28/10/2025
មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេស អាណាព្យាបាលសិស្សដែលស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌ មេត្តាជ្រាបថា សម្រាប់ដើមឆ្នាំសិក្សាថ្មី ២០២៥-២០២៦ កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ ក្រោមក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ នឹងត្រូវធ្វើបច្ចុប្បន្នភាពសិស្សឆ្នាំសិក្សាថ្មី ដូចខាងក្រោម៖
១.សម្រាប់សិស្សានុសិស្សដែលកំពុងទទួលផលពីកម្មវិធី ត្រូវមកធ្វើបច្ចុប្បន្នភាពឡើងថ្នាក់ក្នុងឆ្នាំសិក្សាថ្មី ឬធ្វើបច្ចុប្បន្នភាពប្តូរសាលា ជាមួយមន្រ្តីកម្មវិធីនៅសាលាដែលខ្លួនរៀន ដើម្បីបន្តទទួលផលពីកម្មវិធី
២.សម្រាប់សិស្សានុសិស្សដែលពុំទាន់បានចុះឈ្មោះចូលកម្មវិធី ត្រូវទៅបញ្ជាក់ការចុះឈ្មោះចូលរៀនពីមន្រ្តីកម្មវិធីនៅសាលារៀន និងទៅចុះឈ្មោះចូលកម្មវិធី នៅរដ្ឋបាលឃុំ សង្កាត់។
#ស្នាមញញឹមរបស់អតីតមន្ត្រីរាជការស៊ីវល
#ស្នាមញញឹមរបស់អតីតយុទ្ធជន
#ស្នាមញញឹមរបស់គ្រួសារមានបណ្ណសមធម៌
#ជាមោទនភាពរបស់យើងខ្ញុំទាំងអស់គ្នា
#មូលនិធិជាតិជំនួយសង្គម
#នាយកដ្ឋានគ្រប់គ្រងសេវានិងរបបឧបត្ថម្ភតាវកាលិក
Hotline: 092 219 888 / 015 219 888