VAYO FM Radio

  • Home
  • VAYO FM Radio

VAYO FM Radio បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់

ឥឡូវនេះ លោកអ្នកអាចមើលព័ត៌មានរបស់វិទ្យុវាយោ តាមរយៈ smartphone ដែលផ្តល់ភាពងាយស្រួល និងទាន់ពេល ។

*** ទាញយក***
iOS: https://itunes.apple.com/us/app/vayo-fm-radio/id993070474?mt=8

Android: https://play.google.com/store/apps/details?id=com.vayofm.bunsorng.vayoapp

ក្រុមហាម៉ាសបានប្រគល់ចំណាប់ខ្មាំងដែលនៅរស់ទាំង២០នាក់ឱ្យអ៊ីស្រាអែលវិញហើយ..................ចំណាប់ខ្មាំងដែលនៅរស់ទាំង២០នាក់ ត្...
13/10/2025

ក្រុមហាម៉ាសបានប្រគល់ចំណាប់ខ្មាំងដែលនៅរស់ទាំង២០នាក់ឱ្យអ៊ីស្រាអែលវិញហើយ..................
ចំណាប់ខ្មាំងដែលនៅរស់ទាំង២០នាក់ ត្រូវបានក្រុមហាម៉ាសដោះលែងប្រគល់ឱ្យអ៊ីស្រាអែលវិញហើយ បន្ទាប់ពីពួកហាម៉ាស បានចាប់ពង្រត់យកទៅឃុំទុក អស់រយៈពេល២ឆ្នាំនៅក្នុងតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មានBBC ចុះផ្សាយនៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២៥ឱ្យដឹងថា ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងក្រុមទីមួយរួចហើយមានចំនួន៧នាក់ ហើយចំណាប់ខ្មាំងដែលនៅរស់ក្រុមទីពីរចំនួន១៣នាក់ទៀត ត្រូវបានផ្ទេរទៅកាកបាទក្រហមហើយ មុនបញ្ជូនមកកាន់ប្រទេសអ៊ីស្រាអែល។

ការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងនេះ ធ្វើឡើងក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ដែលជាជំហានដំបូងនៃផែនការសន្តិភាពតំបន់ហ្គាហ្សា ដែលផ្តួចផ្តើមដោយលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក។ បច្ចុប្បន្នលោកត្រាំកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីថ្លែងសន្ទុរកថាទៅកាន់សភាអ៊ីស្រាអែល មុនបន្តដំណើរទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បីចូលរួមកិច្ចប្រជុំកំពូលសន្តិភាព ជាមួយមេដឹកនាំពិភពលោកនៅទីនោះ។

លោកត្រាំបានប្រកាសថា សង្រ្គាមបានបញ្ចប់ហើយនៅហ្គាហ្សា ប៉ុន្តែនៅតែមានភាពមិនច្បាស់លាស់ លើដំណាក់កាលបន្ទាប់ នៃផែនការសន្តិភាពរបស់លោក។ ពោល ក្រោយក្រុមហាម៉ាសនិងអ៊ីស្រាអែលព្រមព្រៀងដោះដូរអ្នកទោសនិងចំណាប់ខ្មាំង និងការដកកងទ័ពអ៊ីស្រាអែលចេញពីផ្នែកខ្លះនៃតំបន់ហ្គាហ្សាទៅកាន់ទីតាំងដែលបានឯកភាពគ្នា តើពួកគេនឹងត្រូវធ្វើអ្វីបន្តទៀត? រួមទាំងអនាគតរបស់ក្រុមហាម៉ាសនិងតំបន់ហ្គាហ្សាផងដែរ។
#ប្រទេសអ៊ីស្រាអែល #ក្រុមហាម៉ាស #តំបន់ហ្គាហ្សា #ចំណាប់ខ្មាំង #វិទ្យុវាយោ

អាជ្ញាធរបានចុះទៅណែនាំនិងកំណត់រយៈពេល១៤ថ្ងៃ ដើម្បីឱ្យក្រុមហ៊ុនមួយរុះរើសំណង់របងបេតុងប្រវែង១១៩ម៉ែត្រ ដែលបានសង់រំលោភកៀកនឹងមាត...
13/10/2025

អាជ្ញាធរបានចុះទៅណែនាំនិងកំណត់រយៈពេល១៤ថ្ងៃ ដើម្បីឱ្យក្រុមហ៊ុនមួយរុះរើសំណង់របងបេតុងប្រវែង១១៩ម៉ែត្រ ដែលបានសង់រំលោភកៀកនឹងមាត់ស្ទឹងស្លាគូ ថយមកខាងក្រោយដោយរក្សាទុកគម្លាតស្របតាមច្បាប់កំណត់។ ការដាក់កំហិតនេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅពេលលោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ រួមជាមួយមន្ដ្រីជំនាញពាក់ព័ន្ធ បានចុះទៅពិនិត្យជាក់ស្តែងផលប៉ះពាល់នៅទីតាំងសាងសង់របងថ្មជាប់មាត់ស្ទឹងស្លាគូ ដែលបានរក្សាទុកចំណីមាត់ស្ទឹងខ្លីខុសពីច្បាប់កំណត់ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។
ព័ត៌មានលម្អិតក្នុងខមិន...
#ខេត្ដតាកែវ #ក្រសួងធនធានទឹក #សង់របងខុសច្បាប់ #ស្ទឹងស្លាគូ #វិទ្យុវាយោ

13/10/2025

លោក Weerayut Raksinមេបញ្ជាការភូមិភាគ២របស់ប្រទេសថៃ បាននិយាយថា លោកអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាល និងយោធា ចាប់ពីរដ្ឋមន្ត្រីការពារជាតិ រហូតដល់មេបញ្ជាការកងទ័ព ក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេសថៃ ដូចដែលបានកំណត់នៅលើផែនទី ១/៥០,០០០ (១លើ៥០ពាន់ )ជាផែនទីដែលថៃគូសដោយខ្លួនឯង។ តាមរយៈផែនទីនេះ លោកបានអះអាងថា ផែនការវាយដណ្តើមយកប្រាសាទតាក្របីនិងប្រាសាទខ្នារបានរៀបចំរួចរាល់ហើយ ដោយរង់ចាំតែពេលវេលាសមស្របមកដល់ និងស្របតាមលក្ខខណ្ឌប្រតិបត្តិការ។

13/10/2025

ពេលនេះគម្រោងព្រែកជីកហ្វូណនតេជោស្ថិតក្នុងដំណាក់កាលដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋហើយ ធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាលដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។(អ្នកនាំពាក្យក្រសួងសាធារណការ)👇

13/10/2025

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ កងកម្លាំងចម្រុះរបស់ថៃនៅតែបន្តសកម្មភាពឈូសឆាយនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។សកម្មភាពបំពានយ៉ាងគឃ្លើនរបស់កងកម្លាំងថៃនេះ គឺបានឈូសឆាយនៅទីតាំងថ្មីប៉ែកខាងឆ្វេង ពីទីតាំងចាស់ដែលថៃបានឈូសឆាយកាលពីពេលថ្មីៗនៅភូមិព្រៃចាន់ដូចគ្នា។

13/10/2025

ម្សិលមិញរដ្ឋមន្ដ្រីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំបួនភាគីជាមួយថៃ ម៉ាឡេស៊ី និងអាមេរិក ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹងនៅតំបន់ព្រំដែនកម្ពុជា-ថៃ។(ក្រសួងការបរទេស)

13/10/2025

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH) បានបង្ហាញនូវការគាំទ្រចំពោះវិធានការហាមជក់ និងបង្ហុយផ្សែងបារីនៅផ្លូវថ្មើរជើងចតុមុខ...
#ថ្នាំជក់

មេភូមិភាគ២ថៃថាត្រៀមវាយកម្ពុជាគ្រប់ពេលនិងមិនបោះបង់ចោលមហិច្ឆតាដណ្តើមប្រាសាទចំនួន២....................លោក Weerayut Raksinមេ...
13/10/2025

មេភូមិភាគ២ថៃថាត្រៀមវាយកម្ពុជាគ្រប់ពេលនិងមិនបោះបង់ចោលមហិច្ឆតាដណ្តើមប្រាសាទចំនួន២....................
លោក Weerayut Raksinមេបញ្ជាការភូមិភាគ២របស់ប្រទេសថៃ បាននិយាយថា កងទ័ពដែលបានដាក់ពង្រាយនៅតាមបណ្តោយព្រំដែនជួរមុខ គឺបានត្រៀមខ្លួន ដើម្បីប្រឈមមុខនឹងការប្រយុទ្ធគ្រប់ពេលវេលា និងមានស្មារតីស្វាហាប់។ លោក Weerayut ដែលបានចុះសួរសុខទុក្ខកងទ័ព នៅបណ្តោយព្រំដែនថៃ-កម្ពុជា នៅក្នុងខេត្តសុរិន ដើម្បីពិនិត្យសុខុមាលភាព និងការត្រៀមខ្លួនរបស់ពួកគេបានអះអាងថា សមាជិកគ្រប់រូបនៃកងកម្លាំងនៅតែរក្សាការប្តេជ្ញាចិត្ត ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួន ដោយមិនឱ្យបាត់បង់ទឹកដីថៃសូម្បីតែមួយអ៊ីង ឬមួយសង់ទីម៉ែត្រការ៉េ។

មេបញ្ជាការភូមិភាគ២របស់ប្រទេសថៃរូបនេះ បានណែនាំដល់កងទ័ពទាំងអស់ឱ្យឆ្លើយតប ចំពោះអ្នកណាក៏ដោយ ដែលចូលក្នុងទឹកដីថៃ ហើយរំលោភលើអធិបតេយ្យភាពថៃ។ លោក Weerayut បាននិយាយថា«ប្រសិនបើទាហានខ្មែរឆ្លងចូលប្រទេសថៃជាមួយអាវុធ និងបំផ្លាញទ្រព្យសម្បត្តិ យើងមិនអាចអត់ឱនបានឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ»។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន The Nation នៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២៥។

លោក Weerayut បាននិយាយទៀតថា លោកអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាល និងយោធា ចាប់ពីរដ្ឋមន្ត្រីការពារជាតិ រហូតដល់មេបញ្ជាការកងទ័ព ក្នុងការការពារអធិបតេយ្យភាពរបស់ប្រទេសថៃ ដូចដែលបានកំណត់នៅលើផែនទី ១/៥០,០០០ (១លើ៥០ពាន់ )ជាផែនទីដែលថៃគូសដោយខ្លួនឯង។ តាមរយៈផែនទីនេះ លោកបានអះអាងថា ផែនការវាយដណ្តើមយកប្រាសាទតាក្របីនិងប្រាសាទខ្នារបានរៀបចំរួចរាល់ហើយ ដោយរង់ចាំតែពេលវេលាសមស្របមកដល់ និងស្របតាមលក្ខខណ្ឌប្រតិបត្តិការ។

មេភូមិភាគ២ថៃរូបនេះបាននិយាយដែរថា «ពេលខ្លះសកម្មភាពរបស់យើងប្រហែលជាមិនលឿនដូចការរំពឹងទុករបស់សាធារណជននោះទេ។ ទោះជាយ៉ាងណាក៏ដោយ សុវត្ថិភាពរបស់កងទ័ពរបស់យើងគឺមានសារៈសំខាន់ដូចគ្នា ហើយយើងត្រូវតែការពារអាយុជីវិតរបស់ពួកគេផងដែរ»។

ពាក្យសំដីក្អេងក្អាងរបស់លោក Weerayut បានបន្លឺឡើងស្របពេលដែលភាពតានតឹងកំពុងកើនឡើងនៅព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងពីខាងភាគីថៃ។ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ កងកម្លាំងចម្រុះរបស់ថៃ បានបន្តសកម្មភាពឈូសឆាយនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ សកម្មភាពនេះធ្វើឡើងក្រោយពីពួកគេចូលមកព័ទ្ធបន្លាលួសនៅទីតាំងទាំងនោះកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ដែលជាទង្វើរំលោភលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានាកន្លងមក។ សកម្មភាពបំពានយ៉ាងគឃ្លើនរបស់កងកម្លាំងថៃនេះ គឺបានឈូសឆាយនៅទីតាំងថ្មីប៉ែកខាងឆ្វេង ពីទីតាំងចាស់ដែលថៃបានឈូសឆាយកាលពីពេលថ្មីៗនៅភូមិព្រៃចាន់ដូចគ្នា៕
#ប្រទេសថៃ #លោកWeerayutRaksin #ប្រទេសកម្ពុជា #ព្រំដែន #វិទ្យុវាយោ

13/10/2025

ប្រទេសជិតខាងថៃដូចជា មីយ៉ាន់ម៉ា ឡាវ វៀតណាម និងខេត្តយូណានរបស់ប្រទេសចិន បានជួបប្រទះការរញ្ជួយដីជាបន្តបន្ទាប់ចំនួន៦ដង តាំងពីកណ្តាលអធ្រាត្រ រហូតដល់ម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ។ យោងតាមសារព័ត៌មានThe Nation ចុះផ្សាយនៅព្រឹកថ្ងៃទី១៣ខែតុលានេះឱ្យដឹងថា ការរញ្ជួយកម្រិត៤.៨រ៉ិចទ័រចុះក្រោម ត្រូវបានរកឃើញបន្តកន្ទុយគ្នា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឡាវ វៀតណាម និងខេត្តយូណានរបស់ប្រទេសចិន។ នៅក្នុងនោះប្រទេសថៃ ក៏ស្ថិតនៅជិតចំណុចកណ្តាល នៃការរញ្ជួយផែនដីនេះដែរ។

និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានចុះផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ...
13/10/2025

និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានចុះផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ជូនដល់តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជនក្នុងខេត្តពោធិ៍សាត់។ គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺដើម្បីលើកកម្ពស់ចំណេះដឹងអំពីការធានារ៉ាប់រងជាកាតព្វកិច្ចជូនម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ក្រុមហ៊ុនសាងសង់ ព្រមទាំងសហគ្រាស សិប្បកម្មនិងរោងចក្រក្នុងមូលដ្ឋានខេត្តពោធិ៍សាត់។
ព័ត៌មានលម្អិតក្នុងខមិន...
#និយ័តករធានារ៉ាប់រងកម្ពុជា #ធានារ៉ាប់រងកាតព្វកិច្ច #ខេត្ដពោធិ៍សាត់ #វិទ្យុវាយោ

13/10/2025

នាយករដ្ឋមន្រ្តីថៃលោក Anutin Charnvirakul នៅថ្ងៃទី១២ខែតុលាឆ្នាំ២០២៥ បានគាំទ្រនិងសរសើរចំពោះសកម្មភាពរបស់លោក Kun Chom Palang ដែលជាបុគ្គលដ៏មានឥទ្ធិពលលើបណ្តាញសង្គមម្នាក់ បន្ទាប់ពីបុរសម្នាក់នេះ បានប្រើសំឡេងខ្មោចចាក់ ដើម្បីរំខានពលរដ្ឋកម្ពុជានៅព្រំដែន។

កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធីយុទ្ធនាការផ្សព្វផ្សាយពីគម្រោង«ពង្រឹងវិធានការហាមជក់...
13/10/2025

កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធីយុទ្ធនាការផ្សព្វផ្សាយពីគម្រោង«ពង្រឹងវិធានការហាមជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅលើផ្លូវថ្មើរជើងចតុមុខ» ក្រោមអធិបតីភាពលោក ហួត ហៃ និងលោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ។

ទាក់ទងនឹងការរៀបចំយុទ្ធនាការរបស់រដ្ឋបាលរាជធានីភ្នំពេញនេះដែរ លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា(CMH) បានបញ្ជាក់តាមរយៈវិទ្យុវាយោនាថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ថា លោកគាំទ្រចំពោះការរៀបចំនេះ ព្រោះលោកយល់ថា ប្រសិនបើផ្លូវថ្មើរជើងចតុមុខមានអ្នកជក់បារីម្នាក់ឬពីរនាក់ នោះពលរដ្ឋជាច្រើននាក់ដែលបានដើរកម្សាន្ត នឹងទទួលរងផ្សែងបារីដោយអចេតនា។

លោកបន្តថា គំនិតផ្តួចផ្តើមកុំឱ្យមានការជក់ ឬលក់បារីនៅផ្លូវថ្មើរជើង​ចតុមុខនេះ ជាការផ្តួចផ្តើមដ៏ល្អ ព្រោទីនេះជាកន្លែងសម្រាប់ដើរកម្សាន្តលំហែអារម្មណ៍ និងដើរដើម្បីសុខភាព ហើយបើមានផ្សែងបារី នោះអ្វីដែលពលរដ្ឋចង់ធ្វើដើម្បីសុខភាព ឬមានអារម្មណ៍ល្អ នឹងត្រូវបំផ្លាញ។ ជាមួយនេះលោកក៏ស្នើតាមបណ្តាខេត្តផ្សេងៗដែលមានតំបន់កម្សាន្តដូច្នេះ សូមកុំឱ្យមានការជក់ ឬលក់បារី។

#ថ្នាំជក់

Address


<<NOT-APPLICABLE>>

Opening Hours

Monday 07:00 - 23:00
Tuesday 07:00 - 23:00
Wednesday 07:00 - 23:00
Thursday 07:00 - 23:00
Friday 07:00 - 23:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00

Telephone

+85577608588

Website

https://t.me/vayofm

Alerts

Be the first to know and let us send you an email when VAYO FM Radio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to VAYO FM Radio:

  • Want your business to be the top-listed Media Company?

Share