Tith Touch នត្ថិ សន្តិ បរំ សុខំ

ត្រូវរំឮកនូវសុគតោវាទនេះជារៀងរាល់ថ្ងៃអប្បមាទេន  ភិក្ខវេ  សម្បាទេថ  ទុល្លភោ ពុទ្ធុប្បាទោ លោកស្មឹ  ទុល្លភោ មនុស្សត្តបដិលាភោ...
11/07/2025

ត្រូវរំឮកនូវសុគតោវាទនេះជារៀងរាល់ថ្ងៃ
អប្បមាទេន ភិក្ខវេ សម្បាទេថ
ទុល្លភោ ពុទ្ធុប្បាទោ លោកស្មឹ
ទុល្លភោ មនុស្សត្តបដិលាភោ
ទុល្លភា ខណសម្បត្តិ
ទុល្លភា បព្វជ្ជា
ទុល្លភំ សទ្ធម្មស្សវនំ
ទុល្លភោ សប្បុរិសសំសេវោ
ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរញុំាងកិច្ចទាំងពួងឱ្យសម្រេច ដោយសេចក្តីមិនប្រមាទចុះ
កិរិយាត្រាស់ជាព្រះពុទ្ធ គឺសត្វទាំងឡាយបានដោយកម្រ ក្នុងលោក
ការបានអត្តភាពជាមនុស្ស គឺសត្វទាំងឡាយបានដោយកម្រ
កិរិយាដល់ព្រមដោយខណៈ គឺបានកើតជួបនឹងព្រះពុទ្ធ ឬនឹងព្រះពុទ្ធសាសនា គឺសត្វទាំងឡាយបានដោយកម្រ
ការបានបព្វជ្ជា (បួស) គឺសត្វទាំងឡាយបានដោយកម្រ
ការស្តាប់ធម៌របស់សប្បុរស គឺសត្វទាំងឡាយបានដោយកម្រ
កិរិយាសេពគប់ជនជាសប្បុរស គឺសត្វទាំងឡាយបានដោយកម្រ

មាវមញេ្ញថ  បុញ្ញស្ស   ន មត្តំ  អាគមិស្សតិឧទពិន្ទុនិបាតេន       ឧទកុម្ពោបិ  បូរតិអាបូរតិ  ធីរោ  បុញ្ញស្ស    ថោកំ  ថោកំ បិ...
29/06/2025

មាវមញេ្ញថ បុញ្ញស្ស ន មត្តំ អាគមិស្សតិ
ឧទពិន្ទុនិបាតេន ឧទកុម្ពោបិ បូរតិ
អាបូរតិ ធីរោ បុញ្ញស្ស ថោកំ ថោកំ បិ អាចិនំ។
បុគ្គលមិនគួរមើលងាយបុណ្យថាមានប្រមាណតិច នឹងមិនឲ្យផលដូច្នេះឡើយ
ប្រៀបដូចក្អមទឹករមែងពេញបានដោយដំណក់ទឹក ដែលធ្លាក់ចុះ យ៉ាងណា
អ្នកមានប្រាជ្ញា កាលសន្សំបុណ្យបន្តិចម្តងៗគង់ពេញបានដោយបុណ្យយ៉ាងនោះ ។ ពុទ្ធគាថា📚២៩/០៦/២០២៥

ខន្តិ បរមំ តបោ តីតិក្ខា, និព្វានំ បរមំ វទន្តិ ពុទ្ធោ;                              នហិ បព្វជិតោ បរូបឃាតី, សមណោ ហោតិ បរំ ...
25/06/2025

ខន្តិ បរមំ តបោ តីតិក្ខា, និព្វានំ បរមំ វទន្តិ ពុទ្ធោ;
នហិ បព្វជិតោ បរូបឃាតី, សមណោ ហោតិ បរំ
វិហេឋយន្តោ។

-ខន្តី គឺ សេចក្តីអត់ធន់ ជាតបៈធម៍ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយ តែងពោលថា ព្រះនិព្វាន
ជាធម្មជាតិដ៏ឧត្តម បុគ្គលដែលសម្លាប់សត្វដទៃ មិនឈ្មោះថា បព្វជិតទេ ក៏មិនឈ្មោះថា
សមណៈឡើយ🙏🏻🙏🏻🙏🏻🙏🏻🙏🏻 #25/06/25

កម្រងរូបភាពក្នុងថ្ងៃត្រស្តិបញ្ចប់ នាវត្តគូរចន្ទរង្សី #សង្រ្កាន្តវត្ត(គូរ) ស្រុកពួក ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ ...
23/04/2025

កម្រងរូបភាពក្នុងថ្ងៃត្រស្តិបញ្ចប់ នាវត្តគូរចន្ទរង្សី
#សង្រ្កាន្តវត្ត(គូរ) ស្រុកពួក
ថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥

សូមអនុមោទនា ថ្ងៃឧបោសថសីល ━━━━━━━✥◈✥━━━━━━━វាណិជោវ ភយំ មគ្គំ អប្បសត្ថោ មហទ្ធនោ វិសំ ជីវិតុកាមោវ បាបានិ បរិវជ្ជយេ។បុគ្គលគួ...
28/03/2025

សូមអនុមោទនា ថ្ងៃឧបោសថសីល
━━━━━━━✥◈✥━━━━━━━
វាណិជោវ ភយំ មគ្គំ អប្បសត្ថោ មហទ្ធនោ វិសំ ជីវិតុកាមោវ បាបានិ បរិវជ្ជយេ។
បុគ្គលគួរគប្បីលះបង់នូវអំពើអាក្រក់ទាំងឡាយ ឱ្យដូចជានាយពាណិជដែលមានទ្រព្យច្រើន មានគ្នាតិច គេចចេញឆ្ងាយពីផ្លូវ ដែលមានភ័យ និងដូចជាបុគ្គលដែលចង់បានជីវិត ជៀសវាងនូវថ្នាំពិស យ៉ាងនោះឯង។២៨/០៣/២០២៥

បរិជិណ្ណមិទំ រូបំ   រោគនិទ្ធំ បភង្គុណំ ភិជ្ជតិ បូតិ សន្ទេហោ មរណន្តំ ហិ ជីវិតំ ។ រូបនេះគ្រាំគ្រាហើយ ជាសំណាក់នៃរោគ ជារបស់ព...
03/03/2025

បរិជិណ្ណមិទំ រូបំ រោគនិទ្ធំ បភង្គុណំ
ភិជ្ជតិ បូតិ សន្ទេហោ មរណន្តំ ហិ ជីវិតំ ។
រូបនេះគ្រាំគ្រាហើយ ជាសំណាក់នៃរោគ ជារបស់ពុកផុយ រាងកាយនេះជារបស់ស្អុយ តែងបែកធ្លាយទៅវិញជាធម្មតា ព្រោះថាជីវិត មានសេចក្តីស្លាប់ ជាទីបំផុត ។

កុំដុតឱ្យខ្លោច       កុំពោលអសោចន៍     កុំពាលឬស្យា កុំថោកទាបពេក  កុំមានហឹង្សា              កុំប៉ិនខាងថា                  ...
26/02/2025

កុំដុតឱ្យខ្លោច កុំពោលអសោចន៍ កុំពាលឬស្យា
កុំថោកទាបពេក កុំមានហឹង្សា កុំប៉ិនខាងថា
កុំថាមិនធើ។
ត្រូវមានមេត្តា ត្រូវករុណា មាត់សមទង្វើរ
ត្រូវមានគំនិត ត្រូវដើចាំដើរ ត្រូវចេះគន់មើល៍
ត្រូវគិតមុនគូរ។

ញញឹមរកគ្នា      តាំងសន្ទនា វាចាពីរោះពេលគេមានទុក្ខ ត្រូវចេះសង្គ្រោះ  បានអ្វីដាក់ពោះ                        កុំរស់តែឯង។ត្រ...
24/01/2025

ញញឹមរកគ្នា តាំងសន្ទនា វាចាពីរោះ
ពេលគេមានទុក្ខ ត្រូវចេះសង្គ្រោះ បានអ្វីដាក់ពោះ
កុំរស់តែឯង។
ត្រូវចេះលះបង់ ហើយចេះស្មោះត្រង់ ចេះចង់ចេះក្រែង
អ្នកស្ដាប់ពីរោះ សង្រ្គោះក្រែងលែង មិនអួតខ្លួនឯង
មិនហែងទឹកចិត្ត។
បើចិត្តល្អត្រង់ វាចាពោលផ្ចង់ សង្គ្រោះគេឯង
ចេះឲ្យអភ័យ ប្រពៃក្រែងលែង អ្នកផងកោតក្រែង
🙏❤️គោរពស្រឡាញ់។🙏❤️

ឧបេក្ខា ១០ យ៉ាង១. ឆឡង្គុបេក្ខា  ការព្រងើយកន្តើយនឹងអារម្មណ៍ទាំង៦ ។២. ព្រហ្មវិហារុបេក្ខា ការព្រងើយកន្តើយនឹងសត្វទាំងឡាយ ។៣....
21/01/2025

ឧបេក្ខា ១០ យ៉ាង
១. ឆឡង្គុបេក្ខា ការព្រងើយកន្តើយនឹងអារម្មណ៍ទាំង៦ ។
២. ព្រហ្មវិហារុបេក្ខា ការព្រងើយកន្តើយនឹងសត្វទាំងឡាយ ។
៣. ពោជ្ឈង្គុបេក្ខា ការតម្កល់ពោជ្ឈង្គធម៌ឲ្យស្មើគ្នា ។
៤.វីរយុបេក្ខា ការតម្កល់វីរយឲ្យស្មើគ្នា ។
៥. សង្ខារុបេក្ខា ការព្រងើយកន្តើយនឹងសង្ខារធម៌ ។
៦. វេទនុបេក្ខា ការព្រងើយកន្តើយក្នុងការសោយអារម្មណ៍ ។
៧. វិបស្សនុបេក្ខា ការព្រងើយកន្តើយក្នុងវិបស្សនា ។
៨. តត្រមជ្ឈត្តុបេក្ខា ការព្រងើយកន្តើយក្នុងសម្បយុត្តធម៌ ។
៩. ឈានុបេក្ខា ការព្រងើយកន្តើយក្នុងឈានសុខ ។
១០. បារិសុទ្ធុបេក្ខា ការព្រងើយកន្តើយក្នុងភាពបរិសុទ្ធដោយ រំងាប់នូវនីវរណធម៌ ។

អត្តនា វ  អកតំ  បាបំ អត្តនា សង្កិលិស្សតិអត្តនា  អកតំ  បាបំ  អត្តនា វ  វិសុជ្ឈតិសុទ្ធិ អសុទ្ធិ បច្ចតំ  នាញ្ញោ អញ្ញំ វិសោធ...
09/01/2025

អត្តនា វ អកតំ បាបំ អត្តនា សង្កិលិស្សតិ
អត្តនា អកតំ បាបំ អត្តនា វ វិសុជ្ឈតិ
សុទ្ធិ អសុទ្ធិ បច្ចតំ នាញ្ញោ អញ្ញំ វិសោធយេ ។
អ្នកធ្វើបាបខ្លួនឯង នឹងសៅហ្មងខ្លួនឯង អ្នកមិនធ្វើបាបខ្លួនឯង តែង
បរិសុទ្ធស្អាតខ្លួនឯង សេចក្តីបរិសុទ្ធនិងមិនបរិសុទ្ធ មានចំពោះខ្លួន
អ្នកដទៃនិងធ្វើអ្នកដទៃ ឲ្យបរិសុទ្ធមិនបានទេ ។
បិដក លេខ៥២ ទំព័រ៥៦

Adresse

ផ្លូវ 7 មករា
Democratic Republic Of The

Site Web

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Tith Touch publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Partager

Entreprises De Médias á proximité