន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១១ខែ​កញ្ញា​ឆ្នាំ​២០២៥បាន​ចាត់​តាំងលោកឧត្តម​សេនីយ៍​ត្រី​ វង្ស​ វិត​ ស្នង​ការ​រង​ផែន​ការ​ងារ​ធនធាន​មនុស្ស​ និង​លោក​ វរសេនីយ៍ឯក​ ឱ​ នរិន្ទ​ នាយ​ការិយាល័យ​បុគ្គលិក​ប្រគល់​ថវិកា​របស់​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ចំនួន​១៤,០០០,០០០រៀល​(ដប់​បួន​លានរៀលគត់)ជូន​ដល់​តំណាង​គ្រួសារមន្រ្តី​នគរបាល​មរណភាព​​ចំនួន​៣គ្រួសារ​​ដែល​បាន​ទទួលមរណភាព​កន្លង​ទៅ​នេះ៖
១-លោក​ស្រី​ ធួក​ ស្រីនួន​ ភរិយា​សពលោក​អនុសេនីយ៍​ឯក​ ឈុន​ សុង់លី (និវត្ត​ជន)ថវិកា​ចំនួន​៦,០០០,០០០រៀល​។
២-លោក​ សេង​ សុខ​ដារ៉ា​ កូន​បង្កើត​សពលោក​អនុសេនីយ៍​ឯក​ សេង​ សុឡាង​ (និវត្ត​ជន​)ថវិកា​ចំនួន​៦,០០០,០០០រៀល​។
៣-លោ​កវរសេនីយ៍ត្រី​ ហេង​ ឈឿត​ (និវត្ត​ជន​)ស្វាមី​សពលោក​ស្រី​ ព្រំ​ ចរិយា​ ថវិកា​ចំនួន​ ២,០០០,០០០រៀល​។

នា​ឱកាស​នោះ​លោក​ឧត្ដមសេនីយ៍​ត្រី​ វង្ស​ វិត​ បាន​សម្ដែង​ការ​ចូលរួម​រំលែក​ទុក្ខ​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍​ទោ​ ស្នងការ​ និង​រូប​លោក​ផ្ទាល់​ចូល​រួម​សោកស្ដាយ​យ៉ាង​ក្រៃលែង​ជា​មួយ​និង​ក្រុម​គ្រួសារ​មន្ត្រី​នគរបាល​ ដែល​បាន​បាត់​បង់​ ប្តី​ ប្រពន្ធ​និង​ឪពុក​ជាទី​គោរព​ស្រឡាញ់​។

ជា​ចុង​ក្រោយ​លោក​បាន​ផ្តាំ​ផ្ញើ​ដល់​គ្រួសារ​សមាជិក​ បេី​មាន​បញ្ហា​ប្រឈម​ ក្តី​កង្វល់​អ្វី​មួយ​ សូម​ទំនាក់ទំនង​មក​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ ឫ​ អធិការ​នគរបាល​ ដេីម្បី​ថ្នាក់​ដឹកនាំ​មាន​មូលដ្ឋាន​ជួយ​ដោះ​ស្រាយ​បង​ប្អូន​បាន​ទាន់​ពេល​វេលា​៕

Address


Alerts

Be the first to know and let us send you an email when BPN News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BPN News:

  • Want your business to be the top-listed Media Company?

Share