សុភាពមាតានឹងទារក

សុភាពមាតានឹងទារក General health [email protected]

⛔ រវាងស្អូច-កញ្ជ្រឹល ខុស និងដូចគ្នាម៉េចខ្លះ?🚫១. លក្ខណៈខុស​គ្នា– កញ្ជ្រឹល • បង្ក​ឲ្យ​ក្ដៅ​ខ្លួន​ខ្លាំង​ជាង​ស្អូច​រហូត​ដល់...
28/06/2025

⛔ រវាងស្អូច-កញ្ជ្រឹល ខុស និងដូចគ្នាម៉េចខ្លះ?🚫
១. លក្ខណៈខុស​គ្នា

– កញ្ជ្រឹល
• បង្ក​ឲ្យ​ក្ដៅ​ខ្លួន​ខ្លាំង​ជាង​ស្អូច​រហូត​ដល់ ៣៩ ៤០ ឬ ៤១ អង្សាសេ
• មិន​បង្ក​ឲ្យ​ស្លា/ប់​គ្រាន់តែ​ធ្វើ​ទុក្ខ​អស់​កម្លាំង ល្ហិតល្ហៃ ឈឺ​សន្លាក់
• រោគសញ្ញា​ខ្លាំង​ជាង​ស្អូច
• អាច​បង្ក​ឲ្យ​មាន​សំឡេង​ស្អក រលាក ឬ​ឈឺ​បំពង់ក
• មាន​សញ្ញា​ស​ៗ​នៅ​កៀន​ថ្ពាល់​ក្នុង​មាត់
• ឈឺ​ភ្នែក ហៀរ​ទឹកភ្នែក រលាក​ភ្នែក
• ស្នាម​កន្ទួល​ក្រហម​ៗ​តូច​ៗ តែ​ជាប់​ៗ​គ្នា។

ជំងឺកញ្ជ្រឹល គឺជាជំងឺដែលងាយឆ្លងខ្លាំង និងអាចបង្កជាផលវិបាកដល់កុមារដូចជាពិការភ្នែក រលាកខួរក្បាល រលាកសួត រលាកត្រចៀកខាងក្នុង និងរាគរុសធ្ងន់ធ្ងរដែលអាចបណ្តាលឲ្យបាត់បង់ជីវិតដោយសារការបាត់បង់ជាតិទឹក។ 👩‍⚕️🧑‍⚕️

✅អាការៈនៃជំងឺកញ្ជ្រឹល គឺគ្រុនក្ដៅ ឡើងកន្ទួល ក្អក ភ្នែកក្រហម និងហូរទឹកភ្នែក។ កញ្ជ្រឹល ជាទូទៅចម្លងតាមរយៈខ្យល់ តាមការក្អក ឬកណ្ដាស់ ដែលជាហេតុកូនតូចៗរបស់អ្នកងាយឆ្លងជំងឺនេះពីអ្នកនៅជុំវិញខ្លួន ជាពិសេសឆ្លងពីក្មេងៗដូចគ្នាពេលទៅសាលា ហើយរោគសញ្ញាចាប់ផ្តើមចេញក្នុងចន្លោះពី១០ថ្ងៃ ទៅ១៤ថ្ងៃ បន្ទាប់ពីឆ្លងវីរុស។ 🦠

✅ជំងឺកញ្ជ្រឹល បើកើតក្រោមក្មេងអាយុ 5 ឆ្នាំ អាចបណ្ដាលឲ្យបញ្ហាប្រព័ន្ធភាពស៊ាំចុះខ្សោយ រលាកសួត រលាកខួរក្បាល ពិការភ្នែក ឬអាចដល់ស្លាប់ក៏មាន។ តែអ្នក អាចការពារកូនអ្នកបានតាមរយ:ការចាក់វ៉ាក់សាំង។ វ៉ាក់សាំងអាចជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់កុមារ ការពារកុមារពីជំងឺកញ្ជ្រឹល និងកាត់បន្ថយផលវិបាកធ្ងន់ធ្ងរដែលអាចកើតមាន។ កុមារដែលបានចាក់វ៉ាក់សាំងការពារ ភាគច្រើនមិនកើតជំងឺកញ្ជ្រឹលទេ ទោះកើត ក៏កើតតិចតួចបំផុតដែលមិនអាចបង្កជាផលវិបាកធ្ងន់ធ្ងរដល់កុមារឡើយ។

– ស្អូច

• បង្ក​ឲ្យ​ក្ដៅ​ខ្លួន​តិច​ៗ​ត្រឹម ៣៧ ៣៨ ឬ ៣៨ កន្លះ​អង្សាសេ
• អាច​បណ្ដាល​ឲ្យ​ស្លាប់​បាន​ដោយសារ​មេរោគ​បង្ក​ទៅ​ជា​រលាក​សួរ រលាក
​• ខួរក្បាល ឬ​រាករូស និង​រលាក​ពោះ​វៀន
• មិន​សូវ​ចេញ​កន្ទួល​ធំ​ៗ
• មិន​បង្ក​ឲ្យ​មាន​សំឡេង​ស្អក រលាក ឬ​ឈឺ​បំពង់ក​នោះ​ទេ
• មិន​មាន​សញ្ញា​ស​ៗ​នៅ​កៀន​ថ្ពាល់​ក្នុង​មាត់
• មិន​ឈឺ​ភ្នែក ហៀរ​ទឹកភ្នែក រលាក​ភ្នែក
• ស្នាម​កន្ទួល​ក្រហម​ៗ​តូច​ៗ ដាច់​ពី​គ្នា តែ​ញឹក។

២. លក្ខណៈ​ដូច​គ្នា

វា​ជា​​ពពួក​វីរុស ឆ្លង​តាម​ផ្លូវ​ដង្ហើម តាម​ទឹក​មាត់ សម្បោរដូច​គ្នា មាន​លេច​ចេញ​កន្ទួល រមាស់ ហើយ​ពេល​ចេញ​ដំបូង​ពី​មុខ​ ដៃ ជើង និង​មាន​រយៈពេល ២-៥ ថ្ងៃ​ដូច​គ្នា។

ប៉ុន្តែ​ប្រសិន​បើ​កើត​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​នៅ​ត្រីមាស​ទី​១ កញ្ជ្រឹល​បង្ក​គ្រោះថ្នាក់​តិច​ជាង​ស្អូច ពោល​គឺ​ទារក​ក្នុង​ផ្ទៃ មាន​គ្រោះថ្នាក់​តិច។ ចំពោះ​ម៉ាក់​ៗ​ដែល​កើត​ស្អូច​ត្រីមាស​ទី​១ ​រង​ផល​ប៉ះពាល់​ប្រមាណ ៨០% ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​លូតលាស់ ប៉ះពាល់​សរីរាង្គ និង​អាច​ស្លាប់ ច្រើន​ជាង​កញ្ជ្រឹល។ លោក​វេជ្ជបណ្ឌិត​ក៏​បាន​បន្ថែម​ទៀត​ថា ទាំង​ជំងឺ​ស្អូច និង​កញ្ជ្រឹល​នេះ​កើត​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​ជីវិត​មនុស្ស​ម្នាក់​ៗ ហើយ​បើ​ទោះ​ជា​ចាក់​វ៉ាក់សាំង​ហើយ​ក៏​ដោយ ពេល​ខ្លះ​ក៏​នៅតែ​កើត​ដែរ គ្រាន់តែ​មាន​សភាព​ស្រាល​ជាង​អ្នក​មិន​ដែល​ចាក់។

27/06/2025
ស៊ែរទុកមើល ពាក្យល្អៗសម្រាប់ជំងឺ
26/06/2025

ស៊ែរទុកមើល
ពាក្យល្អៗសម្រាប់ជំងឺ

ការដាក់កងក្រោមស្បែកគឺជាមធ្យោបាយពន្យារកំណើតរយៈពេលវែងកងក្រោមស្បែកមានច្រើនប្រភេទ ដែលមានអរម៉ូន១មុខ📝ចំណាំត្រូវប្រឹក្សាលម្អិតជ...
07/06/2025

ការដាក់កងក្រោមស្បែក
គឺជាមធ្យោបាយពន្យារកំណើតរយៈពេលវែង
កងក្រោមស្បែកមានច្រើនប្រភេទ ដែលមានអរម៉ូន១មុខ
📝ចំណាំត្រូវប្រឹក្សាលម្អិតជាមួយអ្នកជំនាញមុនធ្វើការដាក់កង

📌ប្រភេទកង:
✅Implanon NXT(ការពារបាន៣ឆ្នាំ)
✅Implanon (ការពារបាន៣ឆ្នាំ)
✅Jadelle (ការពារបាន៥ឆ្នាំ)បានដាក់លើដៃស្ត្រី
✅Sino-Implant(ការពារបាន៤ឆ្នាំ)

📌កសម្មភាព:
✔️ធ្វើឲ្យរំអិលមាត់ស្បូនខាប់(មេជីវិតឈ្មោលពិបាកធ្វើដំណើរដល់ក្នុងស្បូន)
✔️បញ្ឈប់ការបញ្ចេញមេជីវិតញី
✔️ធ្វើឲ្យស្រទាប់ខាងក្នុងស្បូនស្តើង ពិបាកការទុំនៅរបស់គត៌

📌គុណសម្បតិ្ត
✔️មានប្រសិទ្ធិភាពខ្ពស់បំផុត
✔️អាចមានផ្ទៃពោះបានភ្លាមៗបន្ទាប់ពីដកកងចេញបាន២១ថ្ងៃ
✔️មិនពិបាកត្រូវចងចាំលេបរាល់ថ្ងៃរឺចាក់៣ខែម្តង
✔️អាចប្រើបានសម្រាប់ស្ត្រីមិនអាចប្រើអរម៉ូនestrogen បាន
✔️មិនប៉ះពាល់ដល់បរិមាណនិងគុណភាពទឹកដោះម្តាយ
✔️អាចការពារភាពស្លេកស្លាំង
✔️អាចការពារស្ត្រីពីជម្ងឺមហារីកមួយចំនួន(ស្រទាប់ខាងក្នុងស្បូន កន្សោមពង)

📌គុណវិបត្តិ
✔️មិនអាចការពារការឆ្លងមេរោគតាមផ្លូវបន្តពូជ
✔️ស្ត្រីមិនអាចចាប់ផ្តើមប្រើរឺឈប់ប្រើដោយខ្លួនឯងបាន ការដាក់និងដកត្រូវធ្វើដោយអ្នកផ្តល់សេវាដែលបានបណ្តុះបណ្តាលត្រឹមត្រូវ

📌ផលរំខាន
✔️អាចមានឈាមរដូវមិនទៀងទាត់
✔️អាចបាត់ឈាមរដូវមួយរយៈ
✔️អាចឈឺក្បាលតិចតួច
✔️អាចឈឺក្នុងពោះ
✔️អាចប្រែប្រួលគីឡូ
✔️អាចដោះឡើងតឹង
✔️អាចវិលមុខ ក្អួត ចង្អោរ(ដូចចាញ់កូន)
✔️អាចប្រែប្រួលអារម្មណ៍

▶️អាចដាក់បាននៅពេល:
🩸កំពុងមានឈាមរដូវ(ចន្លោះពីថ្ងៃទី1ដល់ទី5នៃរដូវ)
🩸ប្តូរពីមធ្យោបាយដែលគ្មានអរម៉ូន(ឈប់ប្រើស្រោមអនាម័យរឺកងក្នុងស្បូន)
»កង Implanon NXT ដាក់អំឡុងពីថ្ងៃទី១ដល់ទី៥នៃរដូវ បើក្រោយថ្ងៃទី៥នៃរដូវ ត្រូវប្រើស្រោម៧ថ្ងៃបើមានការរួម..ដំណេក
»កង Jadelle ដាក់អំឡុងពីថ្ងៃទី១ដល់ទី៧នៃរដូវ បើដាក់ក្រោយថ្ងៃទី៧នៃរដូវ ត្រូវប្រើអនាម័យ៧ថ្ងៃបើមានការរួម..ដំណេក
🩸ប្តូរពីមធ្យោបាយដែលមានអរម៉ូន
»ដាក់បានភ្លាមក្រោយលេបអស់ថ្នាំគ្រាប់សកម្ម(COC)
»ដាក់បានភ្លាមក្រោយដលើថ្ងៃចាក់ថ្នាំម្តងទៀត(Depo)
🩸អាចដាក់បានភ្លាមរឺថ្ងៃណាមួយអំឡុងពេល៧ថ្ងៃបន្ទាប់ពីរំលូតរឺរលូតស្អាត បើដាក់ក្រោយ7ថ្ងៃបន្ទាប់ពីរំលូតរឺលូតស្អាត ស្ត្រីត្រូវច្បាស់ថាគ្មានផ្ទៃពោះ ហើយត្រូវប្រើស្រោម៧ថ្ងៃដំបូងបន្ទាប់ពីដាក់កង បើមានការរួម..ដំណេក
🩸ស្ត្រីមិនដំបៅដោះកូនក្រោយសំរាល
»អំឡុង៤សប្តាហ៍ក្រោយសំរាលស្ត្រីអាចដាក់កងនៅពេលណាក៏បាន
»លើសពី៤សប្តាហ៍ក្រោយសំរាល និងមិនទាន់មានឈាមរដូវ ស្ត្រីអាចចាប់ផ្តើមដាក់កងបានដោយប្រាកដថាគ្មានផ្ទៃពោះ ហើយប្រើស្រោម៧ថ្ងៃដំបូងបន្ទាប់ពីដាក់កង បើសិនមានការរួម..ដំណេក
»ចំពោះកង Implanon NXT អាចដាក់បានពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ក្រោយសំរាល បើសិនដាក់កងនេះក្រោយទី២៨ ស្ត្រីត្រូវច្បាស់ថាគ្មានផ្ទៃពោះ និងត្រូវប្រើស្រោមរយៈពេល៧ថ្ងៃដំបូងបន្ទាប់ពីដាក់ បើសិនមានការរួម..ដំណេក
🩸ស្ត្រីបំបៅកូនដោយទឹកដោះម្តាយ
»អាចដាក់កងបានចាប់ពី៦សប្តាហ៍ក្រោយសំរាល ដោយប្រាកដថាគ្មានផ្ទៃពោះ
»ចំពោះកងImplanon NXT ដាក់បានបន្ទាប់ពី៤សប្តាហ៍ក្រោយសំរាល ត្រូវប្រាកដថាស្ត្រីគ្មានផ្ទៃពោះ ហើយត្រូវប្រើស្រោមរយៈពេល៧ថ្ងៃបើមានការរួម..ដំណេក

💣ការប្រុងប្រយត្ន័
សម្រាប់ស្ត្រីដែលមានទម្ងន់ចាប់ពី៨០គីឡូឡើងទៅ ប្រសិទ្ធិភាពរបស់កងថយចុះមុនពេលកំណត់។
📝ចំណាំ : ការដាក់កងក្រោមស្បែកមិនប៉ះពាល់ដល់គត៌ទេ បើសិនដាក់ឲ្យស្ត្រីមានគត៌ដោយមិនបានដឹងមុន

▶️ពេលដែលត្រូវដកកង
✅នៅពេលស្ត្រីចង់មានកូន១ទៀត
✅នៅពេលមានហេតុផលវេជ្ជសាស្ត្រ
»ធ្លាក់ឈាមមិនធម្មតា
»មានការបង្កររោគកន្លែងដាក់
»ឈឺក្បាលខ្លាំង(ប្រកាំង)
»ឈាមកកក្នុងសរសៃវ៉ែនជើង
»ជម្ងឺថ្លើមធ្ងន់ធ្ងររឺដុំដោះមិនធម្មតា
✅ដល់ថ្ងៃខែឆ្នាំត្រូវប្តូរកង
✅ស្ត្រីចង់ប្តូរមធ្យោបាយពន្យារកំណើត
✅ស្ត្រីឈប់ប្រើមធ្យោបាយពន្យារកំណើត
✅ពេលស្ទាបដឹងថាកងបាន
ឯកសារយោង: ពិធីសារជាតិស្តីពីការពន្យារកំណើត ឆ្នាំ២០១៦

វ៉ាក់សាំងការពារជម្ងឺតេតាណូស មិនមែនទាល់តែមានផ្ទៃពោះទើបចាក់នោះទេ !ស្ត្រីចាប់ពីអាយុចាប់ពី15ទៅ44ឆ្នាំ និងស្ត្រីមានផ្ទៃពោះ ត្...
07/06/2025

វ៉ាក់សាំងការពារជម្ងឺតេតាណូស មិនមែនទាល់តែមានផ្ទៃពោះទើបចាក់នោះទេ !

ស្ត្រីចាប់ពីអាយុចាប់ពី15ទៅ44ឆ្នាំ និងស្ត្រីមានផ្ទៃពោះ ត្រូវចាក់វ៉ាក់សាំងការពារជម្ងឺតេតាណូសឲ្យបានគ្រប់5ដងការពារជម្ងឺតេតាណូសបានពេញ1ជីវិត

🦠រយៈពេលការពារជម្ងឺតេតាណូសក្រោយចាក់
ដូសទី1 ការពារបាន 0
ដូសទី2 ការពារបាន 3ឆ្នាំ
ដូសទី3 ការពារបាន 5ឆ្នាំ
ដូសទី4 ការពារបាន 10ឆ្នាំ
ដូសទី5 ការពារបាន1ជីវិត

💉ពេលវេលាត្រូវចាក់
លើកទី1
លើកទី2 (1ខែក្រោយចាក់លើកទី1)
លើកទី3 (6ខែក្រោយចាក់លើកទី2)
លើកទី4 (1ឆ្នាំក្រោយចាក់លើកទី3)
លើកទី5

ចំណាំ:
✔️ស្រ្តីមានផ្ទៃពោះ បើចាក់កូនមុនគ្រប់5ដងហើយ កូនក្រោយមិនចាំបាច់ទៀតនោះទេ
✔️ស្ត្រីអាយុ15ទៅ44ឆ្នាំ ពេលចាក់គ្រប់5ដង ពេលមានផ្ទៃពោះមិនចាំបាច់ចាក់ទៀតនោះទេ

❤️ជំងឺរលាកបំពង់ក (tonsilopharyngitis)ជំងឺរលាកបំពង់ក ជាជំងឺមួយដែលកេីតញឹកញាប់ នៅលេីក្មេង។ វាអាចបណ្តាលមកពីបាក់តេរី ឬពួកវីរុ...
01/06/2025

❤️ជំងឺរលាកបំពង់ក (tonsilopharyngitis)
ជំងឺរលាកបំពង់ក ជាជំងឺមួយដែលកេីតញឹកញាប់ នៅលេីក្មេង។ វាអាចបណ្តាលមកពីបាក់តេរី ឬពួកវីរុស (សូមគត់ចំនាំថា ថ្នាំផ្សះសំលាប់ជំងឺដែលបង្ករដេាយបាក់តេរី តែគ្មានប្រសិទ្ធិភាពក្នុងជំងឺដែលបង្កដេាយ វីរុសនោះទេ)។
ជំងឺរលាកបំពង់ក មិនបង្ករអេាយប៉ះពាល់ដល់អាយុជីវិតទេ ប៉ុន្តែក្នុងករណីរលាកបំពង់កដេាយពួកបាក់តេរី អាចបង្ករផលវិបាកដល់ការរលាកសន្លាក់ និងបេះដូងជាដេីម។

តេីមូលហេតុបង្ករអេាយមានជំងឺរលាកបំពង់កមានអ្វីខ្លះ?

មូលហេតុំបង ២ធំៗគឺ:
១. វីរុស: ជំងឺរលាកបំពង់កដេាយពួកវីរុស វាមានរេាគសញ្ញាដូចជំងឺផ្តាស់សាយដែរ ព្រោះវាបង្កដេាយពពួកវីរុសតែមួយ។

២. បាក់តេរី: ជំងឺរលាកបំពង់កដេាយបាក់តេរី ធ្វេីអេាយក្តៅខ្លួន (សូមអានចំនេះដឹងទី១ អំពីការឡេីងកំដៅ) ឈឺក ចង្អេារ ឬក្អួតបេីមេីលទៅក្នុងបំពង់ អាចឃេីញជាពងខ្ទុះ ឬបន្ទះពណ៌ស មានដូច
នៅក្នុងរូប។

តេីការធ្វេីរេាគជំងឺរលាកបំពង់ក ដេាយរបៀបណា?

សូមបញ្ជាក់ថា គ្មានការបូមឈាមពិនិត្យណាអាចបង្ហាញពីការរលាកបំពងកទេ។

ការពិនិត្យទៅលេីបំពង់ករផ្ទាល់អាចបញ្ជាក់បាន។
ហេីយករណីសង្ស័យថាវាបង្ករអេាយបាក់តេរីអាច យកកំហាកពីបំពង់កទៅពិនិត្យមេរេាគបាន។

តេីការព្យាបាលជំងឺរលាកបំពង់ក ដេាយវិធីណាខ្លះ?

ជំងឺរលាកបំពង់កដេាយសារវីរុស មិនចាំបាច់ប្រេីថ្នាំផ្សះទេ គេអាចប្រេីថ្នាំបាត់ឈឺចាប់ និងថ្នាំបៀមកុំអេាយស្ងួតបំពងក និងស្អាកបំពងកបាន។

ផ្ទុយទៅវិញ ត្រូវប្រេីថ្នាំផ្សះពេលរលាកបំពងកដេាយសារពួក បាក់តេរី ករណីនេះបេីមិនព្យាបាលអេាយត្រឹមត្រូវទេ អាចបង្ករអេាយមានផលវិបាកដល់ការរលាក សាច់ដុំបះដូង និងសន្លាក់ជាដេីម។

តេីឪពុកម្តាយអាចធ្វេីអ្វីខ្លះដេីម្បីជួយកូន?

លេីសពីថ្នាំដែលផ្ដល់អេាយ ឪពុកម្តាយអាចអេាយកូនញុាំ
ចំនីអាហារដែលទន់ ឬជាអាហាររាវ។
លេីកទឹកចិត្តក្មេងអេាយផឹកទឹកអេាយច្រេីន ទឹកក្តៅអ៊ុនៗក៏បាន ត្រជាក់ក៏បាន។

ផលប៉ះពាល់ ខ្លះៗនៃការប្រើប្រាស់ថ្នាំ៧២ម៉ោងនេះ៖១-ថ្នាំទាំងនេះកំណត់អាយុប្រើជាក់លាក់ មានមនុស្សជាច្រើនមិនដឹងទេថាថ្នាំពន្យារកំ...
29/05/2025

ផលប៉ះពាល់ ខ្លះៗនៃការប្រើប្រាស់ថ្នាំ៧២ម៉ោងនេះ៖
១-ថ្នាំទាំងនេះកំណត់អាយុប្រើជាក់លាក់
មានមនុស្សជាច្រើនមិនដឹងទេថាថ្នាំពន្យារកំណើតក្រោយពេលរួមភេទ ភ្លាមៗត្រូវបានបង្កើតឡើងចំពោះស្ត្រីដែលមានអាយុចន្លោះពី២៥ និង៤៥ឆ្នាំ ។ ក្មេងជំទង់ដែលប្រើប្រាស់ថ្នាំនេះអាចបំផ្លាញប្រព័ន្ធបន្តពូជរបស់ពួកគេជាអចិន្ត្រៃយ៍ ។

២-វាអាចរំខានដល់វដ្តរដូវ
ថ្នាំពន្យារកំណើត៧២ម៉ោង គឺជាថ្នាំអ៊័រម៉ូន។ ការប្រើហួសកម្រិត ឬប្រើប្រាស់មិនត្រឹមត្រូវអាចធ្វើឱ្យមានការប្រែប្រួលដល់វដ្តរដូវរបស់ស្ត្រី ។

៣-បន្ថយចំណង់ផ្លូវភេទ
ការស្រាវជ្រាវមួយចំនួនក៏បានបង្ហាញផងដែរថាការប្រើប្រាស់ថ្នាំនេះដូចជាថ្នាំ i-pill ជាបន្តបន្ទាប់អាចនាំឲ្យមានការថយចុះអារម្មណ៍ផ្លូវភេទ និងធ្វើឲ្យស្បែកឡើងកន្ទួលរមាស់ និងអាលែកហ្ស៊ី ។

៤-បណ្តាលឲ្យមានបញ្ហាសរីរៈផ្សេងទៀត
ការចង្អោរ ឈឺក្បាល ក្អួតអាចជាផលប៉ះពាល់ជាប្រចាំនៃការប្រើប្រាស់ថ្នាំពន្យារកំណើតប្រភេទនេះ ។ ក្រៅពីនេះការឈឺពោះផ្នែកខាងក្រោម រដូវមកយឺត ឈឺទ្រូង និងការឡើងទម្ងន់ក៏អាចជាបញ្ហាផងដែរ ៕

ជំងឺមហារីកមាត់ស្បូន Cervical Cancer🩺👩🏼‍⚕️ចំណេះដឹងដែលស្រ្តីគួរយល់ដឹង ដើម្បីបង្កានិងព្យាបាលឲ្យបានទាន់ពេលវេលា👩👩👩
29/05/2025

ជំងឺមហារីកមាត់ស្បូន Cervical Cancer

🩺👩🏼‍⚕️
ចំណេះដឹងដែលស្រ្តីគួរយល់ដឹង ដើម្បីបង្កានិងព្យាបាលឲ្យបានទាន់ពេលវេលា👩👩👩

🤔 តើគួរសំអាតសារធាតុពណ៌ស(vernix caseosa)នៅលើខ្លួនរបស់ទារកទើបនឹងកើតដែររឺទេ?📣🚫មិនគួរលាងរឺជូតសំអាតសារធាតុព៌ណសនៅលើខ្លួនរបស់ទា...
13/05/2025

🤔 តើគួរសំអាតសារធាតុពណ៌ស(vernix caseosa)នៅលើខ្លួនរបស់ទារកទើបនឹងកើតដែររឺទេ?

📣🚫មិនគួរលាងរឺជូតសំអាតសារធាតុព៌ណសនៅលើខ្លួនរបស់ទារកទើបនឹងកើតទេព្រោះថាសារធាតុនេះមានតួនាទីសំខាន់ណាស់ដើម្បី៖
-ប្រឆាំងបាក់តេរីនិងមេរោគផ្សេងៗនៅលើស្បែក
-ផ្តល់សំណើមដល់ស្បែកទារក
-ជួយគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនទារក
-ជួយការពារស្បែកពីការកកិតផ្សេងៗ

អាយុនៃការចាក់វ៉ាក់សាំងកូននិងឈ្មោះវ៉ាក់សាំង-ទើបនឹងកើត(របេង+រលាកថ្លើមបេ)-1ខែកន្លះ(គ្រុនស្វិតដៃជើង+ខាន់ស្លាក់+តេតាណូស+ក្អកម...
12/05/2025

អាយុនៃការចាក់វ៉ាក់សាំងកូននិងឈ្មោះវ៉ាក់សាំង

-ទើបនឹងកើត(របេង+រលាកថ្លើមបេ)

-1ខែកន្លះ
(គ្រុនស្វិតដៃជើង+ខាន់ស្លាក់+តេតាណូស
+ក្អកមាន់+រលាកថ្លើមបេ+រលាកសួតដោយមេរោគHib +រលាកសួត+រលាកស្រោមខួរក្បាល)

-2ខែកន្លះ
(គ្រុនស្វិតដៃជើង+ខាន់ស្លាក់+តេតាណូស
+ក្អកមាន់+រលាកថ្លើមបេ+រលាកសួតដោយមេរោគHib+រលាកសួត+រលាកស្រោមខួរក្បាល)

-3ខែកន្លះ
(គ្រុនស្វិតដៃជើង+ខាន់ស្លាក់+តេតាណូស
+ក្អកមាន់+រលាកថ្លើមបេ+រលាកសួតដោយមេរោគHib +រលាកសួត+រលាកស្រោមខួរក្បាល)

-6ខែ(កញ្ជ្រិល+ស្អូច)
-9ខែ (កញ្ជ្រិល+ស្អូច+រលាកខួរក្បាល)
-18ខែ (កញ្ជ្រិល+ស្អូច)

វ៉ាក់សាំងថ្នាក់ជាតិ

កូនៗរបស់ម៉ាក់ ទម្ងង់យ៉ាងណាដែរ😍⭐
07/05/2025

កូនៗរបស់ម៉ាក់ ទម្ងង់យ៉ាងណាដែរ😍⭐

ម្ដាយគ្រប់រូបត្រូវដឹង! ស្នាមពកតូចនៅខាងក្រោយស្មាខាងឆ្វេងរបស់ទារកគឺជាស្នាមបន្ទាប់ពីចាក់វ៉ាក់សុំាងការពារជំងឺរបេង(BCG)ដែលពេទ...
28/04/2025

ម្ដាយគ្រប់រូបត្រូវដឹង! ស្នាមពកតូចនៅខាងក្រោយស្មាខាងឆ្វេងរបស់ទារកគឺជាស្នាមបន្ទាប់ពីចាក់វ៉ាក់សុំាងការពារជំងឺរបេង(BCG)ដែលពេទ្យចាក់អោយទារកពេលទើបនឹងកើត។

ជាធម្មតាក្រោយចាក់BCGហើយវានឹងបន្សល់ស្នាមពកតូចដែលជួនកាលអាចមានខ្ទុះតិចតួចដែលនេះជាការឆ្លើយតបរបស់ប្រព័ន្ធភាពសុំាទៅនឹងវ៉ាក់សុំាង តែចាស់ៗខ្លះគាត់មិនដឹង គាត់បានយកដៃច្របាច់ទើបក្លាយជាមានខ្ទុះធំដូច្នេះរឺអាចឆ្លងមេរោគជាដើម។ ម្ដាយទារកបានយកកូនមកជួបគ្រូពេទ្យ ហើយប្រាប់ថាកូនគាត់កើតបុស។

អ្វីដែលត្រូវធ្វើគឺទុកអោយស្នាមពកតូចនោះបាត់ទៅវិញដោយខ្លួនឯង ហើយវានឹងបន្សល់ស្លាកស្នាមលើស្មាខាងឆ្វេងដែលជារឿងធម្មតា។
ការយកដៃច្របាច់ជាទង្វើគួរជៀសវៀង!

ប្រភព៖ MommyDoctor's House

Address

Soshanguve

Website

Alerts

Be the first to know and let us send you an email when សុភាពមាតានឹងទារក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សុភាពមាតានឹងទារក:

Share

Category