The Cambodia Now-CN

Call Directions Website Contact the business

The Cambodia Now-CN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Cambodia Now-CN, Newspaper, ផ្ទះលេខ 3 ផ្លូវលេខ 4K ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ, Phnum Pénh.

12/10/2026

រំឭកសម្តីពុក ផ្តាំទៅអ្នកនយោបាយថៃ ជាពិសេស លោក ស៊ុធិ លឹមថងគុល ឱ្យស្គាល់អំណាច និង គោរមងារ "តេជោ" របស់ពុក... (មុនផ្ទុះសង្រ្គាម)។ Video: BTV
#អ្នកនយោបាយខ្មែរ #លោកហ៊ុនសែន #អ្នកនយោបាយថៃ #លោកសុធិលឹមថងគល់

CN ផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦✍️

សូមរង់ចាំតាមដាន...សេចក្តីសម្រេច ចំពោះការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យលោក អ៊ុំ សំអាន ចូលស្រុក ពិភាក្សាបញ្ហ...
12/10/2026

សូមរង់ចាំតាមដាន...សេចក្តីសម្រេច ចំពោះការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឱ្យលោក អ៊ុំ សំអាន ចូលស្រុក ពិភាក្សាបញ្ហាព្រំដែន នឹងចេញនៅព្រឹកថ្ងៃអង្គារស្អែកនេះ ម៉ោងនៅកម្ពុជា។
#លោកហ៊ុនម៉ាណែត #លោកអ៊ុំសំអាន #ពិភាក្សាបញ្ហាព្រំដែន

CN ផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦✍️

12/10/2026

អតីតតំណាងរាស្ត្រ លោក អ៊ុំ សំអាន សម្តែងការហួសចិត្ត ដែលលោក ហ៊ុន ម៉ាណែត ហៅលោកចូលស្រុក តែហៅលោកថា ជាទណ្ឌិត
#លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែត #លោកអ៊ុំសំអាន #ពិភាក្សាបញ្ហាព្រំដែន

CN ផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦✍️

ប្រធានស្ថាប័នកិច្ចការព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាល ២៣ តុលា លោក អ៊ុំ សំអាន សម្តែងការហួសចិត្ត ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញគាត់ចូលស្រុកពិភាក្សាបញ្ហាព្រំដែន តែបែរជាហៅគាត់ ដោយប្រើពាក្យ "ទណ្ឌិត" ។ លោកថា ការហៅលោកជាទណ្ឌិតបែបនេះ បើលោកចូលស្រុក នឹងត្រូវចាប់ខ្លួនហើយ។

លោន អ៊ុំ សំអាន ដែលគេដឹងថា ជាអ្នកមានជំនាញព្រំដែន បានប្រដូចការហៅលោកចូលស្រុក អាចដូចខ្មែរក្រហមអំពាវនាវឱ្យបញ្ញវន្តវិលចូលស្រុក ដើម្បីទទួលកាងារតាមជំនាញ ប៉ុន្តែនៅពេលក្រុមបញ្ញវន្តចូលតាមការអំពាវនាវ ពួកគេក៏ត្រូវបានចាប់ខ្លួន។ ទោះយ៉ាងណា លោកក៏បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត មិនធ្វើដល់ថ្នាក់ហ្នឹងទេ។

11/10/2026

ទាហានថៃបំផ្លាញតំបន់ប្រាសាទហើយ បែរជាថា បំផ្លាញមូលដ្ឋានយោធាកម្ពុជា?

វីដេអូ បង្ហាញពីការបាញ់កាំភ្លើងធុនធ្ងន់បំផ្លាញនៅតំបន់ប្រាសាទពីសំណាក់ទាហានថៃ កាលពីឆ្នាំមុន។ ប៉ុន្តែ ថៃបានយកវីដេអូនេះមកផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ដោយសរសេរអះអាងថា ៖" បំផ្លាញមូលដ្ឋានយោធាកម្ពុជាជុំវិញប្រាសាទ។ ចូរទៅកើតជាថ្មីទៅ"។
#ទាហានថៃបំផ្លាញប្រាសាទ #ជម្លោះព្រំដែនកម្ពុជាថៃ

CN ផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦✍️

11/10/2026

ថៃ បង្ហាញឥទ្ធិពលយន្តហោះចម្បាំងប្រភេទ Gripen D និងទឹកដៃអ្នកបើកយន្តហោះនេះ ដែលថៃផ្សាយថា ជាព្រះមហាក្សត្រីយានី ដោយបើកក្រឡាប់ ផ្កាប់ផ្ងា ចុះឡើង
#ថៃបង្ហាញអ្នកបើកយន្តហោះចម្បាំងជាព្រះមហាក្សត្រីយានី

CN ផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦✍️

បើតាមការផ្សាយរបស់អ្នកកាសែតថៃនៅថ្ងៃទី១១ ខែតុលា ក្នុងការហោះហើរទោលលើកដំបូងរបស់នាង បានយកឈ្នះលើកម្លាំង G រហូតដល់ 8G ហើយបានអនុវត្តសមយុទ្ធដ៏លំបាកចំនួន៣៖
បង្វិល G ខ្ពស់ (ជាធម្មតា 7-9G)
បំបែក S (5-7G) ហោះហើរបញ្ច្រាស់ចុះក្រោម និងទាញចុះក្រោម។ បូករួមទាំង "ការបង្វិលខួង" A-Roll! "SVan"។

ព្រះមហាក្សត្រីយានី Sutida បានហ្វឹកហាត់លើយន្តហោះ Gripen JAS39 C ជាលើកដំបូង។
នេះបន្តពីការហ្វឹកហាត់ហោះហើរជាង 10 ម៉ោងលើយន្តហោះ Gripen D ដែលមានកៅអីពីរ ជាមួយនឹងគ្រូបង្វឹកហោះហើរនៅខាងក្រោយ។ការហោះហើរទោលលើកដំបូងរបស់នាងមានរយៈពេល 41 នាទី = 0.7 ម៉ោងនៃពេលវេលាហោះហើរ។

វីដេអូ៖ Royal News

10/10/2026

ទោះបីប្រទេសថៃ បច្ចប្បន្នរីកចម្រើនជាងប្រទេសខ្មែរក៏ដោយ (សូមមិននិយាយរឿងផ្សេងៗទេ) តែនិយាយាក្នុងវីដេអូនេះ បង្ហាញឱ្យឃើញថា ខួរក្បាលខ្មែរឆ្លាតជាង។ ការងារនេះ បើខ្មែរវិញ យកឈើមកច្នៃភ្ជាប់គ្នា ឬយកក្តារមកដាក់បញ្ឈរផ្តេកផ្អឹបនឹងឡាន ហើយរំកិលពាងនោះបន្តិចម្តងៗចុះដល់ដីបានសម្រេច។ (វីដេអូ បានពីផេកថៃ)
#ខ្មែរឆ្លាត #ខ្មែររួបរួមខ្មែរខ្លាំង

CN ផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦✍️

ការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឱ្យក្រុមប្រឆាំងចូលស្រុក ដើម្បីពិភាក្សាបញ្ហាព្រំដែន កំពុងស្ថិតក្នុងការពិចារណារបស់ក្រុមប្រឆាំ...
10/10/2026

ការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឱ្យក្រុមប្រឆាំងចូលស្រុក ដើម្បីពិភាក្សាបញ្ហាព្រំដែន កំពុងស្ថិតក្នុងការពិចារណារបស់ក្រុមប្រឆាំង

CN ផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦✍️

10/10/2026

តើថៃចិញ្ចឹមចិត្តចង់តែកម្ទេចខ្មែរ ឬក៏យ៉ាងណា? ហេតុអ្វីបានចេះតែគំរាម?

មិននិយាយរឿង AI ឬមិន AI នោះទេ! ប៉ុន្តែហេតុផលអ្វី បានជាថៃបង្កើតរឿងចង់វាយ [ ខ្មែរ ]?? ដូចជាវីដេអូ និងចំណងជើង ដែលថៃផ្សាយនៅថ្ងៃទី៩ ខែតុលា ថៃបានគំរាមថា បើមានជុំទី៣ ចូរយើងកម្ទេចពួកគេទាំងអស់គ្នា! ត្រៀមខ្លួន យើងត្រូវតែឈ្នះសមរភូមិ
#ថៃគំរាម #ជុំទី៣

CN ផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦✍️

លោក អ៊ុំ សំអាន អ្នកជំនាញកិច្ចការព្រំដែន ប្រាប់ថា មិនទាន់សម្រេចទទួលការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត ឱ្យចូលស្រុកនៅឡើយទេ រង់ចាំ...
10/10/2026

លោក អ៊ុំ សំអាន អ្នកជំនាញកិច្ចការព្រំដែន ប្រាប់ថា មិនទាន់សម្រេចទទួលការអញ្ជើញរបស់លោក ហ៊ុន ម៉ាណែត ឱ្យចូលស្រុកនៅឡើយទេ រង់ចាំពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល ២៣ តុលា រួចសិន
#នាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែត #ប្រធានកិច្ចការព្រំដែនលោកអ៊ុំសំអាន #លោកហ៊ុនម៉ាណែតអញ្ជើញលោកអ៊ុំសំអានឱ្យមកនិយាយរឿងព្រំដែន

CN ផ្សាយថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦✍️

នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានអញ្ជើញលោក អ៊ុំ សំអាន ប្រធានផ្នែកកិច្ចការព្រំដែន នៃរដ្ឋាភិបាលក្រៅប្រទេស ឯករាជ្យ ២៣ តុលា មកជួបពិភាក្សាជាមួយមន្ត្រីជំនាញព្រំដែនរបស់រដ្ឋាភិបាល អំពីបញ្ហាព្រំដែន ដែលកំពុងមានជម្លោះជាមួយថៃ។ លោកចាត់ទុកការអញ្ជើញនេះជាការផ្តល់ឱកាសមាស សម្រាប់លោក អ៊ុំ សំអាន។

ប៉ុន្តែលោក អ៊ុំ សំអាន បានប្រាប់ The Cambodia Now នៅថ្ងៃទី១០ ខែតុលាថា៖"ខ្ញុំមិនទាន់សម្រេចចិត្តយ៉ាងណានោះទេ។ ខ្ញុំនឹងពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល ២៣ តុលា សិនថា ខ្ញុំនឹងឆ្លើយតបរបៀបណា ទៅស្រុកខ្មែរ ឬមិនទៅ ឬក៏ណាត់ជួបនៅប្រទេសណាមួយ ដូចជាសហរដ្ឋអាមេរិក ឬក៏ប្រទេសបារាំង"។

តាមរយៈបណ្តាញសង្គមនៅថ្ងៃទី១០ ខែតុលា លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា៖"ឱកាសមាស ម្រាប់លោក អ៊ុំ សំអាន និងក្រុមរបស់គាត់ ដើម្បីបង្ហាញសមត្ថភាព ជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ"។

លោក ហ៊ុន ម៉ាណែត ក៏បានអះអាងថា៖" ខ្ញុំធានាសុវត្ថិភាពឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោក អំឡុងពេលមានវត្តមាននៅកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក​​ ចាកចេញផុតពីកម្ពុជាវិញ។ បើលោកខ្វះលុយទិញសំបុត្រយន្តហោះមកកម្ពុជា ខ្ញុំនឹងចេញថ្លៃសំបុត្រយន្តហោះឱ្យលោក"។

លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា នេះមិនមែនជាការចង់ផ្ចាញ់ផ្ចាលលោក អ៊ុំ សំអាន និងក្រុមរបស់លោកទេ ប៉ុន្តែ គឺដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋពាក់ព័ន្ធបញ្ហា ព្រំដែនជាមួយប្រទេសថៃ ជាពិសេសក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។

រាជរដ្ឋាភិបាលមិនមានការលាក់បាំងអ្វី ហើយក៏មិនខ្លាចក្នុងការការទទួលខុសត្រូវចំពោះកិច្ចការងាររបស់ខ្លួននោះទេ ហើយក្រុមការងារបច្ចេកទេសជំនាញព្រំដែន របស់រាជរដ្ឋាភិបាល​ ត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមការជជែកគ្នាត្រង់ទៅ​​​ ត្រង់មក ជាមួយលោក អ៊ុំ សំអាន និងក្រុមរបស់លោក។

លោកបន្តថា៖"ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោក អ៊ុំ សំអាន និងក្រុមរបស់លោក មិនខ្លាចនឹងទទួលយកនូវការអញ្ជើញរបស់ខ្ញុំ ដើម្បីមកជជែកគ្នាជាមួយក្រុមការងារបច្ចេកទេសជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល (ដែលលោកចោទពួកគាត់ថាបានលួចកាត់ដីឱ្យថៃ​ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩) នៅចំពោះមុខអ្នកសារពត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និង​មហាជនខ្មែរនោះទេ"។

09/10/2026

មើលចុះស្រណោះណាស់...ទាហានវ័យក្មេងកម្ពុជា ថើបប្រពន្ធ លាទៅសមរភូមិ ដើម្បីការពារជាតិ ប៉ុន្តែបែរជាបណ្តាញសង្គមថៃមួយនេះ បង្កើតវីដេអូប្រមាថជីវិតទាហានខ្មែររូបនេះ។

បណ្តាញសង្គមថៃ បានផ្សាយវីដេអូ នៅថ្ងៃទី៩ តុលា ដោយសរសេរចំណងជើងខ្លីថា អ្នកគួរតែចាប់ផ្តើមស្វែងរកស្វាមីថ្មីឥឡូវនេះ។ បើបងប្អូន ប្រិយមិត្ត អាចស្តាប់ភាសាថៃបាន ក៏កាន់តែយល់ថែមទៀត។
#ទាហានកម្ពុជា #ការពារជាតិខ្មែរ #បញ្ហាព្រំដែន

CN ផ្សាយថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦✍️

Address

ផ្ទះលេខ 3 ផ្លូវលេខ 4K ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ

Alerts

Be the first to know and let us send you an email when The Cambodia Now-CN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Cambodia Now-CN:

Shortcuts

Share

Category